
រដ្ឋធានីបារីស(បារាំង)ចាប់ផ្តើមទទួលភ្ញៀវទេសចរមកចូលរួម EURO 2016
រដ្ឋអំណាចទីក្រុងបារីស(បារាំង) នាថ្ងៃទី២ ខែមេសា ឆ្នាំ២០១៦ បានចាប់ផ្តើមសកម្មភាពអបអរសាទរភ្ញៀវទេសចរមកចូលរួម បណ្ដាការប្រកួតនៃវង់ផ្តាច់ព្រាត់បាល់ទាត់ទ្វីបអឺរ៉ុប ២០១៦ (EURO២០១៦) ដែលនឹងប្រព្រឹត្តទៅនៅបារាំង ចាប់ពីថ្ងៃទី១០ ខែមិថុនា ដល់ថ្ងៃទី១០ខែកក្កដា ដោយពិធីបង្ហាញមុខអ្នកស្ម័គ្រចិត្តចំនួន ៥០០នាក់ និងបើកសម្ពោធន៍សួនឧទ្យានកីឡាបារីស។ ក្នុងរយៈពេលមានការប្រកួត បណ្ដាអ្នកស្ម័គ្រចិត្តនឹងដើរតួនាទី ជាអ្នកទទួលណែនាំ និងជួយឧបត្ថម្ភភ្ញៀវទេសចរនៅតំបន់សំខាន់ៗ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម