ព័ត៌មាន

រដ្ឋធានីហាណូយទទួលភ្ញៀវទេសចរចំនួនជាង១០៥ ពាន់នាក់ ក្នុងឱកាសបុណ្យតេតប្រពៃណីឆ្នាំ២០២២

យោងតាមមន្ទីរទេសចរណ៍ទីក្រុងហាណូយបានឲ្យដឹងថា ក្នុងរយៈពេល៧ថ្ងៃនៃបុណ្យតេតប្រពៃណីឆ្នាំ២០២២ (ចាប់ពីថ្ងៃទី៣១ មករា ដល់ថ្ងៃទី៦ កុម្ភៈ) រដ្ឋធានីហាណូយបានទទួលភ្ញៀវទេសចរចំនួន​ជាង១០៥ ពាន់នាក់។

រូបថតឧទាហរណ៍ (hanoimoi.com.vn)

នេះពិតជាតួរលេខប្រកបដោយអត្ថន័យក្នុងបរិបទដែលជម្ងឺរាតត្បាតកូវីដ-១៩ នៅតែមានការវិវឌ្ឍន៍យ៉ាងស្មុគស្មាញ ហើយនាំមកនូវឱកាសស្ដារនិងអភិវឌ្ឍន៍វិស័យទេសចរណ៍ឡើងវិញនាពេលខាងមុខនៅរដ្ឋធានី។

ក្នុងអំឡុងបុណ្យតេតឆ្នាំ២០២២ បណ្ដាកេរ្តិ៍ដំណែលនិងតំបន់វប្បធម៌ក្នុងរដ្ឋធានីនៅបញ្ឈប់ប្រតិបត្តិការជាបណ្ដោះ អាសន្ន មិនទាន់បើកទ្វារទទួលភ្ញៀវឡើងវិញនៅឡើយ។ ក្រៅពីនោះ ដើម្បីធានាការងារបង្ការទប់ស្កាត់ការរាតត្បាតនៃជម្ងឺកូវីដ-១៩ ពិធីបុណ្យនិទាឃរដូវនានានៅទីក្រុងដូចជា ពិធីបុណ្យវិហារ Soc, ពិធីបុណ្យ Dong Da, ពិធីបុណ្យវិហារ Hai Ba Trung, ពិធីបុណ្យ Tan Vien Son Thanh ក៏ត្រូវផ្អាកផងដែរ។ ប៉ុន្តែគោលដៅទេសចរណ៍ សារមន្ទីរ ឧទ្យានមួយចំនួនបានបើកទ្វារដើម្បីបម្រើភ្ញៀវទេសចរនិងប្រជាជនរដ្ឋធានីទៅហើយ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top