ព័ត៌មាន

រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son ចូលរួមកិច្ចប្រជុំរវាងអាស៊ាននិងដៃគូ

ដៃគូទាំងអស់បានបញ្ជាក់នូវការ គោរពចំពោះអាស៊ាន គាំទ្រអាស៊ានមួយប្រកបដោយសាមគ្គីភាព ឯកភាព និងដើរ តួនាទីជាមជ្ឈភាព ព្រមទាំងសន្យាជួយឧបត្ថម្ភអាស៊ានក្នុងការកសាងសហគមន៍ រួមគ្នា កសាងនិម្មាបនកម្មតំបន់បើកចំហ បរិយាប័ន្ន តម្លាភាព និងប្រតិបត្តិការដោយផ្អែកលើ ច្បាប់អន្តរជាតិ។
រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son ចូលរួម AMM-៥៦។ (រូបថត៖ bao quoc te)
នៅរដ្ឋធានីហ្សាកាតា (ឥណ្ឌូនេស៊ី) នារសៀលថ្ងៃទី ១៣ កក្កដា ក្នុងក្របខ័ណ្ឌនៃ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៦ (AMM-៥៦) រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son បន្តរួមជាមួយរដ្ឋមន្ត្រីការបរទេសនៃប្រទេសដៃគូ នានា ចូលរួមកិច្ចប្រជុំអាស៊ាន+១ (ក្របខណ្ឌកិច្ចសហប្រតិបត្តិការទ្វេភាគីរបស់អាស៊ាន ជាមួយដៃគូខាងក្រៅនីមួយៗ) និងកិច្ចប្រជុំអាស៊ាន+
៣ (អាស៊ានជាមួយប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូង) ដោយផ្តោតសំខាន់លើការវាយតម្លៃពីកិច្ចសហប្រតិបត្តិការនិង ទិសដៅនាពេលខាងមុខ។
នៅក្នុងកិច្ចប្រជុំខាងលើ បណ្ដារដ្ឋមន្ត្រីបានសម្តែងនូវក្ដីសោមនស្សរីករាយចំពោះ វឌ្ឍនភាពដ៏ល្អប្រសើរក្នុងទំនាក់ទំនងជាមួយដៃគូនានា ដែលសម្រេចបានលទ្ធផល ជាវិជ្ជមានជាច្រើនលើស្ទើរតែគ្រប់វិស័យ។ ភាគីនានាបានទាញយកយ៉ាងសកម្មនូវ សក្តានុពល និងកាលានុវត្តភាពសហប្រតិបត្តិការថ្មី រួមចំណែកនាំឱ្យទំនាក់ទំនង កាន់តែស៊ីជម្រៅ ជាក់ស្ដែង និងមានប្រសិទ្ធភាព។ ដៃគូទាំងអស់បានបញ្ជាក់នូវការ គោរពចំពោះអាស៊ាន គាំទ្រអាស៊ានមួយប្រកបដោយសាមគ្គីភាព ឯកភាព និងដើរ តួនាទីជាមជ្ឈភាព ព្រមទាំងសន្យាជួយឧបត្ថម្ភអាស៊ានក្នុងការកសាង
សហគមន៍ រួមគ្នា កសាងនិម្មាបនកម្មតំបន់បើកចំហ បរិយាប័ន្ន តម្លាភាព និងប្រតិបត្តិការដោយផ្អែកលើ ច្បាប់អន្តរជាតិ។
រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son និងរដ្ឋមន្ត្រីការបរទេសកូរ៉េ ខាងត្បូង លោក Park Jin បានធ្វើជាសហប្រធាននៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស អាស៊ាន-កូរ៉េខាងត្បូង។ រដ្ឋមន្ត្រី លោក Bui Thanh Son បានស្នើឲ្យភាគីទាំងពីរពង្រឹង កិច្ចសហប្រតិបត្តិការដើម្បីធានាសន្តិភាព ស្ថិរភាព ជាពិសេសឆ្លើយតបទៅនឹងបញ្ហា ប្រឈមសន្តិសុខមិនប្រពៃណី ពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឱ្យកាន់តែស៊ីជម្រៅ ដើម្បីវិបុលភាព ហើយជំរុញកិច្ចសហប្រតិបត្តិការដើម្បីប្រជាជន ឆ្ពោះទៅអនាគត ប្រកបដោយចីរភាព។ ក្នុងឱកាសនេះ លោករដ្ឋមន្ត្រីបានប្រកាសថា វៀតណាមនឹង រៀបចំទិវាអាស៊ាន-កូរ៉េខាងត្បូងនៅចុងឆ្នាំនេះនៅវៀតណាម រួមចំណែកជំរុញថែម ទៀតនូវទំនាក់ទំនងរវាងភាគីទាំងពីរ។
ក្នុងកិច្ចប្រជុំអាស៊ាន+៣ (អាស៊ានជាមួយចិន ជប៉ុន និងកូរ៉េខាងត្បូង) បណ្ដារដ្ឋ មន្ត្រីបានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការរក្សា និងពង្រីកឧត្តមភាពដែលមានស្រាប់ របស់អាស៊ាន+៣ ដូចជាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម ហិរញ្ញវត្ថុ ការ បង្ការនិងឆ្លើយតបនឹងជំងឺរាតត្បាត។ បណ្ដារដ្ឋមន្ត្រីបានឯកភាពពង្រឹងយន្តការ សេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលមានស្រាប់ ជំរុញការផ្លាស់ប្តូរពាណិជ្ជកម្ម ការវិនិយោគ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការក្នុងការធានាសន្តិសុខស្បៀងអាហារ កសិកម្ម ប្រកបដោយនិរន្តរភាព ហើយដាក់ឲ្យដំណើរការប្រកបដោយប្រសិទ្ធភាពនូវមូលនិធិ បម្រុងអង្ករបន្ទាន់អាស៊ាន+៣ផងដែរ៕

top