រក្សារបរធ្វើចង្កៀងគោម ក្នុងពិធីបុណ្យសែនព្រះខែ នៅភាគខាងត្បូងនៃប្រទេសវៀតណាម

បណ្តា​ថ្ងៃ​ជិត​មក​ដល់​ពិធីបុណ្យ​សែន​ព្រះ​ខែ គ្រួសារ​ លោក​​ ង្វៀន​ ត្រុងថាញ​ (Nguyen Trong Thanh) ស្ថិតក្នុង​​ភូមិ​កាន់​សាសនា​កាតូលិក ភូប៊ិញ (Phu Binh) (ខណ្ឌ ១១ ទីក្រុង​ហូជីមិញ) បាន​ប្រញាប់​​ធ្វើឲ្យ​សម្រេច​បណ្តា​ចង្កៀង​គោម ដើម្បី​​​​ប្រគល់​ដល់​ភ្ញៀវ។ រៀន​​មុខ​របរ​នេះ​ពី​​ឪពុក​​​របស់លោក​ ដែលមាន​ស្រុក​កំណើត​​នៅ​ខេត្ត ​ណាម​ឌីញ (Nam Dinh) ​​ប៉ុន្តែ​​មក​និង​រស់​នៅ​​ក្នុង​ភាគ​ខាង​ត្បូង​ នា​បណ្តា​ដើមឆ្នាំនៃ​ទសវត្សរ៍​ទី ១៩៥០ ។ ​លោក​​ ង្វៀន​ ត្រុងថាញ​ (Nguyen Trong Thanh) បាន​ប្រកបមុខ​របរ​នេះ​​បាន​ជាង​ពាក់​កាល​ជីវិត​ហើយ។

"ចាប់ពីក្មេង ឪពុកខ្ញុំបានចាកចេញពីខេត្ត ណាមឌីញ (Nam Dinh) និងមកទីក្រុងហូជីមិញ (Ho Chi Minh)  រកស៊ីដោយការធ្វើចង្កៀងគោម បន្ទាប់ពី ឪពុកខ្ញុំបានប្រគល់មុខរបរនេះដល់កូនៗ" -  លោក ថាញ (Thanh) បាននិយាយជាមួយខ្ញុំ អំពីប្រភពដើមនៃមុខរបររបស់លោក។  ភូមិមានអ្នកកាន់សាសនាកាតូលិក ភូប៊ិញ (Phu Binh) មានប្រជាជនជាច្រើនគ្រួសារប្រកបមុខរបរធ្វើចង្កៀងគោម ប៉ុន្តែធ្វើបានចង្កៀងគោមធំនិងពិសេសមួយគ្រឿង មានតែគ្រួសារលោក ថាញ (Thanh)។ នៅពិធីបុណ្យសែនព្រះខែ គ្រួសារលោក ថាញ (Thanh) បានធ្វើចង្កៀងគោម ខ្នាតធំនិងពិសេសជាច្រើនគ្រឿង។

លោក ថាញ (Thanh) បានចែករំលែកថា ធ្វើចង្កៀងគោមមានដំណាក់កាលស្មុគស្មាញ ប៉ុន្តែក៏មានដំណាក់កាលសាមញ្ញ។ ជាងម្នាក់ៗ ត្រូវយល់ដឹងយ៉ាងច្បាស់លាស់ដំណាក់កាលទាំងបួន៖ ច្រៀកឫស្សី បង្កើតគ្រោង បិទក្រដាសនិងគូរក្បួក្បាច់រចនា ទើបធ្វើឲ្យសម្រេចចង្កៀងគោមមួយគ្រឿង ។

 


លោក ង្វៀន ត្រុងថាញ (Nguyen Trong Thanh) បានប្រកបមុខរបរធ្វើចង្កៀងគោម
ក្នុងពិធីបុណ្យសែនព្រះខែ ក្នុងអំឡុងពេល ៥០ ឆ្នាំ។



ដើម្បីធ្វើចង្កៀងគោមឲ្យសម្រេច ជាងត្រូវអនុវត្តដំណាក់កាលទាំងបួន។


ឫស្សីគឺជាវត្ថុធាតុដើមសំខាន់មួយសំរាប់ការធ្វើចង្កៀងគោម។
បន្ទះឫស្សីត្រូវជាទន់ ដើម្បីធ្វើបានចង្រ្កៀងគោមមានរូបរាងស្អាតមួយគ្រឿង។



គ្រួសារលោក ថាញ (Thanh) បានធ្វើចង្ក្រៀងគោម ក្បួនខ្នាតធំ
ដើម្បីបំរើការតុបតែងក្នុងពិធីបុណ្យនានា។



ជក់គូរជាឧបករណ៍ជិតស្និទ្ធនឹងគ្រួសារលោក គ្រួសារលោក ថាញ (Thanh)គ្រួសារលោក ថាញ (Thanh)


ពណ៌ប្រើប្រាស់ក្នុងដំណាក់កាលតុបតែងចង្កៀងគោម។


ដំណាក់កាលបិទក្រដាសភ្លឺ។


ចំពោះបណ្តាដំណាក់កាលធ្វើចង្កៀងគោម ដំណាក់កាលគូរលើក្រដាសភ្លឺពិតជាពិបាកបំផុត។


ដំណាក់កាលគូរតុបតែងលើចង្កៀងនេះចំណាយពេលវេលាជាច្រើន
និងទាមទារភាពហ្មត់ចត់របស់អ្នកជាង។



ភាពល្អិតល្អន់ពីគ្រប់ពណ៌នៃចង្កៀងគោម ក្នុងពិធិបុណ្យសែនព្រះខែ។


ចង្កៀងគោមប្រពៃណីមានរូបរាងសត្វដែលទាក់ទាញអ្នកទិញ ក្នុងពិធីបុណ្យសែនព្រះខែ។
 

កាន់ក្នុងដៃគឺជាចង្កៀងគោមទើបធ្វើបានសម្រេច លោក ថាញ (Thanh) បាននិយាយឲ្យដឹងថា៖ ប៉ុន្មានឆ្នាំកន្លងមកនេះ ប្រជាជនចូលចិត្តលេងចង្កៀងគោម ដូច្នេះលិខិតបញ្ជាទិញកាន់តែជាច្រើន។ បណ្តាចង្កៀង គោមរូបរាងសត្វទាក់ទាញអ្នកលក់ជាច្រើន ពីព្រោះរូបរាងជាសម្បូរ៍ ផ្លេតភ្លឺជាងចង្កៀងគោមប្រើប្រាស់អគ្គីសនី​។​ តំលៃចង្កៀងគោមមួយគ្រឿងប្រហែល ២ ម៉ឺនដុង (ស្មើ ១ ដុល្លារអាមេរិក) រីឯចង្កៀងគោមក្បួនខ្នាតធំវិញ តំលៃពី ២០ ម៉ឺនដុងជាង (ស្មើ ១០ ដុល្លារអាមេរិក)។

គ្រួសារ លោក ថាញ (Thanh) មិនធ្វើចង្កៀងគោមក្នុងពិធីបុណ្យសែនព្រះខែ តែប៉ុណ្ណោះ ថែមទាំងធ្វើចង្កៀង​គោម​ ក្នុងពិធីបុណ្យនានាក្នុងមួយឆ្នាំ។ ជាធម្មតា អ្នកបញ្ជាទិញជាច្រើន ជាពិសេសគឺក្នុងពិធីបុណ្យ ទំហំ ពណ៌ដែលអ្នកទិញចង់ធ្វើដូចម្តេច យើងត្រូវធ្វើតាម។ ដើម្បីធ្វើចង្កៀងគោមក្នុងពិធីបុណ្យសែនព្រះខែ យើងត្រូវត្រៀមវត្ថុធាតុដើមមុនពីរខែ។ បរិមាណចង្កៀងគោមភាគច្រើនលក់ក្នុងខែ ៦ ដល់ ខែ ៨ (តាមប្រតិទិនចន្ទគតិ) ប៉ុន្តែលក់ដាច់បំផុតនាខែ ៧” លោក  ថាញ (Thanh) បាននិយាយ។
 
ចង្កៀងគោម ក្បួនខ្នាតធំបំផុត ដែលគ្រួសារ លោក  ថាញ (Thanh) ធ្លាប់ធ្វើ ទំហំជាងបីម៉ែត្រ។ ដើម្បីធ្វើឲ្យសម្រេចចង្កៀងគោមនេះ ត្រូវចំណាយប្រហែល ៣ ថ្ងៃ។

នាសម័យមុន ចង្កៀងគោមបានលក់រាយ ឬប្រគល់ដល់បណ្តាហាង។ ប៉ុន្តែ នាបច្ចុប្បន្ននេះ ធ្វើចង្កៀងគោមបានសម្រេច ពាណិជ្ជករនឹងទិញ។ ចង្កៀងគោមធ្វើដោយគ្រួសារលោក  ថាញ (Thanh) មិនត្រឹមតែលក់ នៅទីផ្សារទីក្រុងហូជីមិញ តែប៉ុណ្ណោះទេ ថែមទាំងលក់នៅបណ្តាខេត្តនៃភាគខាងត្បូងនិងបណ្តាតំបន់ផ្សេងៗ ទៀត នៅទូទាំងប្រទេស ផងដែរ។ គ្រួសារលោក  ថាញ (Thanh) តែងតែនាំចេញចង្កៀងគោមទៅកាន់បរទេស ដើម្បីបំរើសហគមន៍ជនជាតិវៀតណាមរស់នៅឆ្ងាយស្រុកកំណើត ក្នុងពិធីបុណ្យសែនព្រះខែ./.

ចង្កៀងគោមប្រភេទមួយចំនួនដែលធ្វើដោយគ្រួសារ លោក ង្វៀន ត្រុងថាញ (Nguyen Trong Thanh)

 















 

អនុវត្ត៖ ថុងហាយ


top