ព័ត៌មាន

រដ្ឋមន្ត្រីការទូតរុស្ស៊ី Sergey Lavrov វាយតម្លៃវិជ្ជមានអំពីទំនាក់ទំនងរុស្ស៊ី-វៀតណាម


រដ្ឋមន្ត្រីការបរទេសរុស្ស៊ី  លោក Sergey Lavrov

ទទួលសេចក្តីអញ្ជើញរបស់​ឧបនាយក​រដ្ឋមន្ត្រីរដ្ឋាភិបាលនិងជារ​ដ្ឋមន្ត្រីក្រសួងការ បរទេសវៀតណា​ម លោក Pham Binh​ Minh រដ្ឋម​ន្ត្រីក្រសួង​ការបរទេសរុស្ស៊ី លោក Sergey Lavrov នឹង​អញ្ជើញ​មកបំពេញ​ទស្សនកិច្ច​ជាផ្លូវការ​នៅវៀតណាម ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី២០ ​ខែមីនា​ ឆ្នាំ២០១៨។ 

អញ្ជើញ​ឆ្លើយសម្ភាសន៍ជាមួយសារ​ព័ត៌មានក្នុង ឱកាសនេះ រ​ដ្ឋមន្ត្រី ​លោក Sergey Lav​rov ឲ្យដឹ​ងថា​ ខ្លឹមសារ​លេច​ធ្លោនឹង​បានលើក មកពិភាក្សា ក្នុងដំណើរទស្សនកិច្ចនេះគឺ​ការងារត្រៀមរៀបចំ​ “ឆ្នាំរុស្ស៊ីនៅ​វៀត​​ណាម​” និង​ឆ្នាំវៀតណា​មនៅរុស្ស៊ី (គ្រោងនឹងប្រព្រឹត្តទៅ នាឆ្នាំ២០១​៩ខាងមុ​ខ)។

​យោងតាមរដ្ឋមន្ត្រី លោក​ Lavrov ថា ទំនាក់ទំនងសហប្រតិប​ត្តិការ​សេដ្ឋកិច្ច ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​ត្រូវ​បាន​កត់សម្គាល់ល្អប្រសើរពីមួយថ្ងៃ​ទៅមួ​យថ្ងៃ ហើ​យប្រការសំខាន់គឺ ប្រទេ​សទាំងពីរ​កំពុង​មាន​ប្រភព​កម្លាំង​ល្អ ដែលនាំមកលទ្ធផល វិជ្ជមាននា​ពេលអនាគត។ ស្តីពីតួនាទី​របស់រុស្ស៊ីក្នុងកិច្ចសហ​ប្រ តិបត្តិ​ការ​ជាមួយ​ក្រិត្យក្រម​មួយចំនួន​ក្នុងតំបន់​ ដូច​ជាអាស៊ាន វេទិកាតំបន់អាស៊ាន​ (A​RF)​ និង​វេទិកាស​ហប្រតិ​បត្តិការ​សេដ្ឋកិច្ច​អាស៊ី​-​ប៉ាស៊ីហ្វិក (APEC) លោក Lavr​ov បាន​ឲ្យដឹង​ថា រុស្ស៊ី​កំពុងខិត​ខំប្រឹងប្រែង​រួមជាមួយ​ប្រទេស​មិត្តក្នុង​នោះមានវៀត​ណាម ជម្រុញរបៀបវារៈដោយ​ការឯកភាពខ្ពស់ជាង សំដៅ​ធានារចនា​សម្ព័ន្ធ​សន្តិ​សុខ​និង​កិច្ច​សហប្រតិបត្តិការ​ឲ្យមានការអភិវឌ្ឍប្រកបដោ​យស្ថិរភាព​៕

 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម


top