ព័ត៌មាន

រដ្ឋមន្ត្រីការបរទេសបារាំង លោក Le Drian៖ បារាំង​និងអាមេរិក​ត្រូវការ​ពេល​វេលាដើម្បីស្តារទំនុកចិត្តឡើងវិញ

នៅថ្ងៃទី ២៣ ខែកញ្ញា រដ្ឋមន្ត្រីការបរទេសបារាំង លោក Jean-Yves Le Drian បាននិយាយថា បារាំងនិងអាមេរិក“ ត្រូវការពេលវេលានិងសកម្មភាព” ដើម្បីដោះស្រាយវិបត្តិនិងស្តារទំនុកចិត្តឡើងវិញ។

រដ្ឋមន្ត្រីការបរទេសបារាំង Jean-Yves Le Drian (ឆ្វេង) និងសមភាគីអាមេរិកលោក Antony Blinken  (រូបថត៖ AFP)


យោងតាមសេចក្ដីប្រកាសរបស់ក្រសួងការបរទេសបារាំងបានឲ្យដឹងថា លោក Le Drian បានជួបជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Anthony Blinken នៅទីក្រុងញូវយ៉ក នៅក្រៅកិច្ចប្រជុំលើកទី ៧៦នៃមហាសន្និបាតអង្គការសហប្រជាជាតិ។

មុននេះ នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទនាថ្ងៃដដែល ប្រធានាធិបតីបារាំងនិងអាមេរិកបានឯកភាពគ្នាកាត់បន្ថយភាពតានតឹង និងបានសន្យាថានឹងអនុវត្តន៍ដំណើរការ “ពិគ្រោះយោបល់យ៉ាងស៊ីជម្រៅ សំដៅធានាទំនុកចិត្ត” លើកសំណើរជាក់លាក់ឆ្ពោះទៅរកគោលដៅរួម។លើសពីនេះទៅទៀត ភាគីទាំងពីរក៏បានឯកភាព ជួបគ្នានៅអឺរ៉ុបនៅចុងខែតុលាខាងមុខ ដើម្បី“ សម្រេចបានការយល់ដឹងរួម និងរក្សាកម្លាំងចលករនៃដំណើរការនេះ” សំដៅស្តារទំនុកចិត្តឡើងវិញ ប៉ុន្តែមិនបានប្រកាសពីទីតាំងជាក់លាក់នោះឡើយ។ នេះគឺជាកិច្ចសន្ទនាតាមទូរស័ព្ទលើកដំបូងរវាងមេដឹកនាំ បារាំងនិងសហរដ្ឋអាមេរិក ក្រោយពីទីក្រុងប៉ារីសបានប្រតិកម្មយ៉ាងខ្លាំងចំពោះការបាត់បង់កិច្ចសន្យានាវាមុជទឹកដែលមានតម្លៃរាប់សិបពាន់លានដុល្លារជាមួយអូស្ត្រាលី៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម



top