រដ្ឋមន្ត្រីការបរទេស Bui Thanh Son៖ វៀតណាមមានការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះសហគមន៍ជនវៀតណាមនៅឯបរទេស រួមទាំងកូរ៉េខាងត្បូងផងដែរ

ក្នុងបណ្តាជំនួប រួមទាំងជំនួបជាន់ខ្ពស់ ភាគីវៀត ណាមតែងតែបញ្ជាក់ជាមួយមេដឹកនាំកូរ៉េខាងត្បូង អំពីតួនាទីរបស់សហ គមន៍វៀតណាមនៅកូរ៉េខាងត្បូងក្នុងការជំរុញ និងពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។

លោករដ្ឋមន្ត្រីការបរទេស Bui Thanh Son បានទទួលជួបតំណាងសហគមន៍ជនវៀតណាមនៅកូរ៉េខាងត្បូង នាថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២២ (រូបថត៖ VOV)

 

នារសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ បន្តសកម្មភាពក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅកូរ៉េខាងត្បូង រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son បានជួបសន្ទនាជាមួយតំណាងអង្គការ សមាគមជនវៀតណាមនៅកូរ៉េខាងត្បូង ក្នុងនោះមានសមាគមជនវៀតណាមនិងសមាគមនិស្សិតវៀតណាមនៅកូរ៉េខាងត្បូងជាដើម។ នៅក្នុងជំនួបនេះ លោករដ្ឋមន្ត្រី Bui Thanh Son បានអះអាងថា បក្ស រដ្ឋវៀតណាមចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះសហគមន៍ជនវៀតណាមនៅក្រៅប្រទេស រួមទាំងកូរ៉េខាងត្បូង ដោយចាត់ទុកសហគមន័ជនវៀតណាមនៅទីនេះគឺជាផ្នែកសំខាន់របស់ប្រទេសជាតិ។ ក្នុងបណ្តាជំនួប រួមទាំងជំនួបជាន់ខ្ពស់ ភាគីវៀតណាមតែងតែបញ្ជាក់ជាមួយមេដឹកនាំកូរ៉េខាងត្បូង អំពីតួនាទីរបស់សហគមន៍វៀតណាមនៅកូរ៉េខាងត្បូងក្នុងការជំរុញនិងពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។ ទន្ទឹមជាមួយគ្នានោះ ស្នើរដ្ឋាភិបាលកូរ៉េខាងត្បូង បង្កើតលក្ខណៈងាយស្រួលសម្រាប់សហគមន៍ធ្វើសមាហរណកម្មកាន់តែស៊ីជម្រៅជាមួយប្រទេសម្ចាស់ផ្ទះ ក្នុងនោះមានបញ្ហាកន្លែងស្នាក់នៅ ការសិក្សា និងលក្ខខណ្ឌការងារ ជាពិសេសការជួយឧបត្ថម្ភដល់កូនក្រមុំនិងសាច់ញាត្តិគ្រួសារកូរ៉េខាងត្បូង វៀតណាម ផងដែរ។

ក្នុងឱកាសនេះ រដ្ឋមន្ត្រីការបរទេស Bui Thanh Son បានទទួលជួបតំណាងសមាគមជនកូរ៉េខាងត្បូង ដើមកំណើតវៀតណាម  រួមមានគ្រួសារវង្សត្រកូល Ly របស់វៀតណាមចំនួនពីរគឺ Ly Hoa Son និង Ly Tinh Thien។ លោករដ្ឋមន្ត្រី Bui Thanh Son បានស្វាគមន៍ចំពោះគ្រួសារវង្សត្រកូល Ly ទាំងពីរបន្តអនុវត្តន៍សកម្មភាពជាក់ស្តែង ជួយមាតុភូមិតាមទម្រង់ផ្សេងៗ ក៏ដូចជាពង្រឹងទំនាក់ទំនងរវាងប្រជាជន វៀតណាមនិងប្រជាជនកូរ៉េខាងត្បូង ពូនជ្រុំទំនាក់ទំនងមិត្តភាពរវាងប្រជាជនវៀតណាម និងកូរ៉េខាងត្បូង ផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​


top