បទយកការណ៍ឯកទេស

រដ្ឋធានីហាណូយ (Ha Noi) - ទីក្រុងបេតិកភណ្ឌរបស់ប្រទេសវៀតណាម

ជាមួយនឹងប្រវត្តិសាស្ត្រជាង ១០០០ ឆ្នាំ ហាណូយ (Ha Noi) ជារដ្ឋធានីវប្បធម៌ ទីក្រុងបេតិកភណ្ឌ និងជាទីក្រុងដើម្បីសន្តិភាព។ ទឹក​ដី​នេះមានប្រព័ន្ធបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប និងពិសេសដែលត្រូវបានបង្កើតឡើង និងពង្រឹងក្នុងប្រវត្តិសាស្ត្ររាប់ពាន់ឆ្នាំ។
 


ជាមួយនឹងប្រវត្តិសាស្ត្រជាង ១០០០ ឆ្នាំ ហាណូយ (Ha Noi) ជារដ្ឋធានីវប្បធម៌ ទីក្រុងបេតិកភណ្ឌនិងជាទីក្រុងដើម្បីសន្តិភាព។ ទឹក​ដី​នេះមានប្រព័ន្ធបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប និងពិសេសដែលត្រូវបានបង្កើតឡើង និងពង្រឹងក្នុងប្រវត្តិសាស្ត្ររាប់ពាន់ឆ្នាំ។ បច្ចុប្បន្ននេះ រដ្ឋធានី ហាណូយ(Ha Noi) នាំមុខប្រទេសអំពីចំនួនបេតិកភណ្ឌវប្បធម៌រូបី និងអរូបី មានរាប់ពាន់កេរដំណែល​ប្រវត្តិសាស្ត្រ ពិធីបុណ្យ និងភូមិសិប្បកម្ម ក្នុងនោះភាគច្រើនគឺបេតិកភណ្ឌត្រូវបានទទួលស្គាល់ដោយអង្គការយូណេស្កូ។

នៅឆ្នាំ ២០២៤ រដ្ឋធានី ហាណូយ (Ha Noi)  បានប្រារព្ធខួបលើកទី ៧០ នៃទិវារំដោះរដ្ឋធានី (១០ តុលា ១៩៥៤ - ១០ តុលា ២០២៤)។ ដើម្បីរំលឹកដល់ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះ ក្នុងខែតុលា រដ្ឋធានីនេះ​បានរៀបចំនូវព្រឹត្តិការណ៍វប្បធម៌ពិសេសជាច្រើនដែលទាក់ទងនឹងទីតាំងសំខាន់ៗ និងបេតិកភណ្ឌល្បីៗរបស់រដ្ឋធានី ហាណូយ (Ha Noi)  ដូចជា ហ័ង​ថាញ ថាំងឡុង (Hoang Thanh Thang Long) វ៉ាន់​មៀវ - ក្វឹក​ទឺយ៉ាម (Van Mieu - Quoc Tu Giam)  ហូហ្គឺម (Ho Guom) វិថីបុរាណ វិមានកម្កល់​សពលោកប្រធាន ហូជីមិញ (Ho Chi Minh) កេរដំណែល​ប្រវត្តិសាស្ត្រពន្ធនាគារ ហ័រឡ (Hoa Lo)... រួមជាមួយនឹង tour ដំណើរទេសចរណ៍ជាច្រើនស្វែងយល់នូវបេតិកភណ្ឌដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរក្នុងស្រុក និងបរទេស។

ការបង្ហាញ អាវផាយ នៅតំបន់បេតិកភណ្ឌពិភពលោក ហ័ងថាញថាំងឡុង (Hoang Thanh Thang Long)  ។ រូបថត៖ ខាញ់ឡុង /VNP

លោកស្រី Stella Ciorra ប្រធានសមាគមន៍មិត្តភ័ក្តិរបស់​បេតិកភណ្ឌវៀតណាម (Friends of Vietnam Heritage FVH) រស់នៅក្នុងរដ្ឋធានីហាណូយ (Ha Noi) អស់រយៈពេលជាង ២៥ ឆ្នាំ បាននិយាយថា គាត់ស្រឡាញ់រដ្ឋធានី ហាណូយ (Ha Noi)  ខ្លាំងណាស់ និងស្រឡាញ់ប្រជាជននៅទីនេះដែលមានភាពរួសរាយរាក់ទាក់ ចូលចិត្តផ្លូវដែលគ្របដណ្តប់ម្លប់ដើមឈើ និងជាពិសេស បេតិកភណ្ឌដែលមានលក្ខណៈមនុស្សធម៌និង​ប្រវត្តិសាស្ត្ររបស់ប្រជាជន​ហាណូយ (Ha Noi)។ ដូច្នេះ ដើម្បីផ្សព្វផ្សាយរូបភាព ហាណូយ (Ha Noi) - គោលដៅបេតិកភណ្ឌវៀតណាម ដល់មិត្តភក្តិអន្តរជាតិ ជារៀងរាល់ឆ្នាំ FVH រៀបចំដំណើរទេសចរណ៍ហាណូយ (Ha Noi) ចំនួន ៤០ ដើម្បីឲ្យភ្ញៀវទេសចរបរទេសមានឱកាសស្វែងយល់ពីភាពស្រស់ស្អាតនៃបេតិកភណ្ឌរាជធានី ហាណូយ (Ha Noi)។


មិនត្រឹមតែមានលោកស្រី Stella Ciorra ប៉ុណ្ណោះទេ លោក Emmanuel Cerise នាយកទីភ្នាក់ងារគាំទ្រកិច្ចសហប្រតិបត្តិការអន្តរជាតិតំបន់ប៉ារីសប្រចាំនៅវៀតណាម (Paris Région Expertise-Vietnam - PRX-Vietnam) ដែលជាស្ថាបត្យករម្នាក់ស្រឡាញ់វប្បធម៌ហាណូយ (Ha Noi)។ គាត់បានរស់នៅក្នុងរដ្ឋធានីនេះ ជិត ១៥ ឆ្នាំ និងបានរួមចំណែកជាច្រើនក្នុងការជួយរដ្ឋធានី ហាណូយ (Ha Noi) ជួសជុលឡើងវិញបេតិកភណ្ឌ​​ជាវីឡាបារាំងបុរាណ លោកបានចែករំលែកថា៖ វីឡាបារាំងបុរាណបានជួសជុលឡើងវិញដែលបានរួមចំណែកក្នុងការបង្ហាញ​ឡើងវិញនូវស្លាកស្នាមប្រវត្តិសាស្ត្រ វប្បធម៌ និងស្ថាបត្យកម្មនៃរដ្ឋធានី ហាណូយ (Ha Noi) ក្នុង​អតីតកាល។


សំណង់​ស្ថាបត្យកម្មបារាំង​ដែលបន្សល់ទុកនៅក្នុងរដ្ឋធានី ហាណូយ (Ha Noi) ដូចជាវីឡាលេខ ៤៩ ផ្លូវ ត្រឹន​ហ៊ឹង​ដាវ (Tran Hung Dao) សាលមហោស្រពធំ ស្ពាន ឡុង​បៀន (Long Bien) ... មានភាពស្និទ្ធស្នាល ហើយមានភាពស្រដៀងគ្នារវាងខឿនវប្បធម៌បារាំង និងវៀតណាម។ សំណង់​ស្ថាបត្យកម្មទាំងនេះ គឺជាបេតិកភណ្ឌវប្បធម៌ពិសេស ដែលត្រូវថែរក្សា និងជួសជុលឡើងវិញ ដើម្បីមិនត្រឹមតែក្លាយទៅជា​គោលដៅកេរដំណែល​ប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ថែមទាំងនេះជាលំហរវប្បធម៌ច្នៃប្រឌិត និង​រៀបចំការតាំងពិពណ៌ និងដំណើរទេសចរណ៍សិល្បៈ ឬសកម្មភាពសហគមន៍...»

ហាណូយ (Ha Noi) ត្រូវបានស្គាល់ថាជា ទីក្រុងបេតិកភណ្ឌ ដែលមានបេតិកភណ្ឌមានតម្លៃប្រវត្តិសាស្ត្រដ៏យូរលង់ ប៉ុន្តែក៏ផ្ទុកនូវសោភណ្ឌភាពវប្បធម៌របស់ប្រជាជន ត្រាងអាន (Trang An) ផងដែរ។ ក្នុង​នោះ​មាន​បេតិកភណ្ឌ​មនុស្សជាតិ​ដែល​បាន​លើក​តម្កើងដោយអង្គការ ​ UNESCO ​ដូច​ជា៖ បេតិកភណ្ឌ ហ័ង​ថាញ​ថាំងឡុង (Hoang thanh Thang Long) បេតិកភណ្ឌពិធិបុណ្យ​ យ៉ង (Giong) បេតិកភណ្ឌចម្រៀង​ កាទ្រូ ( Ca tru) និង​បេតិកភណ្ឌសិលាចារឹក​បណ្ឌិត​ក្នុង​រាជកាល ឡេ (Le) - ម៉ាក់ (Mac) នៅមហាវិទ្យាល័យ​វ៉ាន់​មៀវ - ក្វឹក​ទឺយ៉ាម (Van Mieu Quoc tu giam) ​

លើសពីនេះ ពេលនិយាយដល់រដ្ឋធានី ហាណូយ (Ha Noi) គេនឹង​លើកឡើងនូវកេរដំណែល​ប្រវត្តិសាស្ត្រ និងបេតិកភណ្ឌជាតិល្បីៗដូចជា ហូហ្គឺម (Ho Guom)  វ៉ាន់​មៀវ - ក្វឹក​ទឺយ៉ាម (Van Mieu Quoc tu giam) ​ វត្តសសរស្តម្ភមួយ វត្ត ត្រឹន​ក្វឹក (Tran Quoc) វត្ត ក្វាន​សឹ (Quan Su) ប្រាសាទ វ៉យភុក  (Voi Phuc) ប្រាសាទ បាចម៉ា (Bach Ma) ប្រាសាទ ក្វាន​ថាញ ( Quan Thanh) ប៉មរួ (Rua)  - ប្រាសាទង៉ុកសើន (Ngoc Son) វត្ត ហឿង (Huong) វត្ត តីភឿង (Tay Phuong) វត្ត ថី (Thay) កេរដំណែល​ប្រវត្តិសាស្ត្រ កូល័រ (Co Loa) កេរដំណែល​ប្រវត្តិសាស្ត្រលោកប្រធានហូជីមិញ (Ho Chi Minh) ...

ក្រៅពីនោះ រដ្ឋធានី ហាណូយ (Ha Noi) ក៏ជាទឹកដីមានរាប់ពាន់ពិធីបុណ្យវប្បធម៌ និង​សាសនាប្រជាប្រិយប្លែកៗដ៏ទាក់ទាញដូចជា៖ ពិធីបុណ្យកូល័រ (Co Loa)  (ស្រុក ដុង​អាញ (Dong Anh) ពិធីបុណ្យវត្ត ហឿង (Huong) (ស្រុក មីឌឹក (My Duc)) ពិធីបុណ្យ ដុង​ដា (Dong Da) (ស្រុក ដុង​ដា (Dong Da), ពិធីបុណ្យវត្ត ថី (Thay) (ស្រុក ក្វឹក​អ័យ (Quoc Oai)) ពិធីបុណ្យវត្ត តីភឿង (Tay Phuong) (ស្រុក ថាចថីត (Thach That) ពិធីបុណ្យវត្ត តាំយ៉ាន (Tram Gian) (ស្រុក ចឿងមី (Chuong My)) ប្រភេទនៃសិល្បៈ ការសម្តែងសិល្បៈប្រជាប្រិយនិងប្រពៃណីដូចជា៖ គំនូរហាងត្រុង (Hang Trong) កាទ្រូ (Ca tru) សឹម (Sam)  វ៉ាន់ (Van) ការសម្តែងអាយ៉ងទឹក អាយ៉ងគោក ចែវទូក វាយស្គរយោធា វាយស្គរ រាំនិងច្រៀង អាយឡាវ (Ai Lao)... មុខរបរសិប្បកម្មប្រពៃណីល្បីៗ ដូចជា៖ ត្បាញសូត្រ វ៉ាន​ភូក (Van Phuc) ចាក់សំរិទ្ធិ ងូស្វា (Ngu Xa) គ្រឿងសេរ៉ាមិច បាត​ត្រាង (Bat Trang) ម្រ័ក្សណ៍ខ្មុក ហាថាយ (Ha Thai)...; និងមុខម្ហូបឆ្ងាញ់ៗ រាប់មិនអស់របស់ប្រទេសវៀតណាមដូចជា អំបុកភូមិវ៉ង (Vong) ហ្វើ ហាណូយ (Ha Noi) នំបញ្ចុក​សាច់ជ្រូកអាំង នំបញ្ចុក​ថាង (Thang) នំបញ្ចុក​ខ្យង បាញ់ត្រាងថាញ់ទ្រី (Thanh Tri) ប្រហិតត្រី ឡាវ៉ង (La Vong) នំបង្គា ហូតី (Ho Tay)...

កាលពីខែកញ្ញា ឆ្នាំ២០២៤ ក្នុងពិធីប្រគល់ពានរង្វាន់ទេសចរណ៍ពិភពលោកក្នុងតំបន់អាស៊ី និងអូសេអានី (World Travel Awards)  បានប្រព្រឹត្តទៅនៅប្រទេសហ្វីលីពីន រដ្ឋធានី ហាណូយ (Ha Noi) មានកិត្តិយស បានទទួលពានរង្វាន់ជា ទិសដៅវប្បធម៌ឈានមុខគេរបស់វៀតណាម (Vietnams Leading City Cultural Destination)។ ទន្ទឹម​នឹង​នេះ ក្នុងពិធីប្រគល់ពានរង្វាន់នេះផងដែរ រដ្ឋធានី ហាណូយ (Ha Noi) បានទទួលពានរង្វាន់ គោលដៅទេសចរទីក្រុងឈានមុខគេនៅអាស៊ី (Asia's Leading City Destination) ជាលើកទីបី។ នេះបង្ហាញថា រដ្ឋធានី ហាណូយ (Ha Noi) មានការទាក់ទាញពិសេស ក្នុង​នោះមានការរួម​ផ្សំ និងការរីកសាយភាពនៃតម្លៃវប្បធម៌ និងបេតិកភណ្ឌនៃរដ្ឋធានីពោរពេញដោយអរិយធម៌មួយពាន់ឆ្នាំ។

ដើម្បីលើកកម្ពស់សក្តានុពល និងភាពប្រៀបដែលមានស្រាប់ ដើម្បីបង្កើតសន្ទុះសម្រាប់ការអភិវឌ្ឍវិស័យ​ទេសចរណ៍ ក្នុងឆ្នាំ ២០២៤ មន្ទីរទេសចរណ៍ហាណូយ (Ha Noi) ផ្តោតទៅលើការរៀបចំផែនការ វិនិយោគ អភិរក្ស និងជួសជុលឡើងវិញនូវកេរដំណែលនានា ដែលទាក់ទងនឹងការលើកកម្ពស់តម្លៃបេតិកភណ្ឌ ក្នុងនោះយក​ចិត្តទុកដាក់លើគម្រោងសំខាន់​ៗ ដូចជា ៖ កេរដំណែល​ប្រវតិ្តសាស្ត្រ កូល័រ (Co Loa) ហ័ងថាញ​ថាំង​ឡុង (Hoang thanh Thang Long)  អភិវឌ្ឍភូមិសិប្បកម្មប្រពៃណី រួមផ្សំនឹងទេសចរណ៍... ដើម្បីបង្កើតការងារប្រកបដោយនិរន្តរភាពសម្រាប់ប្រជាជន និងផ្សព្វផ្សាយតម្លៃវប្បធម៌លេចធ្លោរបស់រដ្ឋធានី ហាណូយ (Ha Noi)

ការសម្តែងសិល្បៈនៅតាមដងផ្លូវក្នុង​តំបន់​ផ្លូវដើរថ្មើជើងជុំវិញ​បឹង​ ហ័ន​គៀម (Hoan Kiem)។ រូបថត៖ ថាញយ៉ាង/កាសែតរូបភាពវៀតណាម

របាំបុរាណមួយ​មាន​ពីសម័យរាជធានីថាំងឡុង (Thang Long) ។ រូបថត៖ ថាញយ៉ាង/កាសែតរូបភាពវៀតណាម

ជាពិសេសការលើកកម្ពស់ប្រៀបខ្លាំងរបស់តំបន់​ផ្លូវ​បុរាណដែលបានចាត់ទុកថាជា សារមន្ទីររស់ អំពីដំណើរការបង្កើត និងអភិវឌ្ឍរបស់ ថាំងឡុង - ហាណូយ (Thang Long Ha Noi) ត្រូវបានចាត់ទុកជាអាទិភាពក្នុងយុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ច និងទេសចរណ៍​របស់រដ្ឋធានី។ ហេតុដូច្នេះហើយ សកម្មភាពផ្សព្វផ្សាយអំពីវិស័យទេសចរណ៍ជាច្រើនត្រូវបានវិនិយោគក្នុងតំបន់មួយ​ចំនួនដូចជា៖ តំបន់ផ្លូវដើរថ្មើរជើងជុំវិញ ហូហ្គឺម (Ho Guom) ផ្សាររាត្រីនៅតំបន់វិថីបុរាណ ដំណើរទេសចរណ៍ និងស្វែងយល់អំពីមុខរបរឱសថបុរាណ នៅផ្លូវ ឡាន​អុង (Lan Ong) និងសកម្មភាពសិល្បៈប្រជាប្រិយនៅមជ្ឈមណ្ឌលវប្បធម៌សិល្បៈលេខ ២២ ផ្លូវ​ ហាង​បួម  (Hang Buom)... សកម្មភាពទាំងនេះមិនត្រឹមតែជួយអភិរក្សបេតិកភណ្ឌនៅតំបន់​ផ្លូវ​បុរាណ និងលើកកំពស់ប្រៀបខ្លាំងនៃស្ថាបត្យកម្មរបស់ផ្លូវ​បុរាណប៉ុណ្ណោះទេ ថែមទាំងនេះជួយអភិរក្ស លើកតម្កើងតម្លៃវប្បធម៌ ជីវភាពរស់នៅ និងរបៀបរស់នៅតាមបែបប្រពៃណីដ៏យូរអង្វែងរបស់ប្រជាជនហាណូយ (Ha Noi)

ដោយមានផែនការ និងការវិនិយោគប្រកបដោយនិរន្តរភាព និងមានចក្ខុវិស័យទូលំទូលាយនៃប្រព័ន្ធបេតិកភណ្ឌ រដ្ឋធានី ហាណូយ (Ha Noi) នឹងបន្តក្លាយជាមជ្ឈមណ្ឌលទេសចរណ៍វប្បធម៌ឈានមុខគេរបស់ប្រទេស និងតំបន់ ទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិយ៉ាងច្រើនកុះករ។ ក្នុងឆ្នាំ ២០២៤ ជាឆ្នាំ ដែលរដ្ឋធានី ហាណូយ (Ha Noi) ប្រារព្ធខួបលើកទី ៧០ នៃទិវារំដោះរដ្ឋធានី  ២៥ ឆ្នាំដែល​បានអង្គការ UNESCO លើកតម្កើងជា "ទីក្រុងដើម្បីសន្តិភាព" វិស័យទេសចរណ៍របស់រដ្ឋធានីគ្រោងនឹងទទួលភ្ញៀវទេសចរចំនួន ២៧ លាននាក់ ក្នុងនោះមានភ្ញៀវអន្តរជាតិចំនួន ៥,៥ លាននាក់ ចំណូល​សរុប​ពី​ភ្ញៀវ​ទេសចរ​ត្រូវ​បាន​ប៉ាន់​ស្មាន​ប្រហែលជាង ១០៩ ពាន់​ពាន់​លាន​ដុង។

ភ្ញៀវទេសចរស្វែងយល់ពីមុខរបរជាងទងប្រាក់នៅផ្លូវបុរាណ ហាងបាក (Hang Bac) ។ រូបថត៖ ឯកសាររបស់ VNP

និយាយអំពីការអភិរក្ស និងអភិវឌ្ឍប្រៀបខ្លាំងនៃបេតិកភណ្ឌរបស់ហាណូយ (Ha Noi)  លោក Jonathan Baker ប្រធានតំណាងអង្គការ UNESCO ប្រចាំនៅវៀតណាមបានសង្កត់ធ្ងន់ថា៖ ការផ្លាស់ប្តូររបស់រដ្ឋធានី ហាណូយ (Ha Noi) គឺជាគោលដៅ​វប្បធម៌នៃបេតិកភណ្ឌត្រូវបាន​បំភ្លឺ ហើយទទួល​ភ្ញៀវទេសចរមកពីគ្រប់ទិសទី ដើម្បីមកនិង​ជួបជុំគ្នានៅហាណូយរដ្ឋធានី ហាណូយ (Ha Noi)អង្គការ UNESCO តែងតែអមដំណើរ និងគាំទ្រ រដ្ឋធានី ហាណូយ (Ha Noi) មានដំណោះស្រាយតុល្យភាពរវាងការអភិរក្សបេតិកភណ្ឌ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម បង្កើនការងារក្នុងសហគមន៍មូលដ្ឋានតំបន់ជុំវិញបេតិកភណ្ឌជិត

អត្ថបទ៖ ប៊ិចវ៉ាន់

រូបថត៖ ថាញយ៉ាង កុងដាត ខាញ់ឡុង តឹត​សើន

វៀតកឿង ទ្រីញ​បូ និងឯកសារ​ ប្រែសម្រួល​ដោយង្វៀន​យ៉ាង


top