ការធ្វើមេកានិចនីយកម្ម (ប្រើប្រាស់គ្រឿងចក្រ)
នៅលើវាលស្រែ ហន់ដឹត ខេត្តអានយ៉ាង។ រូបថត៖ VNP
ប្រមូលផលអំបិល នៅលើស្រែអំបិល សាហ្វិញ ខេត្ត ក្វាងង៉ាយ។ រូបថត៖ VNP
នៅតាមតំបន់ឆ្នេរសមុទ្រ ដូចជាខេត្តក្វាងនិញ (Quang Ninh) ក្វាងង៉ាយ (Quang Ngai) ឬកាម៉ៅ (Ca Mau) រដូវប្រាំងគឺជារដូវកាលនៃវាលស្រែអំបិលទៅវិញ។ នៅក្រោមពន្លឺថ្ងៃដ៏ក្តៅហួតហែង ទឹកសមុទ្របានភាយចំហាយ បន្សល់ទុកនូវស្រទាប់អំបិលពណ៌ស ភ្លឺថ្លា គ្របដណ្តប់ពេញផ្ទៃដី។ រូបភាពអ្នកធ្វើអំបិល ឧស្សាហ៍ព្យាយាមប្រមូលអំបិល ក្រោមពន្លឺអរុណរះ បង្កើតបានជាសម្រស់ពលកម្មដ៏ប្លែកភ្នែកនៃតំបន់សមុទ្រវៀតណាម។
វាលស្រែផ្កាដាយស៊ី រីកស្គុះស្គាយ បញ្ចេញសម្រស់ស្រស់ស្អាត នៅភូមិងៀនត្រាង ហឹងអៀន។ រូបថត៖ VNP
មិនត្រឹមតែនាំមកនូវតម្លៃសេដ្ឋកិច្ចប៉ុណ្ណោះទេ វាលស្រែចម្ការទាំងឡាយនៅជាផ្នែកមួយ នៃទេសភាពវប្បធម៌ដ៏វិសេសវិសាលផងដែរ។ ពណ៌លឿងនៃស្រូវទុំ ពណ៌ខៀវនៃពោតនិងដំណាំ ពណ៌សនៃវាលស្រែអំបិល រហូតដល់ពណ៌ចម្រុះនៃសួនផ្កា ទាំងអស់នោះ បានរួមបញ្ចូលគ្នាក្លាយជាផ្ទាំងគំនូររដូវកាលទាំងបួនដ៏រស់រវើក។ នោះគឺជាបទភ្លេងប្រគំដោយធូរណីមេឃា និងមនុស្សជាតិ ដែលឆ្លុះបញ្ចាំងយ៉ាងច្បាស់ អំពីកម្លាំងជីវិតដ៏រឹងមាំចីរកាល នៃជនបទវៀតណាម៕
អត្ថបទ៖ ប៊ិចវ៉ឹន រូបថត៖ កាសែតរូបភាពវៀតណាម
ប្រែសម្រួល៖ រីកើង