ការស្វែងយល់

យ៉ាឡាយ (Gia Lai) - បទភ្លេងប្រគំរួម នៃព្រៃព្រឹក្សា និងមហាសមុទ្រ

យ៉ាឡាយ​ បង្ហាញខ្លួន​តាមរយៈស៊ុមរូបភាពនីមួយៗ ​ប្រៀបដូចជាបន្ទះពណ៌ប្តូរ​រូប៖ តាំងពី​តំបន់ខ្ពង់រាបតីង្វៀន (Tay Nguyen) រហូតដល់​ផ្ទៃ​សមុទ្របៃតង​ នៃភូមិ​ភាគកណ្តាល ​ពោរពេញដោយ​ពន្លឺថ្ងៃ ជា​កន្លែង​​ដែល​​ធម្មជាតិ និង​​វប្បធម៌បានរួមគ្នាបង្កើតជាបទ​ភ្លេង​ចក្ខុរម្មណ៍ដោយជក់ចិត្ត។<

យ៉ាឡាយ​ បង្ហាញខ្លួន​តាមរយៈស៊ុមរូបភាពនីមួយៗ ​ប្រៀបដូចជាបន្ទះពណ៌ប្តូរ​រូប៖ តាំងពី​តំបន់ខ្ពង់រាបតីង្វៀន (Tay Nguyen) រហូតដល់​ផ្ទៃ​សមុទ្របៃតង​ នៃភូមិ​ភាគកណ្តាល ​ពោរពេញដោយ​ពន្លឺថ្ងៃ ជា​កន្លែង​​ដែល​​ធម្មជាតិ និង​​វប្បធម៌បានរួមគ្នាបង្កើតជាបទ​ភ្លេង​ចក្ខុរម្មណ៍ដោយជក់ចិត្ត។

ស្ថិតនៅជើងភ្នំផឿង​ម៉ាយ​ (Phuong Mai) នៅ​សង្កាត់គ្វីញើន​ណាម​ (Quy Nhon Nam) ឆ្នេរ​សមុទ្រគីករ (Ky Co) កំពុងក្លាយជាអាសយដ្ឋាន​ទេសចរណ៍ដ៏ទាក់ទាញបំផុតមួយ បាន​​ភ្ញៀវទេសចរជាច្រើនជ្រើសរើស សម្រាប់សម្រាកលំហែកាយ​ជាមួយក្រុមគ្រួសារ និង​មិត្តភក្តិ។ រូបថត៖ មិញដឹក
វាលតែដ៏ស្រស់ស្អាតនៅបៀន​ហូចែ (Bien Ho Che) ខេត្តយ៉ាឡាយ​ (Gia Lai)។ រូបថត៖ កុងដាត/កាសែត​រូបភាពវៀតណាម

យ៉ាឡាយ មិនត្រឹមតែជា​តំបន់ខ្ពង់រាប bazan លាតសន្ធឹងដាច់កន្ទុយភ្នែកប៉ុណ្ណោះទេ នៅទាំង​​ជាចង្វាក់​នៃលំហវប្បធម៌គង​ឃ្មោះ ជាពណ៌សម្បុរ​នៃពិធីបុណ្យទាន​ និង​​ជីវភាព​រស់នៅនៃ​ជនជាតិ ជឺរ៉ាយ (Jrai) បាណា (Bahnar) សេដាំង (Xe Đăng)។ល។ បណ្ដាខឿន​វប្បធម៌​ទាំងនោះ បានលេចឡើងយ៉ាងពិតប្រាកដផង និង​អាថ៌កំបាំងផង ប្រៀបដូច​ជាខ្សែ​ភាពយន្ត​ដ៏រស់រវើក នៅកណ្តាលព្រៃភ្នំក្រោម​ថ្ម​។

ព្រៃកៅស៊ូ​ចូល​​រដូវផ្លាស់ប្តូរស្លឹក រំលេច​នៅលើផ្ទៃដីក្រហម​ bazan នៃខេត្តយ៉ា​ឡាយ​ (Gia Lai)។ រូបថត៖ ថាញហ្វ័រ/កាសែត​រូបភាពវៀតណាម
 

ការ​ពង្រីកលំហអភិវឌ្ឍន៍ បន្ទាប់ពីការផ្សារភ្ជាប់ជាមួយ​ខេត្ត ប៊ិញឌិញ (Binh Dinh) ​បាននាំមកជូន​យ៉ា​ឡាយ​ នូវប្រភពគំនិត​ថ្មីសម្រាប់វិស័យ​ថតរូប​៖ តាំងពីព្រៃភ្នំ រហូត​ដល់​សមុទ្រ​។ ប្រសិនបើ ​ខ្ពង់រាប​បានកត់ត្រា​ដោយស៊ុមរូបភាពស្រស់ត្រកាល​នៃព្រៃភ្នំ​ ​នោះតំបន់​​ឆ្នេរសមុទ្រ បានបើកបង្ហាញនូវផ្ទាំងពណ៌ភ្លឺចិញ្ចាច​នៃសមុទ្រពណ៌បៃតង​ ខ្សាច់ស និងពន្លឺថ្ងៃ​ពណ៌មាស លាយ​ឡំជាមួយស្លាកស្នាម​បុរាណ នៃបេតិកភណ្ឌចាម្ប៉ា និងស្មារតីក្បាច់គុនវិសេសវិសាល។

ថ្ងៃអស្តង្គត​នៅលើបឹងទន្លេសាប (បឹង T’Nung)។ រូបថត៖ កុង​ដាត/កាសែតរូបភាពវៀតណាម​
ប្រាង្គប្រាសាទ​នៃវត្ត ប៊ូមិញ (Buu Minh) លេចធ្លោ នៅលើកម្រាលចម្ការតែពណ៌ខៀវស្រងាត់ នៅតំបន់​ បៀនហូចែ (Bien Ho Che) ខេត្តយ៉ាឡាយ (Gia Lai)។ រូបថត៖ ថាញ់ហ្វ័រ/​កាសែតរូបភាពវៀតណាម​
ភ្នំហាមរ៉ុង (Ham Rong) ជាភ្នំភ្លើងដែលបានរលត់តាំងពីលានឆ្នាំមុន ត្រូវបានគេប្រៀបប្រដូចទៅនឹងដំបូលផ្ទះនៃខេត្តយ៉ាឡាយ ដែលមានកម្ពស់ ១.០២៨ ម៉ែត្រ។ រូបថត៖ ឯកសារ
 

នៅលើផ្ទៃដីលាតសន្ធឹង​​ជាង ២១.៥០០គីឡូ​ម៉ែត្រ​ការ៉េ រាល់គោលដៅនីមួយៗ ​ជា "និយាមកា​​រូបភាព" ពោរពេញ​ដោយ​ភាព​រលឹក​៖ ផ្ទៃទឹកស្រទន់​​នៃ​បឹងទន្លេ​ មាត់ភ្នំភ្លើង ជឺដាងយ៉ា (Chu Dang Ya) រដូវផ្ការីកស្គុះស្កាយ ប្រព័ន្ធអេកូឡូស៊ី​រហោស្ថាន​ នៃតំបន់ កនកា​គីញ (Kon Ka Kinh) ឬខ្សែបន្ទាត់កោងគួរឱ្យចាប់អារម្មណ៍ នៃតំបន់ គីកូ (Ky Co) និង អែវ​យ៉ (Eo Gio)។ ទាំងអស់នេះ បង្កើតបានជាប្រព័ន្ធអេកូឡូស៊ីរូបារម្មណ៍​​ច្រើនស្រទាប់ ជា​ទីកន្លែង​ដែល​ធម្មជាតិ ​និងមនុស្សមាន​វត្តមាន​​ប្រកបដោយភាពសម្របជានិច្ច​។

ពិធីសែនព្រេនបង្គោលនេវ​ ដើម្បីបន់ស្រន់សុំសេចក្តីសុខសប្បាយ នៃ​ជនជាតិអេដេ នៅខេត្ត​យ៉ាឡយ​ (Gia Lai)។ រូបថត៖ ថាញហ្វ័រ/កាសែត​រូបភាពវៀតណាម
 

ឆ្ពោះ​ទៅកាន់ឆ្នាំ​ទេសចរណ៍ជាតិ២០២៦ ក្រោមប្រធានបទ "ព្រៃព្រឹក្សា​ជំនួប​សមុទ្របៃតង​" យ៉ាឡាយ​ មិនត្រឹមតែជាគោលដៅទេសចរណ៍ប៉ុណ្ណោះទេ នៅទាំង​ជាប្រភព​និមិត្តកម្ម ដែល​ទី​រាល់ស៊ុមរូបនីមួយៗ សុទ្ធតែរៀបរាប់ពីរឿងរ៉ាវ​នៃការសម្របរវាងព្រៃភ្នំ​ និង​សមុទ្រ រវាង​ប្រពៃណី និង​ចលនា​ទំនើប៕

អត្ថបទ៖ ថាញ់ហ្វ័រ  រូបថត​៖ ថាញ់ហ្វ័រ និង កុងដាត/កាសែតរូបភាពវៀតណាម​

ប្រែសម្រួល៖ រីកើង​