ព័ត៌មាន

យុវជនវៀតណាមធ្វើសកម្មភាពដើម្បីអាកាសធាតុ

ក្នុងរយៈពេល ៣ ថ្ងៃចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២០ ខែសីហា កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) រួមជាមួយនាយកដ្ឋានប្រែប្រួលអាកាសធាតុ និងក្រសួងធនធាននិងបរិស្ថានបានរៀបចំជំរុំស្មេរយុវជនធ្វើបច្ចុប្បន្នភាពរបាយការណ៍ពិសេស “យុវជនវៀតណាមធ្វើសកម្មភាពដើម្បីអាកាសធាតុ” ឆ្នាំ២០២២ ។
  ជំរុំស្មេរយុវជនធ្វើបច្ចុប្បន្នភាពរបាយការណ៍ពិសេស “យុវជនវៀតណាមធ្វើសកម្មភាពដើម្បីអាកាសធាតុ” ឆ្នាំ២០២២ ។ (រូបថត៖ UNDP)  

យុវជនចំនួនជាង ២០នាក់ មកពីតំបន់ជាច្រើនផ្សេងៗគ្នា រួមជាមួយអ្នកជំនាញក្នុងស្រុក និងអ្នកជំនាញការរបស់ UNDP បានចូលរួមក្នុងជំរុំស្មេរនេះ។ ជំរុំស្មេរឆ្នាំនេះបានប្រព្រឹត្តទៅក្នុងបរិបទដែលបណ្តាប្រទេសនៅលើពិភពលោកកំពុងត្រៀមរៀបចំសម្រាប់សម័យប្រជុំលើកទី ២៧ នៃភាគីចូលរួមអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ(COP២៧)។

  យុវជនវៀតណាមថ្លែងសុន្ទរកថាក្នុងជំរុំស្មេរ។ (រូបថត៖ UNDP)  

ទន្ទឹមនឹងចលនាអាកាសធាតុរបស់យុវជនពិភពលោក នាយកដ្ឋានបម្រែបម្រួលអាកាសធាតុ និងគំនិតផ្ដួចផ្ដើម “ការសន្យាអាកាសធាតុពិភពលោក” និងគំនិតផ្ដួចផ្ដើមអាកាសធាតុសម្រាប់យុវជនរបស់ UNDP បានចេញផ្សាយ “របាយការណ៍ពិសេសស្តីពីយុវជន និងសកម្មភាពដើម្បីអាកាសធាតុ” ដំបូងគេនៅឆ្នាំ២០២១ ដោយមានការពិគ្រោះយោបល់ពីយុវជនជាង១ពាន់នាក់។ របាយការណ៍ពិសេសនេះ បានគូសសញ្ញាសំខាន់មួយសម្រាប់យុវជន រួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែងអាកាសធាតុរបស់ប្រទេស និងសកលលោក។ របាយការណ៍នេះបានចង្អុលបង្ហាញពីបញ្ហាដែលយុវជនវៀតណាមត្រូវប្រឈមមុខនៅពេលធ្វើសកម្មភាពដើម្បីអាកាសធាតុ ហើយក៏បានបង្ហាញពីកម្លាំងចលករដើម្បីជំរុញការដោះស្រាយបញ្ហាប្រឈមទាំងនេះផងដែរ៕


top