ព័ត៌មាន

រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son ជួបសន្ទនា​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌា និងអូស្ត្រាលី

នារសៀលថ្ងៃទី ១២ កក្កដា នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ក្នុងឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៦ (AMM-56) និងកិច្ចប្រជុំពាក់ព័ន្ធ រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son បានអញ្ជើញជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក Subrahmanyam Jaishankar និងរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី Penny Wong។

ក្នុងជំនួបរវាងរដ្ឋមន្ត្រីការបរទេសឥណ្ឌា និងរដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son

រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son ជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសឥណ្ឌា

រដ្ឋមន្ត្រីទាំងពីររួមឯកភាពគ្នានឹងសម្រេបសម្រួលរៀបចំយ៉ាងហ្មត់ចត់រាល់សកម្មភាពផ្លាស់ប្ដូរគណៈប្រតិភូជាន់ខ្ពស់ និងអនុវត្តន៍យន្តការសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព ដែលមានស្រាប់ដូចជាគណៈកម្មការចម្រុះវៀតណាម ឥណ្ឌា។ ដើម្បីបង្កើនថែមទៀតកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម រដ្ឋមន្ត្រីទាំងពីរបានឯកភាពគ្នាសម្របសម្រួលជាមួយបណ្ដាប្រទេសជាសមាជិកអាស៊ានពិនិត្យកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន (AITIGA)។ លោករដ្ឋមន្ត្រី Bui Thanh Son បានស្នើឲ្យប្រទេសទាំងពីររួមគ្នាពិចារណាជំរុញការចរចាលើកិច្ចព្រមព្រៀងសេដ្ឋកិច្ច-ពាណិជ្ជកម្មទ្វេភាគី។ លោកបានស្នើឲ្យឥណ្ឌាលើកទឹកចិត្តដល់សម្ព័ន្ធក្រុមហ៊ុនធំៗ បង្កើនការវិនិយោគ និងពង្រីកសកម្មភាពធុរកិច្ចនៅវៀតណាមជាពិសេសលើវិស័យដូចជា អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធគុណភាពខ្ពស់ ប្រេងឧស្ម័ន និងថាមពលកកើតឡើងវិញ។

រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son ជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី

ក្នុងជំនួបជាមួយលោករដ្ឋមន្ត្រី Bui Thanh Son រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី Penny Wong បានអះអាងជាថ្មីអំពីការគាំទ្រដល់សាមគ្គីភាព និងមជ្ឈភាពរបស់អាស៊ាន ដើម្បីស្ថិរភាពរបស់តំបន់ និងគាំទ្រ គោលជំហររួមរបស់អាស៊ានចំពោះសមុទ្រខាងកើត។ លោករដ្ឋមន្ត្រី Bui Thanh Son បានអញ្ជើញលោកស្រីរដ្ឋមន្ត្រីការបរទេស Penny Wong មកបំពេញទស្សនកិច្ចនៅវៀតណាមក្នុងពេលឆាប់ៗនេះ និងធ្វើជាសហប្រធាន កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសវៀតណាម-អូស្ត្រាលីលើកទី៥៕


top