ព័ត៌មាន

រដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son៖ អាស៊ានត្រូវរក្សា ជំរុញការកសាងទំនុកចិត្ត និងសាមគ្គីភាព

ថ្លែងមតិក្នុងសន្និសីទ លោករដ្ឋមន្ត្រី Bui Thanh Son បានសង្កត់ធ្ងន់ថា អាស៊ានចាំបាច់ត្រូវរក្សា និងជំរុញការកសាងទំនុកចិត្ត និងសាមគ្គីភាព ភាពជឿជាក់លើខ្លួនឯង ភាពបត់បែន ការសម្របខ្លួន ការពង្រឹងធនធានផ្ទៃក្នុង និងលើកកំពស់តួនាទីជាមជ្ឈភាពរបស់ខ្លួន។
រដ្ឋមន្ត្រីការបរទេសលោក Bui Thanh Son

នាព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីស្នាក់ការលេខាធិការ ដ្ឋានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅទីក្រុង Jakarta ប្រទេសឥណ្ឌូនេស៊ី រដ្ឋមន្ត្រីការបរទេសលោក Bui Thanh Son បានដឹកនាំគណៈប្រតិភូវៀតណាម ចូលរួមសន្និសីទចង្អៀតនៃរដ្ឋមន្ត្រីការបរទេសអាស៊ាន(AMM Retreat)។ ថ្លែងមតិក្នុងសន្និសីទ លោករដ្ឋមន្ត្រី Bui Thanh Son បានសង្កត់ធ្ងន់ថា អាស៊ានចាំបាច់ត្រូវរក្សា និងជំរុញការកសាងទំនុកចិត្ត និងសាមគ្គីភាព ភាពជឿជាក់លើខ្លួនឯង ភាពបត់បែន ការសម្របខ្លួន ការពង្រឹងធនធានផ្ទៃក្នុង និងលើកកំពស់តួនាទីជាមជ្ឈភាពរបស់ខ្លួន។ ដោយអះអាងសារជាថ្មីម្តងទៀតអំពីសារៈសំខាន់នៃការរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ និងសុវត្ថិភាពនៃការធ្វើនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា អាស៊ានចាំបាច់ត្រូវតស៊ូ ពង្រឹងគោលជំហរជាគោលការណ៍ និងលើកកំពស់ ច្បាប់អន្តរជាតិ និង UNCLOS ១៩៨២  ឆ្ពោះទៅសណ្តាប់ធ្នាប់ដែនសមុទ្រតំបន់ដែលផ្អែក លើច្បាប់ ការពារផលប្រយោជន៍ស្របច្បាប់នៃប្រទេសទាំងអស់ជាប់ឆ្នេរសមុទ្រ។

លោករដ្ឋមន្ត្រី Bui Thanh Son ក៏បានប្រកាសអំពីផែនការរបស់វៀតណាមក្នុងការរៀបចំកិច្ចប្រជុំមួយចំនួនក្នុងក្របខ័ណ្ឌអាស៊ាន-ចិន ស្តីពីការអនុវត្ត DOC និងផែនការរៀបចំទិវាកូរ៉េខាងត្បូងនៅអាស៊ាន៕


top