ព័ត៌មាន

រដ្ឋមន្ត្រីការបរទេសនៃសាធារណៈរដ្ឋអូទ្រីស៖ ទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងវៀតណាម និងអូទ្រីសនឹងកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ

រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋអូទ្រីសលោក Alexander Schallenberg បានសង្កត់ធ្ងន់ដូច្នេះ នារសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ នៅទីក្រុងហាណូយ នៅពេលចូលរួមវេទិកាសហប្រតិបត្តិការវៀតណាម-អូទ្រីស ស្តីពីហេដ្ឋារចនាសម្ព័ន្ធ និងបច្ចេកវិទ្យា ដែលរៀបចំដោយសហព័ន្ធពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម (VCCI) សហការជាមួយស្ថានទូតអូទ្រីសប្រចាំនៅវៀតណាម។
រដ្ឋមន្ត្រីការបរទេសលោក Bui Thanh Son ជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសអូទ្រីសលោក Alexander Schallenberg។ រូបថត៖ VNA

រដ្ឋាភិបាលវៀតណាម និងសាធារណៈរដ្ឋអូទ្រីសលើកទឹកចិត្តដល់អង្គភាពចែកចាយ ក្រុមហ៊ុននាំចេញ និងនាំចូលដោះដូរពាណិជ្ជកម្មយ៉ាងសកម្ម ហើយទាញយកឱកាសឲ្យបានល្អ ដើម្បីជួបជុំ ផ្លាស់ប្ដូរ និងស្វែងរកដៃគូគួរឲ្យជឿទុកចិត្ត។ នាបច្ចុប្បន្ន វៀតណាមនឹងពិភពលោកបានគ្រប់គ្រងជំងឺរាតត្បាតកូវីដ ១៩ យ៉ាងល្អប្រសើរ។ នេះគឺជាពេលវេលាដ៏ល្អ ដែលសហគ្រាសនៃប្រទេសទាំងពីរគប្បីទាញយកអត្ថប្រយោជន៍។ រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋអូទ្រីសលោក Alexander Schallenberg បានសង្កត់ធ្ងន់ដូច្នេះ នារសៀលថ្ងៃទី ១៧ មេសានៅទីក្រុងហាណូយ នៅពេលចូលរួមវេទិកាសហប្រតិបត្តិការវៀតណាម-អូទ្រីស ស្តីពីហេដ្ឋារចនាសម្ព័ន្ធ និងបច្ចេកវិទ្យា ដែលរៀបចំដោយសហព័ន្ធពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម (VCCI) សហការជាមួយស្ថានទូតអូទ្រីសប្រចាំនៅវៀតណាម។

រដ្ឋមន្ត្រីការបរទេសអូទ្រីសមានជំនឿជាក់ថា ដោយមានការយកចិត្តទុកដាក់របស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងសកម្មរបស់ស្ថាប័នមានសមត្ថកិច្ច ទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីរវាងវៀតណាម និងអូទ្រីសនឹងកាន់តែអភិវឌ្ឍន៍ សហគមន៍ធុរកិច្ចនៃភាគីទាំងពីរនឹងមានឱកាសសហប្រតិបត្តិការ នាំមកនូវផលប្រយោជន៍ និងប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពជាច្រើនផងដែរ៕


top