ព័ត៌មាន

យុវជនវៀតណាមនិងរុស្ស៊ី ផ្លាស់ប្តូរបទពិសោធអំពីសកម្មភាពស្ម័គ្រចិត្ត


 ទិដ្ឋភាពនៃ កិច្ចសន្ទនាស្ដីពីយុវជនស្ម័គ្រចិត្ត ដើម្បីសហគមន៍ - យុវជនវ័យក្មេងរួមដៃគ្នាកសាងជនបទថ្មី (រូបថត៖ vnanet.vn)
 

 កិច្ចសន្ទនានេះទាក់ទាញបានការចូលរួមពីសំណាក់សមាជិក សមាជិកានៃ​សម្ព័ន្ធ​យុវជន​រាប់​រយ​នាក់​នៃ​ប្រទេស​ទាំង​ពីរ​។
 
ក្នុងក្រប​ខ័ណ្ឌនៃវេទិកាយុវជនវៀតណាម - រុស្ស៊ី ឆ្នាំ ២០១៩ ដែលបានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៩ ខែកក្កដា​នោះ នាថ្ងៃទី ២៧ ខែកក្កដា នៅទីក្រុងហូជីមិញបានប្រព្រឹត្តិទៅកិច្ចសន្ទនាស្ដីពីយុវជនស្ម័គ្រចិត្ត ដើម្បីសហគមន៍​ - យុវជនវ័យក្មេងរួមដៃគ្នាកសាងជនបទថ្មី។ កិច្ចសន្ទ​នា​នេះ​ទាក់​ទាញ​បាន​ការ​ចូល​រួម​ពីសំ​ណាក់​សមាជិក សមាជិកានៃសម្ព័ន្ធយុវជនរាប់រយនាក់នៃប្រទេសទាំងពីរ។ អញ្ជើញថ្លែងនៅទីនេះ លោក Ngo Minh Ha​i លេខារងនៃសម្ព័ន្ធយុវជនទីក្រុង និងជាប្រធានសម្ព័ន្ធយុវជន ទីក្រុងហូជីមិញបានឲ្យដឹងថា៖
 
“សម្ព័ន្ធយុវ​ជន​ទីក្រុងនឹងទទួលយករាល់បទពិសោធន៍ និងគម្រោង ល្អៗ របស់ យុវជន ដូចជាការចាក់​បញ្ចាំង​ភាព​យន្ត​ជនបទ សកម្មភាពស្ម័គ្រចិត្ត នៅក្នុងពិធីរំលឹកខួបទិវាអតីតយុទ្ធជន យុទ្ធជនពលី និងទិវាជ័យជំនះ។ អាស្រ័យ​ហេតុនេះ ជួយឲ្យយុវជនទីក្រុង ក្រេបយកនូវបទពិសោធន៍ក្នុងការអភិវឌ្ឍន៍នាពេលខាងមុខ”។
 
នៅក្នុងវេទិកានេះ យុវជននៃប្រទេស​ទាំងពីរ​ក៏បាន​ចែក​រំលែក​នូវ​បទ​ពិសោធន៍​ស្ដីពីសកម្ម​ភាព​របស់​សម្ព័ន្ធយុវ​ជន​នៅជ​នប​ទ និងសកម្មភាព ស្ម័គ្រចិត្តនានាផ​ងដែរ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 


top