ព័ត៌មាន

រដ្ឋធានីហាណូយបង្កើនកិច្ចសហប្រតិបតិ្តការផ្សព្វផ្សាយរូបភាពនៅលើប៉ុស្តិ៍ CNN


 ទិដ្ឋភាពនៅពិធីចុះហត្ថលេខា (រូបថត៖ TTXVN)
 

តាមនោះ​ ក្នុងដំណាក់កាលពោលខាងលើ CNN នឹងបន្តឧទ្ទេសនាមអំពី ទីក្រុងហាណូយ តាម​រយៈ​លក្ខណៈ​វប្បធម៌​ ប្រវត្តិសាស្ត្រនិងមនុស្សហាណូយ ក៏ដូចជាការតភ្ជាប់ជាមួយកន្លែងផ្សេងៗទូទាំងប្រទេសផងដែរ។ CNN នឹងរួម ដំ​ណើរ​ជាមួយការអភិវឌ្ឍនៃទីក្រុងហាណូយនាពេលអនាគត តាម​រយៈ ព្រឹត្តិការណ៍អន្តរជាតិនានា​ ផង​ដែរ​។

នាថ្ងៃ​ទី២០ ខែឧសភា ឆ្នាំ​២០១៩ នៅរដ្ឋធានីហាណូយ អនុប្រធានគណៈកម្មាធិការ ប្រជាជន​ទីក្រុង​ហាណូយ លោក​ Ngo Van Quy និងលោកស្រី Sunita Rajan អនុប្រធានជាន់ខ្ពស់តំបន់អាស៊ី-ប៉ាស៊ីហ្វិក​នៃបណ្ដាញ​ទូរទស្សន៍​ខ្សែកា​ប CNN (អាមេរិក) បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្ដីពី​កម្មវិធី​សហប្រតិ បតិ្តការ​ឃោសនាផ្សព្វ​ផ្សាយទីក្រុង​ហាណូយ នៅលើប៉ុស្តិ៍ CNN ក្នុងដំណាក់កាល ​២០១៩-២០២៤។
 
តាមនោះ ក្នុ​ងដំណាក់កាលពោលខាងលើ CNN នឹងបន្តឧទ្ទេសនាមអំពី ទីក្រុងហាណូយ តាមរយៈលក្ខណៈ​វប្បធម៌​ ប្រវត្តិសាស្ត្រនិងមនុស្សហាណូយ ក៏ដូចជាការតភ្ជាប់ជាមួយកន្លែងផ្សេងៗទូទាំងប្រទេសផងដែរ។ CNN នឹងរួម​ ដំណើរជាមួយការអភិវឌ្ឍនៃទីក្រុងហាណូយនាពេលអនាគត តាមរយៈ ព្រឹត្តិការណ៍អន្តរជាតិនានា ផងដែរ​។
 
នាឆ្នាំ២​០១៩ CNN នឹងឧទ្ទេសនាមអំពីទីក្រុងហាណូយ ដូចជាគោលដៅ មួយគួរ​អោយ​ចាប់​អារម្មណ៍​ចំពោះភ្ញៀវ​ទេសច​រ​​តាម​រយៈលក្ខណៈវប្បធម៌ បេតិ កភណ្ឌ ប្រវត្តិសាស្ត្រ និងមនុស្សហាណូយ។ នាឆ្នាំ២០២០ ដែលជា​ឆ្នាំ​ប្រព្រឹត្ត​​ទៅ ​ការប្រណាំងរថយន្ត F1 ជាលើកដំបូងនៅហាណូយនោះ CN​N នឹងផលិតកម្មវិធី ស្ដី​ពីហាណូយនិង F1 ព្រម​ទាំង​លើកទឹកចិត្តភ្ញៀវទេសចមកដល់វៀតណាម។ នាឆ្នាំ២០២១ CNN នឹងជំរុញអោយ​ភ្ញៀវទេសចរ​ស្វែង​យល់​យ៉ាង​ជ្រាលជ្រៅថែម ទៀតអំពីហាណូយ តាមរយៈតម្លៃវប្បធម៌ប្រវត្តិសាស្ត្រ ក៏ដូចជាព្រឹត្តិការណ៍កីឡា អន្តរជាតិ​ដូច​ជា F1 និង SEA Games ៣១។ នាឆ្នាំ ២០២២ CNN នឹងឧទ្ទេសនាម អំពីនវានុ​វត្តភាព​នៃទីក្រុង​ហាណូយ និង​ប្រទេសវៀតណាម ដូចជាមជ្ឈមណ្ឌល នវានុវត្តភាពមួយនៅលើពិភពលោក។ នាឆ្នាំ២០២៣និងឆ្នាំ២០២៤ CNN​ នឹង ឧទ្ទេសនាមអំពីអនាគតនៃទីក្រុងហាណូយ ដែលជាច្រកទ្វារតភ្ជាប់នឹងខេត្តក្រុង ផ្សេងៗនៅ​ប្រទេសវៀត​ណាម ព្រមទាំងធ្វើសមាហរណកម្មជាមួយទីក្រុ​ងជឿន លឿនផ្សេងៗលើពិភព​លោក ផងដែរ​៕ ​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម


top