ព័ត៌មាន

យុវជនវៀតណាមជួបប្រាស្រ័យវប្បធម៌ជាមួយតំណាងនៃនាវាយុវជនអាស៊ី អាគ្នេយ៍និងជប៉ុន

នាយប់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៨ សម្ព័ន្ធយុវជនទីក្រុងហូជីមិញបានរៀបចំកម្មវិធីជួបប្រាស្រ័យវប្បធម៌ជាមួយតំ​ណាង​នៃនាវាយុវជនអាស៊ីអាគ្នេយ៍និងជប៉ុនឆ្នាំ ២០១៨។

យុវជនវៀតណាមទទួលស្វាគមន៍យុវជននៃនាវាអាស៊ីអាគ្នេយ៍និងជប៉ុន

ក្នុងកម្មវិធីនេះ តំណាងយុវជននៃនាវាអាស៊ីអាគ្នេយ៍និងជប៉ុនចំនួន ៣២៦ នាក់និងតំណាងយុវជននៃតីក្រុង​ហូ​ជីមិញចំនួន៥០០នាក់បានទស្សនាឈុតសម្ដែងសិល្បៈដ៏វិសេសវិសាលនានារបស់វៀតណាម ក៏ដូចជារបស់ប្រទេសអាស៊ាន នានានិងប្រទេសជប៉ុនផងដែរ។

នាវាយុវជនអាស៊ីអាគ្នេយ៍និងជប៉ុនលើកទី៤៥ឆ្នាំ២០១៨មានតំណាងចំនួន ៣២៦ នាក់ ក្នុងនោះមានតំ​ណាង​វៀត​ណាមចំនួន ២៩ នាក់។ តំណាងទាំងអស់នៃនាវាយុវជននេះ នឹងស្នាក់នៅទីក្រុងចាប់ពីថ្ងៃទី២ដល់ថ្ងៃទី៥ ខែធ្នូ ដើម្បីចូលរួមសកម្មភាពជួបប្រាស្រ័យផ្នែកវប្បធម៌ សិល្បៈ ជាមួយយុវជន សិស្ស និងនិស្សិតនៅទីក្រុង ព្រមទាំងស្នាក់នៅតាមផ្ទះរបស់ប្រជាជនដើម្បីចូលរួមនិងស្វែងយល់អំពីសកម្មភាពប្រចាំថ្ងៃក្នុងក្រុមគ្រួសារ​វៀត​ណាម​​ ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top