មុខរបររបស់ប្រជាជនវៀតណាម

រដ្ឋធានី ហាណូយ (Ha Noi) ទាញយកភាពប្រៀបខ្លាំងនៃ រុក្ខជាតិឱសថ

ជាមួយនឹងធនធាន រុក្ខជាតិឱសថសម្បូរប្រភេទ រដ្ឋធានី ហាណូយ (Ha Noi) បានប្តេជ្ញាចិត្តអភិវឌ្ឍតំបន់ឯកវប្បធម្មដាំរុក្ខជាតិឱសថ ... 

ជាមួយនឹងធនធាន រុក្ខជាតិឱសថសម្បូរប្រភេទ រដ្ឋធានី ហាណូយ (Ha Noi) បានប្តេជ្ញាចិត្តអភិវឌ្ឍតំបន់ឯកវប្បធម្មដាំរុក្ខជាតិឱសថ និងបង្កើតខ្សែសង្វាក់ផលិតកម្ម រក្សាទុក និងកែច្នៃ នាំយករុក្ខជាតិឱសថក្លាយជាដំណាំសំខាន់មួយ និងក្លាយជាភាពប្រៀបខ្លាំងជាបណ្តើរៗ...

រដ្ឋធានី ហាណូយ (Ha Noi) កំពុងនាំយករុក្ខជាតិឱសថក្លាយជាទៅជាដំណាំសំខាន់ជាបណ្តើរៗ។

នាពេលថ្មីៗនេះ ក្រោមម្លប់ព្រៃធម្មជាតិនៅឃុំ ណាម​សើន (Nam Son) ស្រុក សុកសើន (Soc Son) (រដ្ឋធានី ហាណូយ) ប្រជាជនក្នុងតំបន់បាននាំយករុក្ខជាតិឱសថមកដាំ។ នេះជាទិសដៅថ្មីដែលមិនប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ីព្រៃឈើផង ថែមទាំងបង្កើតប្រភពចំណូលនិរន្តរភាពផងដែរ។ អ្នកផ្តួចផ្តើមគំរូដាំ និងអភិរក្សរុក្ខជាតិឱសថក្រោមម្លប់ព្រៃឈើធម្មជាតិនៅឃុំ ណាម​សើន (Nam Son) គឺលោកស្រី ផាម​ធីលី (Pham Thi Ly) នាយិការសហភាពសហករ ណ៍កសិកម្មសរីរាង្គ និងឱសថ​វៀតណាម ។ ដោយផ្តើមចេញពីតម្រូវការអភិរក្សប្រភេទឱសថ វៀតណាម លោកស្រី ផាម​ធីលី (Pham Thi Ly) និងប្រជាជនក្នុងតំបន់បានកសាងគំរូនេះ។


ឃុំ ណាម​សើន (Nam Son) ស្ថិតនៅភាគអាគ្នេយ៍នៃជួរភ្នំ តាមដាវ (Tam Dao) ជាកន្លែងដែលមានលក្ខខណ្ឌល្អប្រសើរសម្រាប់ការអភិវឌ្ឍគំរូដាំដុះ អភិរក្ស និងអភិវឌ្ឍឱសថក្រោមម្លប់ព្រៃឈើ ហើយនេះជាហេតុផលដែលសហភាព​សហករណ៍កសិកម្មសរីរាង្គ និងឱសថវៀតណាម បានជ្រើសរើស ដើម្បី​កសាង និងអភិវឌ្ឍគំរូ៖ ភូមិអភិរក្ស ឱសថ និងតែផ្កាពណ៌លឿងនៅជើងភ្នំ តាមដាវ (Tam Dao)។ ក្នុងអំឡុងពេលពីឆ្នាំ ២០២០ ដល់បច្ចុប្បន្ន សហភាព​សហករណ៍កសិកម្មសរីរាង្គ និងឱសថវៀតណាមបាននាំយកប្រភេទឱសថប្រមាណ ៤០ ប្រភេទ មកឃុំ ណាមសើន (Nam Son) ដើម្បីស្រាវជ្រាវ និងបង្កាត់ពូជ ហើយគ្រោងនឹងបន្តស្រាវជ្រាវប្រភេទឱសថមួយចំនួនទៀត ដែលសហភាពសហករណ៍កសិកម្មសរីរាង្គ និងឱសថវៀតណាម បាន​ចាត់ទុក​ថា ជាប្រភេទឱសថរុក្ខជាតិសមស្របនឹងជាតិ​ដី​ក្នុង​តំបន់នេះ។

លោកស្រី ផាម​ធីលី  (Pham Thi Ly) នាយីកានៃសហភាពសហករណ៍កសិកម្មសរីរាង្គ និងឱសថវៀតណាមមានប្រសាសន៍ថា៖ ទទួលការគាំទ្រពីអាជ្ញាធរ និងប្រជាជនឃុំ ណាមសើន (Nam Son) រហូតមកដល់ពេលនេះ យើងបានចលនាគ្រួសារមួយចំនួន ចូលរួមក្នុង​គំរូនេះ។ ជាដំបូង គេ​បានបង្កើត ភូមិ​អភិរក្សឱសថរុក្ខជាតិ និង​តែ​ផ្កា​ពណ៌​លឿងនៅជើងភ្នំ តាម​ដាវ (Tam Dao) ដែលមានផ្ទៃដីព្រៃឈើ និងសួនច្បារលើភ្នំជាង ៥០ ហិកតា ក្នុងនោះមានដើម​តែ​ផ្កាពណ៌លឿងជាង ១០.០០០ដើមលើផ្ទៃដីជិត ១០ ហិកតានោះ។

លោកស្រី ផាម​ធីលី (Pham Thi Ly) (អាវពណ៌ ងងឹត ឈរកណ្តាល) នាយីកានៃសហភាពសហករណ៍កសិកម្មសរីរាង្គ និងឱសថវៀតណាម បានណែនាំដល់មន្ត្រីកសិកម្មនៃខេត្ត​ ថាយ​ង្វៀន (Thai Nguyen) អំពីគំរូដាំរុក្ខជាតិឱសថប្រកបដោយនិរន្តរភាព។

គោលដៅនៃខ្សែសង្វាក់នេះគឺចាប់ពីការដាំ អភិរក្ស អភិវឌ្ឍ រហូតដល់ការកែច្នៃឱសថក្លាយទៅជាផលិតផលអាហារបំប៉ន និងលើសពីនេះទៀតគឺថ្នាំថែទាំសុខភាពប្រជាជនវៀតណាម បញ្ជាក់ពីម៉ាកឱសថ​​វៀតណាម។ ដំបូង គំរូរបស់សហភាព​សហករណ៍កសិកម្មសរីរាង្គ និងឱសថវៀតណាម មានផលិតផលឱសថដែលមានតម្លៃ ដែលត្រូវបានទីផ្សាពេញ​និយមដូចជា៖ តែផ្កាពណ៌លឿង  ផ្សិតដង្កូវ ស្រាឱសថបុរាណ... ក្នុងនោះ តែផ្កាពណ៌លឿង ជាមួយនឹងគុណភាពលេចធ្លោត្រូវបាន ណាម​ផាត (Nam Phat) គ្រុបប្រមូលទិញ និងអមដំណើរ។


យល់ច្បាស់ពីតម្លៃនៃធនធានរុក្ខជាតិឱសថ តាមរយៈនោះក៏បានអនុវត្តល្អកិច្ចការអភិរក្ស និងអភិវឌ្ឍពូជរុក្ខជាតិឱសថប្រកបដោយនិរន្តរភាព រដ្ឋធានី ហាណូយ (Ha Noi) ទើបតែបានចេញផែនការអភិវឌ្ឍរុក្ខជាតិឱសក្នុងឆ្នាំ ២០២៤  - ២០២៥។

យោងតាមផែនការ ជារៀងរាល់ឆ្នាំ រដ្ឋធានី ហាណូយ (Ha Noi) រៀបចំ ៣ថ្នាក់ រយៈពេល ៣ ថ្ងៃ/១ថ្នាក់ ដោយមានសិក្ខាកាម​ចូលរួមចំនួន ៣០ នាក់/ថ្នាក់ ហ្វឹកហាត់អំពីវិធីសាស្រ្តគ្រប់គ្រង រៀបចំសម្រាប់អ្នកគ្រប់គ្រង បុគ្គលិកបច្ចេកទេសក្នុងការផលិត ប្រើប្រាស់ផលិតផលឱសថ។ រៀបចំ ចំនួន ៣ ថ្នាក់ ​មាន​សិក្ខាកាមចំនួន ៣០ នាក់/១ថ្នាក់ ហ្វឹកហាត់អំពីការអនុវត្តល្អការដាំដុះ និងប្រមូលឱសថតាមការណែនាំរបស់អង្គការសុខភាពពិភពលោក ដើម្បីបង្កើតប្រភពវត្ថុធាតុដើមដែលមានគុណភាពសម្រាប់ការផលិតថ្នាំ។ រៀបចំចំនួន ២០ ថ្នាក់ រយៈពេល ៣ ថ្ងៃ/១ថ្នាក់ ដោយមានសិក្ខាកាម​ចូលរួមចំនួន ៥០ នាក់/១ថ្នាក់ ហ្វឹកហាត់អំពីបច្ចេកទេសដាំដុះ ថែទាំ និងប្រមូលផលរុក្ខជាតិឱសថ ជំងឺមួយចំនួនដែលធ្លាប់ជួប និងវិធីបង្ការ ចំណេះដឹងអំពីកិច្ចសហការផលិតកម្មឱសថតាមខ្សែសង្វាក់តម្លៃ; បណ្ដាស្តង់ដារមូលដ្ឋាននៃ GACP (អនុវត្តល្អការដាំដុះ ចិញ្ចឹម និងប្រមូលផល) organic និងគ្រប់គ្រងផលិតកម្ម​ខ្នាតគ្រួសារ។

មកទល់នឹងបច្ចុប្បន្ន រដ្ឋធានី ហាណូយ (Ha Noi) មានផ្ទៃដីប្រមាណ ២៥០ ហិកតា ដែលបានដាំរុក្ខជាតិឱសថ  ប្រមូលផ្តុំភាគច្រើននៅបណ្ដាស្រុក និងទីរួម​ខេត្តមួយ​ចំនួន​ ដូចជា៖ ស្រុក សុកសើន (Soc Son) ស្រុក ភូស្វៀន  (Phu Xuyen) ស្រុក​ ដុង​អាញ (Dong Anh) ស្រុក​ សើន​តី  (Son Tay) ស្រុក​ ក្វឹក​អ័យ (Quoc Oai) ស្រុក​​ ចឿង​មី (Chuong My) និង ស្រុក​ បាវី (Ba Vi)។ ប្រភេទរុក្ខជាតិឱសថចម្រុះប្រភេទដូចជា៖ ត្រប់ពុតលំញងវល្លិ៍, ផ្កា honeysuckle​, ដើមពោល្យំ តែផ្កាពណ៌លឿង, ផ្កាម្លិះ... ជាពិសេស ប្រភពហ្សែននៃឱសថដែលដាំនៅរដ្ឋធានី ហាណូយ (Ha Noi) មានភាពចម្រុះជាមួយនឹងប្រភពហ្សែនជាង ១៧០ ប្រភេទ ដែលបានដាំប្រមូលផ្ដុំក្នុងភូមិសាស្ត្រនៅស្រុក សុកសើន (Soc Son) និង ស្រុក​ បាវី (Ba Vi)។ នេះគឺជាស្រុកភ្នំទាំងពីរដែលមានព្រៃឈើ និងលក្ខខណ្ឌអាកាសធាតុសមស្របសម្រាប់ការលូតលាស់នៃរុក្ខជាតិឱសថ។


លោកស្រី ង្វៀន​ ធីធូហាំង (Nguyen Thi Thu Hang) នាយិកាសាខា នៃនាយកដ្ឋានគុណភាព កែច្នៃនិងអភិវឌ្ឍទីផ្សារហាណូយ (Ha Noi) បានឲ្យដឹងថា៖ ចាប់ពីឆ្នាំ ២០២០ មក ទីក្រុងហាណូយបានសាកល្បងគំរូដាំរុក្ខជាតិឱសថប្រកបដោយនិរន្តរភាព ស្ថិរភាព​។ ជាដំបូង គំរូទាំងនេះមានប្រសិទ្ធភាព បង្កើតតំណខ្សែសង្វាក់ ភ្ជាប់ផលិតកម្មជាមួយ​នឹងការប្រើប្រាស់ និងការកែច្នៃរុក្ខជាតិឱសថ រួមចំណែកបង្កើនប្រាក់ចំណូលជូនប្រជាជន។ ទន្ទឹមនឹងនោះ គឺបើកទិសដៅថ្មីក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងអភិវឌ្ឍ​តំបន់ដីភ្នំ។


លោក តា វ៉ាន់តឿង (Ta Van Tuong) អនុប្រធានមន្ទីរកសិកម្ម និងអភិវឌ្ឍជនបទរដ្ឋធានី ហាណូយ (Ha Noi) បានអះអាងថា ដើម្បីអភិវឌ្ឍរុក្ខជាតិឱសថប្រកបដោយនិរន្តរភាព ត្រូវមានទំនាក់ទំនងជិតស្និទ្ធរវាងសហគ្រាស និងអ្នកផលិត ព្រោះការផលិតរុក្ខជាតិឱសថទាមទារស្តង់ដារ និងបទប្បញ្ញត្តិយ៉ាងតឹងរ៉ឹង ប្រសិនបើប្រជាជនដាំរុក្ខជាតិឱសថដោយឯកឯង ពិបាកឆ្លើយតបនឹងស្តង់ដារបច្ចេកទេស​​​។ ដូច្នេះហើយ ក្នុងការរៀបចំរចនាសម្ព័ន្ធឡើងវិញនូវវិស័យកសិកម្មរបស់រដ្ឋធានី ហាណូយ (Ha Noi) ទីក្រុងកំណត់ថា អភិវឌ្ឍតំបន់​ឯកវប្បកម្មដាំរុក្ខជាតិឱសថ និងបង្កើតខ្សែសង្វាក់ផលិតកម្ម រក្សាទុក និងកែច្នៃ គឺជាភារកិច្ចយុទ្ធសាស្ត្រ និងសំខាន់ ដើម្បីកម្លាយរុក្ខជាតិឱសថបន្តិចម្តងៗ ក្លាយជាដំណាំមុខស្រួច./.

 

អត្ថបទ និងរូបថត៖ ហ័ងហា/កាសែតរូបភាពវៀតណាម

ប្រែសម្រួលដោយង្វៀនយ៉ាង



top