ព័ត៌មាន

រដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son ជួបសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសសិង្ហបុរី

រដ្ឋមន្ត្រីការបរទេសលោក Bui Thanh Son


នាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ រដ្ឋមន្ត្រីការបរទេសលោក Bui Thanh Son បានជួបសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសសិង្ហបុរីលោក Vivian Balakrishnan ដោយពិភាក្សាអំពីទំនាក់ទំនងទ្វេភាគីក៏ដូចជាបញ្ហាដែលមានការយកចិត្តទុកដាក់ដូចគ្នា។

ក្នុងជំនួបនេះ រដ្ឋមន្ត្រីទាំងពីររូបបានឯកភាពបន្តជំរុញកិច្ច សហប្រតិបត្តិការ លើវិស័យ នយោបាយ សេដ្ឋកិច្ច ពាណិជ្ជ កម្ម វិនិយោគ អប់រំនិងបណ្តុះបណ្តាលដើម្បីពង្រឹង និងអភិវឌ្ឍន៍ភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - សិង្ហបុរី។ ភាគីទាំងពីរក៏បានព្រមព្រៀងគ្នារៀបចំកិច្ចពិគ្រោះយោ បល់នយោបាយលើកទី ១៤ រវាងក្រសួងការបរទេសទាំងពីរ ដោយបង្កើតជាមូលដ្ឋានសម្រាប់រៀបចំដំណើរទស្សនកិច្ចកម្រិតខ្ពស់នាពេលខាងមុខ។

ក៏នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទនេះ លោករដ្ឋមន្ត្រី Bui Thanh Son បានវាយតម្លៃខ្ពស់ចំពោះការគាំទ្ររបស់សិង្ហបុរីសម្រាប់វៀតណាមក្នុងការបង្ការនិងទប់ស្កាត់ជំងឺកូវីដ ១៩។ រដ្ឋមន្ត្រី លោក Bui Thanh Son បានស្នើឱ្យសិង្ហបុរីពិចារណាលើការផ្តល់ជំនួយឬផ្ទេរបន្តវ៉ាក់សាំងក្នុងយន្តការ COVAX  ដើម្បីជួយវៀតណាមចាក់វ៉ាក់សាំងជូនប្រជាជនយ៉ាងគ្រប់គ្រាន់។

ចំណែកឯរដ្ឋមន្ត្រីការបរទេសសិង្ហបុរីវិញ លោកបានលើកឡើងថា រដ្ឋាភិបាលសិង្ហបុរីបានត្រៀមខ្លួនរួចជាស្រេចដើម្បីជួយដល់ប្រទេសជិតខាងរួមទាំងវៀតណាមផងដែរ ដោយមានឧបករណ៍វេជ្ជសាស្ត្រ ឧបករណ៍ធ្វើតេស្ត ព្រមទាំងវ៉ាក់សាំងឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ភាគីទាំងពីរសង្ឃឹមថាភាគីទាំងពីរអាចជំរុញការបើកទូលាយក្នុងពេលឆាប់ៗនេះដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម


top