ព័ត៌មាន

រកឃើញបន្ថែមទៀតនូវអដ្ឋិធាតុយុទ្ធជនពលីចំនួន ៣៣ ឈុត នៅឧទ្យានឡេធីរៀង

ក្រុមដែលទទួលខុសត្រូវក្នុងការប្រមូលអដ្ឋិធាតុយិទ្ធជនពលីចំណុះបញ្ជាការដ្ឋានក្រុងហូជីមិញ និងក្រុមការងារផ្សេងទៀតបានរកឃើញ និងប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលី ចំនួន ៣៣ ឈុតបន្ថែមទៀត រួមទាំង ចំនួន ១១ ឈុតដែលមានវត្ថុអម នៅឧទ្យានឡេធីរៀង ក្នុងអំឡុងពេលពីថ្ងៃ ១៥ ដល់ថ្ងៃទី ១៧ ខែតុលា។

កងកម្លាំងបន្តពង្រីកវិសាលភាពស្វែងរក និងប្រមូលអដ្ឋិធាតុរបស់យុទ្ធជនពលីនៅតំបន់ B ឧទ្យាន ឡេ ធិ រៀង ទីក្រុងហូជីមិញ (រូបថត៖ VNA)

ដូច្នេះ ចាប់តាំងពីការចាប់ផ្តើមនៃប្រតិបត្តិការស្វែងរកចាប់ពីថ្ងៃទី ២៣ ខែមិថុនា ដល់ថ្ងៃទី ១៧ ខែតុលា កងកម្លាំងបានរកឃើញ និងប្រមូលបានអដ្ឋិធាតុចំនួន ៧៦៤ ឈុត (ឈុតចំនួន ៣១៨ ឈុតដែលមានវត្ថុអម) នៅឧទ្យានឡេធីរៀង។ ក្នុងចំណោមនេះ អដ្ឋិធាតុចំនួន ៧៣១ ឈុត ត្រូវបានរកឃើញ និងប្រមូលដោយឡែកពីគ្នា ហើយឈុតចំនួន ៣៣ ឈុតត្រូវបានរកឃើញនៅក្នុងផ្នូរសមូហភាពក្នុងទីតាំងចំនួន ៨កន្លែង។

ពិធីរំលឹកវិញ្ញាណក្ខន្ធ និងការបញ្ចុះសពអដ្ឋិធាតុយុទ្ធជនពលីចំនួន ៧៣១ ឈុតនេះនៅឧទ្យានឡេធីរៀង (ទីក្រុងហូជីមិញ) ត្រូវបានធ្វើឡើងនៅថ្ងៃទី ១៤ ខែតុលា បន្ទាប់ពីប្រតិបត្តិការស្វែងរកលើកដំបូង។ បច្ចុប្បន្ននេះ ការស្វែងរក និងការប្រមូលអដ្ឋិធាតុយុទ្ធជនពលីកំពុងត្រូវបានកងកម្លាំងបន្តដោយស្មារតីទទួលខុសត្រូវខ្ពស់ ដែលបង្ហាញពីការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះវីរជនដែលបានពលីជីវិត ដើម្បីបុព្វហេតុរំដោះជាតិ កសាង និងការពារមាតុភូមិ៕


top