ព័ត៌មាន

រក្សានិងពូនជ្រុំចំណងមិត្តភាព សាមគ្គីភាពពិសេស វៀតណាម-គុយបា

នារសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧ នៅទីក្រុងហាណូយ អគ្គលេខាគណៈកម្មាធិការមជ្ឈឹម បក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានអញ្ជើញទទួលជួបជាមួយលោក Esteban Lazo Hernandez ប្រធានរដ្ឋសភាគុយបា ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៨ មិថុនា។ 


អគ្គលេខាគណៈកម្មាធិការមជ្ឈឹម បក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong (ស្ដាំ)
អញ្ជើញទទួលជួប ជាមួយ លោក Esteban Lazo Hernandez ប្រធានរដ្ឋសភាគុយបា (រូបថត៖VTV)

នៅក្នុងជំនួបនេះ លោក Nguyen Phu Trong បានអះអាងថា បក្ស រដ្ឋនិងប្រជាជនវៀតណាមនិងជានិច្ចកាលរួមដំណើរជាមួយបក្ស រដ្ឋនិងប្រជាជនគុយបា ក្នុងការតសូ ដើម្បីគោលដៅនិងឧត្តមគតិនៃលទ្ធិសង្គមនិយម ជាពិសេសត្រៀមជាស្រេច ចែករំលែកនូវបទពិសោធន៍ ទាំងជោគជ័យនិងមានកំហិតដែលវៀតណាមដក​ចេញ​ បន្ទាប់ពីរយៈពេល ៣០ ឆ្នាំអនុវត្តកិច្ចការផ្លាស់ប្តូរថ្មី។ លោក Nguyen  Phu Trong ជឿជាក់ថា ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តគុយបាដឹកនាំដោយលោកប្រធាន Raul  Castro  ប្រជាជនគុយបាភាតរៈនឹងឆ្លង​ផុត​រាល់ឧបសគ្គ បន្តទទួលបានជ័យ ជម្នះយ៉ាងធំធេងជាងក្នុងបុព្វហេតុបដិវត្តន៍របស់ខ្លួន ដើម្បីគោលដៅកសាងសង្គម សម្បូររុងរឿងប្រកបដោយនិរន្តភាព៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម



top