នៅនៅក្នុងតំបន់ ឡុងឌៀន(Long Dien)(បច្ចុប្បន្ននេះគឺឃុំ ឡុងដាត (Long Dat)) ជាកន្លែងរក្សារបាននូវមរតកវប្បធម៌ជាច្រើននៃខេត្តបារៀ - វុងតាវ (Ba Ria Vung Tau) (ចាស់) បច្ចុប្បន្នជាភូមិភាគនៃទីក្រុងហូជីមិញ(Ho Chi Minh) មុខរបរធ្វើនំបាញ់ត្រាង អានង៉ាយ(An Ngai) នៅតែរក្សាបានអណ្ដាតភ្លើងឆេះជារៀងរាល់ថ្ងៃ។ ចាប់ពីចង្ក្រានអុសបុរាណ រហូតដល់ឡអគ្គិសនីទំនើបៗ ប្រជាជនក្នុងតំបន់នៅតែបន្តថែរក្សា និងលើកកម្ពស់មុខរបរនេះ នាំនំបាញ់ត្រាង អានង៉ាយ(An Ngai) ក្លាយជាបេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិ។
នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ ភូមិសិប្បកម្មធ្វើនំបាញ់ត្រាង អានង៉ាយ (An Ngai) ក្នុងឃុំឡុងឌៀន (Long Dien) ទីក្រុងហូជីមិញ (បច្ចុប្បគឺឃុំតាមអាន (Tam An) ស្រុកឡុងដាត (Long Dat) ខេត្តបារៀ - វុងតាវ (Ba Ria Vung Tau) បានទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌ អរូបីថ្នាក់ជាតិ។
នៅចុងខែមិថុនា ឆ្នាំ២០២៥ ភូមិភាគ ប្រកាសជាឱឡារិកនូវសេចក្ដីសម្រេចអំពី ការដាក់បញ្ចូលមុខរបរធ្វើនំបាញ់ត្រាង អានង៉ាយ (An Ngai) ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិ។ នេះមិនត្រឹមតែជាការទទួលស្គាល់ភូមិសិប្បកម្មមានអាយុកាលជិត ១០០ ឆ្នាំប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាមោទនភាពសម្រាប់សិប្បករ ដែលបានប្រកបមុខរបរធ្វើនំបាញ់ត្រាងពេញមួយជីវិតផងដែរ។
ដើម្បីធ្វើបាននំបាញ់ត្រាងទន់ ខណៈពេលបរិភោគមានរសជាតិផ្អែម ឈ្ងុយឆ្ងាញ់ ប្រការដែលសំខាន់បំផុតគឺការជ្រើសរើសអង្ករ។ អង្ករដែលយកមកធ្វើនំបាញ់ត្រាងគឺអង្ករខ្សាយ។ បន្ទាប់ពីត្រាំអង្ករ គេយកទៅកិនជាម្សៅ ហើយលាយនឹងទឹកយ៉ាងណាធានាបាននូវភាពខាប់ និងភាពស្អិតល្មម។
អស់រយៈពេលជាង ៤០ឆ្នាំកន្លង ប្ដីប្រពន្ធលោក ផាន វ៉ាន់ហេន (Phan Van Hen) និងលោកស្រី ផាន់ ធីញុង (Phan Thi Nhung) បច្ចុប្បន្នមានអាយុជាង ៧០ឆ្នាំហើយ នៅតែធ្វើនំបាញ់ត្រាងជាង ២០០០សន្លឹក ជារៀងរាល់ថ្ងៃនៅ ក្នុងភូមិ អានឡុក (An Loc) ឃុំ ឡុងឌៀន (Long Dien)(ឥឡូវនេះ គឺឃុំឡុងដាត (Long Dat)) ។ ការងារនឿយហត់ ប៉ុន្តែសម្រាប់ពួកគេ នំបាញ់ត្រាង មិនត្រឹមតែជាមុខរបរចិញ្ចឹមជីវិតប៉ុណ្ណោះទេ ថែមទាំងជាការចងចាំ និងជាមោទនភាពពេញមួយជីវិតរបស់ពួកគេផង។
លោក ហេន (Hen) បានចែករំលែកដោយរំភើបចិត្តថា “នំបាញ់ត្រាង អានង៉ាយ (An Ngai) ត្រូវបានទទួលស្គាល់ជាភូមិសិប្បកម្ម ហើយឥឡូវត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិ គឺជាកិត្តិយសដ៏ធំធេងមួយ។ យើងខ្ញុំសង្ឃឹមថានឹងបន្តទទួលបានការជួយគាំទ្រ ដើម្បីឱ្យប្រជាជនអាចចូលជាសមាជិកសហករណ៍ លើកម្ពស់គុណភាព ការផលិតទទួលបានវិញ្ញាបនបត្រ OCOP កសាងម៉ាកយីហោស្ថេរភាព និងជួយជីវិតបងប្អូនឱ្យប្រសើរឡើង”។
នៅពេលធ្វើនំ សិប្បករត្រូវតែកាន់លាបទឹកម្សៅឱ្យរលោង និងស្មើគ្នា ដើម្បីទឹកម្សៅក្លាយជាស្រទាប់ស្តើង និងមានរាងមូលតាមមាត់ឆ្នាំងធំ រួចបិទគ្របឆ្នាំង។
នៅឃុំ ឡុងឌៀន(Long Dien) (ឥឡូវនេះ គឺឃុំឡុងដាត (Long Dat)) ដដែល ចង្ក្រាននៅផ្ទះរបស់លោកស្រី យឿង ធិអម (Duong Thi Om) មិនដែលដាច់អណ្ដាតភ្លើង អស់រយៈពេលជាង ៥០ ឆ្នាំមកហើយ។ រៀងរាល់ថ្ងៃ នៅប្រហែលម៉ោង ៤ ព្រឹក និង ០០ នាទី គាត់ក៏ចាប់ផ្តើមធ្វើនំបាញ់ត្រាង។ ដោយមានឡអគ្គិសនី ដំបូល និងទីធ្លាហាលនំ ការងារក៏ងាយស្រួល និងស្អាតជាងមុន ផលិតផលមានគុណភាពល្អ ឆ្លើយតបនឹងតម្រូវការទីផ្សារ។ “ចាប់តាំងពីមានឡអគ្គិសនីមក បរិមាណនំកើនឡើង នំក៏ស្អាតឡើងដែរ” - លោកស្រី អម (Om) សំណេះសំណាល។
កាលពីឆ្នាំ២០១៣ មុខរបរធ្វើនំបាញ់ត្រាង អានង៉ាយ (An Ngai) ត្រូវបានទទួលស្គាល់ថា ជាភូមិសិប្បកម្មប្រពៃណី។ ព្រឹត្តិការណ៍ដែលភូមិសិប្បកម្មនេះ ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌអរូបីថ្នាក់ជាតិ បន្តបញ្ជាក់ពីតម្លៃវប្បធម៌ពិសេសរបស់មុខរបរ។ បច្ចុប្បន្នភូមិសិប្បកម្មនេះមានជាង ១៣០ គ្រួសារចូលរួម ផលិតបាញ់ត្រាងច្រើនប្រភេទ ដូចជា៖ នំបាញ់ត្រាងមូរណែមខ្នាតធំ និងតូច នំបាញ់ត្រាងម្ទេស នំក្រៀបអាំង នំបាញ់ត្រាងចេក...
នំបាញ់ត្រាង អានង៉ាយ (An Ngai) មិនត្រឹមតែមានលក់នៅក្នុងទីផ្សារជនបទ និងផ្សារនៅទីក្រុងប៉ុណ្ណោះទេ ប៉ុន្តែនៅទាំងមានវត្តមាននៅគ្រប់ខេត្តទូទាំងប្រទេសទៀតផង។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ភូមិសិប្បកម្មនេះបានក្លាយជាគោលដៅទេសចរណ៍ ដែលទាក់ទាញភ្ញៀវទេសចរមកទស្សនានិងស្វែងយល់នូវដំណើរការធ្វើនំបាញ់ត្រាងសាកល្បងធ្វើប្រភេទនំនេះ និងទិញផលិតផលនៅនឹងកន្លែង។ មន្ទីរទេសចរណ៍ទីក្រុងហូជីមិញកំពុងបំពេញឯកសារ ដើម្បីដាក់ភូមិសិប្បកម្មនេះទៅក្នុងប្រព័ន្ធគោលដៅផ្លូវការ ដើម្បីតំណភ្ជាប់ដំណើរកម្សាន្ត និងបង្កើតប្រាក់ចំណូលបន្ថែមសម្រាប់ប្រជាជន។
ការអនុវត្តបច្ចេកវិទ្យាក្នុងផលិតកម្ម មិនបំបាត់អត្តសញ្ញាណនៃមុខរបរ ប៉ុន្តែផ្ទុយទៅវិញ វាបានជួយកាត់បន្ថយកម្លាំងពលកម្ម បង្កើនគុណភាព ខណៈពេលដែលនៅតែរក្សាបានរសជាតិប្រពៃណីដដែល។ ការរួមបញ្ចូលគ្នាដ៏ស៊ីសង្វាក់រវាងបច្ចេកវិទ្យា និងបេតិកភណ្ឌកំពុងបើកទិសដៅចីរភាពសម្រាប់នំបាញ់ត្រាង អានង៉ាយ (An Ngai) ។
លើសពីផលិតផលម្ហូបអាហារមួយមុខ នំបាញ់ត្រាង អានង៉ាយ (An Ngai) គឺជានិមិត្តរូបនៃភាពស្វិតស្វាញ នៃស្មារតី "រក្សាអណ្ដាតភ្លើង" ឆ្លងកាត់ច្រើនជំនាន់។ ពីចង្ក្រានអុសសាមញ្ញានៅតំបន់ ឡុងឌៀន (Long Dien) ចាស់ (ឥឡូវនេះ គឺឃុំឡុងដាត (Long Dat)) រឿងរ៉ាវអំពីមុខរបរធ្វើ នៅតែបន្តរីករាលដាល ដូចអ្វីដែលប្រជាជននៅទីនេះព្យាយាមរក្សាព្រលឹងវប្បធម៌នៃទឹកដី ដែលពួកគេកំពុងរស់នៅ៕- អត្ថបទ និងរូបថត៖ ថុងហាយ/ VNP ប្រែសម្រួលដោយង្វៀនយ៉ាង