អំឡុងឆ្នាំកន្លងទៅ ខេត្ត ដាក់ឡាក់ តែងតែផ្តោតសំខាន់លើការអភិរក្សនិងពង្រីកបណ្តាតម្លៃវប្បធម៌របស់បងប្អូនជនជាតិភាគតិច ជាពិសេសគឺបេតិកភណ្ឌគងឃ្មោះ។
នៅតាមភូមិនិគម ថ្នាក់បង្ហាត់បង្រៀនជាច្រើនត្រូវបានបើក បង្កើត លក្ខខណ្ឌដើម្បីក្មេងៗ ជំនាន់ក្រោយចូលកៀកជិត អនុវត្តនិងថែរក្សា លម្ហវប្បធម៌ដ៏ពិសេសដាច់ដោយឡែកនៃ តីង្វៀន។
បង អ៊ី ម៉ៃហ៍ ម៉្លូ ប្រធានក្លឹប ប្រធានក្រុមសិប្បករភូមិ វៃអ ឃុំ ក្រុងណាំង ឱ្យដឹងថា គ្រួសារបងមាន ៣ ជំនាន់ផ្សារភ្ជាប់ជាមួយគងឃ្មោះ។ យោងតាមបង ម៉្លូ ទោះបីជាការរក្សាបន្តសកម្មភាពក្លឹបជួបការលំបាកលំបិនច្រើនក៏ដោយក៏សិប្បករទាំងឡាយតែងតែខិតខំបង្ហាត់បង្រៀនដើម្បីអភិរក្សនិងពង្រីកតម្លៃវប្បធម៌ប្រពៃណី។
មិនត្រឹមតែមានវត្តមាននៅក្នុងពិធីបុណ្យនៃភូមិនិគមប៉ុននោះទេសំឡេងគងឃ្មោះក៏កងរំពងថែមទាំងចូលរួមសប្បាយក្នុងទិវាជួបជុំប្រជាជនទាំងមូលការពារព្រំដែនទៀតផង។
ដើម្បីរក្សាលក្ខណៈវប្បធម៌ប្រពៃណីជាប្រចាំ វិទ្យាល័យអន្តេវាសិកជនជាតិ ន្ត្រាងលើង (ខេត្ត ដាក់ឡាក់) តែងអញ្ជើញសិប្បករសិប្បការិនីមកបង្រៀនប្រគំគងឃ្មោះ ឧបករណ៍ភ្លេងជនជាតិឱ្យសិស្សសាលាជារឿយៗ។
គងឃ្មោះមួយឈុតត្រូវបានដាក់តាំងបង្ហាញនៅក្នុងផ្ទះវែងប្រពៃណីរបស់ជនជាតិ អេដេ។
កណ្តាលចង្វាក់ជីវិត "ប្រញាប់ប្រញាល់" សំឡេងគងឃ្មោះដ៏កងរំពងនៅតែមានអត្ថិភាពក្នុងជីវភាពរបស់បងប្អូនបណ្តាជនជាតិ តីង្វៀន។
អាស្រ័យដោយមានការបង្ហាត់បង្រៀនរបស់សិប្បករសិប្បការិនី ក្រុមគងឃ្មោះវិទ្យាល័យអន្តេវាសិកជនជាតិ ន្ត្រាងលើង (ខេត្ត ដាក់ឡាក់) អាចប្រគំលេងបទគងឃ្មោះប្រពៃណីរបស់ជនជាតិ អេដេ យ៉ាងស្ទាត់ជំនាញ។
មនុស្សវ័យចំណាស់ជនជាតិ អេដេ បង្ហាត់បង្រៀនសិល្បៈប្រគំគងឃ្មោះឱ្យក្មេងៗ ជំនាន់ក្រោយ។
ការស្នងបន្តនោះក៏ប្រព្រឹត្តឡើងនៅភូមិ គ្ម្រើងប្រុង អា សង្កាត់ តឹនអាន ផងដែរ។ សិប្បករ អ៊ី បៃ ក្បួរ៍ ឱ្យដឹងថា សិប្បករវ័យចំណាស់តែងបង្ហាត់បង្រៀនបទគងឃ្មោះឱ្យក្មេងៗ ជំនាន់ក្រោយជារឿយៗ។ ទទួលបានឧបត្ថម្ភពីបណ្តាកម្មវិធីអភិរក្សរបស់ខេត្ត ក្លឹបតែងរក្សាសកម្មភាពជារឿយៗ។ ឆ្លងតាមរយៈផ្លាស់ប្ដូរម្តងៗ ប្អូនៗ រៀនបានវិធីថែរក្សាអត្តសញ្ញាណវប្បធម៌ជាច្រើនពីមូលដ្ឋានដទៃទៀត។
ខេត្ត ដាក់ឡាក់ ប្រមូលផ្តុំ ៤៩ ជនជាតិដោយមានបេតិកភណ្ឌនិងអត្តសញ្ញាណវប្បធម៌ដ៏សម្បូរបែប វិសេសវិសាលជាច្រើន។ ក្នុងនោះ លម្ហវប្បធម៌គងឃ្មោះ តីង្វៀន ត្រូវបានអង្គការ យូណេស្កូ ដាក់បញ្ចូលឈ្មោះជាស្នាដៃដ៏អស្ចារ្យចែករំលែកតាមតៗ មាត់គ្នានិងបេតិកភណ្ឌ វប្បធម៌អរូបីរបស់មនុស្សជាតិនិងបេតិកភណ្ឌវប្បធម៌អរូបីតំណាងរបស់មនុស្សជាតិ។ ក្រោយរយៈ ២ ទសវត្សរ៍មក ការអភិរក្សនិងពង្រីកលម្ហវប្បធម៌គងឃ្មោះនៅ ដាក់ឡាក់ សម្រេចបានលទ្ធផលវិជ្ជមានជាច្រើន។ ជារៀងរាល់ឆ្នាំក្រុមគងឃ្មោះរាប់រយក្រុមត្រូវបាន រក្សាជាប្រចាំ ថ្នាក់បង្ហាត់បង្រៀនគងឃ្មោះជាច្រើនត្រូវបានរៀបចំឡើងជាដើម។ រហូតមកដល់បច្ចុប្បន្ននេះទូទាំងខេត្តមានសិប្បករសិប្បការិនីប្រគំគងឃ្មោះយ៉ាងស្ទាត់ជំនាញចំនួន ៣.៧៤៩ នាក់ក្នុងនោះ សិប្បករសិប្បការិនីវ័យក្មេងចំនួន ១.០១៥ នាក់។ អំឡុងឆ្នាំថ្មីៗ នេះខេត្តបានចែកចាយគងឃ្មោះ ចំនួន ២១៤ ឈុតនិងសម្លៀកបំពាក់ប្រគំចំនួន ១.១៤០ ឈុតជូនក្រុមគងក្លឹបទាំងឡាយជាដើម៕