ទីក្រុងហាណូយកំពុងឈានចូលដំណាក់កាលបន្លាស់ប្តូរយ៉ាងខ្លាំង ឆ្ពោះទៅរកមុខមាត់នៃទីក្រុងទំនើបជាងមុននាពេលអនាគត។
ប៉ុន្មានថ្ងៃនេះ ធ្វើដំណើរតាមដងផ្លូវ ដេឡាថាញ (De La Thanh) ផ្លូវក្រវ៉ាត់ក្រុងលេខ ១ លេខ ២.៥ ឬតំបន់ វ៉ានគៀប (Van Kiet) តាមបណ្តោយទន្លេហ៊ុង (Hong) មិនពិបាកមើលឃើញជួរផ្ទះ ដែលត្រូវបានរុះរើ តំបន់ដីទំនេរធំៗ ដែលទើបតែឈូសឆាយ សំឡេងម៉ាស៊ីនសាងសង់បន្លឺឡើងពីព្រឹកដល់យប់។ ទាំងនេះមិនមែនគ្រាន់តែជាការដ្ឋានសំណង់សាមញ្ញនោះទេ ប៉ុន្តែក៏ជាសញ្ញាបង្ហាញថា ទីក្រុងហាណូយកំពុងឈានចូលដំណាក់កាលបន្លាស់ប្តូរយ៉ាងខ្លាំង ឆ្ពោះទៅរកមុខមាត់នៃទីក្រុងទំនើបជាងមុននាពេលអនាគត។
ក្នុងប៉ុន្មានឆ្នាំកន្លង សម្ពាធប្រជាសាស្រ្ត និងចរាចរណ៍បានធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធរដ្ឋធានីហាណូយក្លាយជាទម្ងន់។ ដូច្នេះ ការកសាងគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ បើកពង្រីកទីក្រុង និងការរៀបចំឡើងវិញនូវតំបន់លំនៅដ្ឋានចាស់ៗ កំពុងត្រូវបានទីក្រុងកំណត់ថា ជាភារកិច្ចសំខាន់ៗ ដើម្បីបង្កើតសន្ទុះសម្រាប់ការអភិវឌ្ឍរយៈពេលវែង។
ជួរផ្ទះតាមបណ្តោយទន្លេហ៊ុង (Hong) ក្នុងតំបន់ ងីតាម (Nghi Tam) មើលពីលើ ទីដែលកំពុងឈានចូលក្នុងដំណាក់កាលផ្លាស់ប្តូរធំអំពីហេដ្ឋារចនាសម្ព័ន្ធ
និងទេសភាពទីក្រុង។ រូបថត៖ តាតសឺន / VNP
តំបន់ផ្លូវច្រក លេខ៣១០ ងឺតាម (Nghi Tam) ក្លាយជាទូលំទូលាយ បន្ទាប់ពីការឈូសឆាយដី ពង្រីកលំហសម្រាប់គម្រោងដឹកជញ្ជូនសំខាន់ៗ។
រូបថត៖ តាតសឺន / VNP
កែវភ្នែកពោរពេញទៅដោយក្តីរំភើបរបស់ប្រជាជនម្នាក់ ខណៈពេលឃើញការផ្លាស់ប្តូរ ក្នុងទីកន្លែង ដែលធ្លាប់ជាទីជម្រករបស់គ្រួសារគាត់។ រូបថត៖
តាតសឺន / VNP
តំបន់មួយក្នុងចំណោមតំបន់ ដែលទទួលបានការយកចិត្តយ៉ាងខ្លាំងគឺ ផ្លូវ វ៉ាន់គៀប (Van Kiep) សង្កាត់ ហ៊ុងហា (Hong Ha)។ ទីនេះស្ថិតក្នុងបរិវេណការដ្ឋានសាងសង់ស្ពាន ត្រឹនហ៊ឹងដាវ (Tran Hung Dao) ជាស្ពាន ដែលបានសង្ឃឹមថា នឹងជួយកាត់បន្ថយការកកស្ទះចរាចរណ៍ចំពោះស្ពានដែលសាងសង់រួច ព្រមទាំងតំណភ្ជាប់ រវាងតំបន់កណ្តាលទីក្រុង និងផ្នែកខាងកើតនៃទីក្រុង។ ផ្លូវច្រកតូចៗ និងផ្ទះប្រជ្រៀតគ្នា ដែលធ្លាប់ និងជិតស្និទ្ធនឹងប្រជាជនជាច្រើនឆ្នាំ កំពុងឈរមុខនឹងបន្លាស់ប្ដូរធំ ដោយតម្រូវការឈូសឆាយ ដើម្បីយកធ្ទៃដីសាងសង់។ រួមជាមួយនឹងការរំភើបអំពីគម្រោងដឹកជញ្ជូនទំនើបនោះ គឺជាអារម្មណ៍រំភើប ខណៈដែលអនុស្សាវរីយ៍ជាច្រើន ដក់ជាប់នឹងវិថីចាស់ៗ ជិតនឹងក្លាយជារឿងអតីតកាលហើយ។
ការងារឈូសឆាយដីនៅលើផ្លូវ ង្វៀនទួន (Nguyen Tuan) កំពុងត្រូវបានអនុវត្តដំណាលគ្នា ដើម្បីបម្រើគម្រោងខ្សែផ្លូវត្រវ៉ាត់ក្រុងលេខ ២,៥។ រូបថត៖
កុងដាត/VNP
មិនឆ្ងាយពីនោះ គម្រោងខ្សែផ្លូវត្រវ៉ាត់ក្រុងលេខ ១ ជាពិសេសកំណាត់ផ្លូវ ហ័ងកូវ – វ៉យភុក (Hoang Cau – Voi Phuc) ក៏កំពុងជំរុញការឈូសឆាយដីផងដែរ។ នៅលើដងផ្លូវ ដេឡាថាញ (De La Thanh) ដែលធ្លាប់តែតូចចង្អៀត ផ្ទះជាច្រើនខ្នង ត្រូវបានរុះរើបង្កើតជាកន្លែងបើកចំហដ៏កម្រមាននៅក្នុងកណ្តាលទីក្រុង។ បណ្តាជញ្ជាំងដែលកំពុងរុះរើ ផ្លាកលេខផ្ទះចាស់ៗ ឬហាងនានា កំពុងស្ថិតក្នុងដំណើរការផ្លាស់ប្តូរទីលំនៅ ដែលបានក្លាយជារូបភាពពិសេស និងឆ្លុះបញ្ចាំងពីដំណាក់កាលផ្លាស់ប្ដូររបស់ទីក្រុង។ នៅទីតាំងជាច្រើន តាមបណ្តោយខ្សែផ្លូវក្រវ៉ាត់ក្រុងលេខ ២,៥ បរិយាកាសធ្វើការនៅការដ្ឋានសាងសង់កំពុងដំណើរការយ៉ាងឆាប់រហ័ស។ ស្លាកស្នាមនៅសេសសល់ នៃសំណង់ចាស់ៗ ឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរថ្មីនៃទេសភាពទីក្រុង ក្នុងអំឡុងពេលជួសជុល
និងពង្រីកហេដ្ឋារចនាសម្ព័ន្ធ។ រូបថត៖ កុងដាត /VNP
គម្រោងដឹកជញ្ជូនថ្មី មិនត្រឹមតែជួយកាត់បន្ថយសម្ពាធលើតំបន់កណ្តាលទីក្រុងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយសម្រួលការតភ្ជាប់រវាងទីក្រុងរណប តំបន់ឧស្សាហកម្ម និងតំបន់អភិវឌ្ឍថ្មីៗ ផងដែរ។ នៅពេល ដែលផ្លូវទាំងនេះត្រូវបានសាងសង់រួចរាល់ ចម្ងាយរវាងតំបន់នានា នឹងត្រូវបានកាត់បន្ថយ រួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងបង្កើនគុណភាពជីវិតជូនប្រជាជន។ ប្រការដែលគួរឱ្យកត់សម្គាល់គឺ នៅខាងក្រោយតួលេខទាក់ទងនឹងប្រវែងផ្លូវ ឬការវិនិយោគសរុប គឺជារឿងធម្មតាប្រចាំថ្អៃទៅហើយ។ នោះគឺជាបណ្តាគ្រួសារ ដែលបានរស់នៅក្នុងផ្ទះរបស់ពួកគេអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែឥឡូវនេះ គេត្រូវត្រៀមខ្លួន បន្លាស់ទីទៅកាន់ទីលំនៅថ្មី។ នោះគឺជាបណ្តាគ្រួសារប្រកបអាជីវកម្ម ដែលស៊ាំនឹងកន្លែងចាស់ កំពុងតែរៀបចំផ្លាស់ប្តូរទីលំនៅ ហើយសម្របខ្លួនទៅនឹងការផ្លាស់ប្តូរ។ នោះក៏ជារូបភាពនៃកម្មករដែលកំពុងធ្វើការទាំងយប់ទាំងថ្ងៃ នៅក្រោមព្រះអាទិត្យរដូវក្តៅ ឬពន្លឺនៃភ្លើងពេលយប់ ដើម្បីឱ្យទាន់ពេលវេលា នៃបណ្តាគម្រោងគន្លឹះៗរបស់ទីក្រុង។ គ្រប់គ្នាសុទ្ធតែបានវេចខ្ចប់នូវក្តីកង្វល់ និងអារម្មណ៍ផ្ទាល់ខ្លួន ព្រោះតែអនាគតអភិវឌ្ឍរបស់រាជធានី ទីដែលខ្លួនបានរស់នៅ និងផ្សារភ្ជាប់ពេញមួយជីវិត។
ទិដ្ឋភាពទាំងមូលនៃតំបន់ឈូសឆាយដី នៅលើផ្លូវ ជិញគិញ (Chinh Kinh) នៅពេលយប់ ដែលលេចធ្លោដោយអគារខ្ពស់ៗមានពន្លឺភ្លឺចែងចាំងទៅឆ្ងាយ។ រូបថត៖ កុងដាត / VNP
បណ្តាគម្រោង ដែលកំពុងដាក់ពង្រាយនាពេលបច្ចុប្បន្ន គឺជាមូលដ្ឋានគ្រឹះសម្រាប់រដ្ឋធានីហាណូយដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ ហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេស និងលំហអភិវឌ្ឍ។ ផ្លូវធំទូលាយជាងមុន ស្ពានថ្មីឆ្លងកាត់ទន្លេហុង (Hong) ឬតំបន់ ត្រូវបានរៀបចំតាមផែនការព្រមៗគ្នា នឹងបើកឱកាសអភិវឌ្ឍន៍ថ្មីៗ សម្រាប់រដ្ឋធានី និងប្រជាជនតំបន់ទាំងនេះក្នុងទសវត្សរ៍ខាងមុខ។
ក្នុងចំណោមបណ្តាការដ្ឋានសំណង់ធំៗនាពេលបច្ចុប្បន្ននេះ គេអាចមានអារម្មណ៍យ៉ាងច្បាស់នូវភាពចល័តនៃទីក្រុងដែលកំពុងអភិវឌ្ឍដោយឥតឈប់ឈរ។ ផ្ទះចាស់ៗអាចបាត់ទៅ វិថីចាស់ៗក៏អាចផ្លាស់ប្ដូរ តែប្ដូរមកវិញគឺក្ដីស្ងឃឹមអំពីរដ្ឋធានីហាណូយមួយ ដែលស៊ីវិល័យ ទំនើប និងតំណភ្ជាប់ជាង។ នោះគឺជាដំណើរមិនងាយស្រួល ប៉ុន្តែគឺជាជំហានដ៏ចាំបាច់មួយ ដើម្បីរដ្ឋធានីបន្តអភិវឌ្ឍ ស័ក្តិសមនឹងតួនាទីជាមជ្ឈមណ្ឌលនយោបាយ សេដ្ឋកិច្ច និងវប្បធម៌នៃប្រទេសទាំងមូល។
តំបន់ពង្រាងពង្រាយគម្រោងស្ពាន ទឺ លៀន (Tu Lien) សម្លឹងពីបឹងតី (Tay) ជាទីដែលនឹងបង្កើតឱ្យមានអ័ក្សតភ្ជាប់សំខាន់មួយទៀត នៃរដ្ឋធានីនាពេលអនាគត។ រូបថត៖ តាតសឺន / VNP
ផ្ទៃដីដែលទើបតែបានឈូសឆាយ សំណង់នានាកំពុងលេចចេញជារូបរាង និងបណ្ដាបន្លាស់ប្ដូរប្រព្រឹត្តិទៅរៀងរាល់ថ្ងៃ គឺជាសក្ខីភាពច្បាស់លាស់បំផុតសម្រាប់ដំណើរការរដ្ឋធានីហាណូយ កំពុងសរសេរបន្តនូវរឿងរ៉ាវអភិវឌ្ឍន៍របស់ខ្លួន – រឿងរ៉ាវអំពីទីក្រុងមួយដែលថែរក្សាអនុស្សាវរីយ៍ពីអតីតកាលផង និងរឹងមាំឆ្ពោះទៅកាន់អនាគតផង៕
អត្ថបទ៖ កុងដាត រូបថត៖ តាតសើន កុងដាត / VNP