ព័ត៌មាន

យថាទស្សន៍ក្នុងការនាំចេញផ្លែឈើវៀតណាម

កាលពីឆ្នាំមុន ការនាំចេញបន្លែផ្លែឈើរបស់វៀតណាមសម្រេចបានជាង ៣,៣ ពាន់លានដុល្លារអាមេរិក។ លទ្ធផលនេះត្រូវបានវាយតម្លៃយ៉ាងវិជ្ជមាន។ យោងតាម សហគ្រាសនិងសមាគមផ្នែកទំនិញ នេះត្រូវបានចាត់ទុកថាជាមូលដ្ឋានសម្រាប់វិស័យ នាំចេញផ្លែឈើរបស់វៀតណាមបន្តបោះជំហានទៅមុខក្នុងឆ្នាំនេះ។

កាលពីចុងខែវិច្ឆិកា ឆ្នាំមុន ឡូផ្លែក្រូចថ្លុងប្រហែល ៤០ តោនរបស់វៀតណាម ត្រូវបាននាំចេញជាផ្លូវការទៅកាន់សហរដ្ឋអាមេរិក។ នេះគឺជាទីផ្សារដ៏មានសក្តានុពល ធំធេង ជាមួយនឹងតម្លៃសេដ្ឋកិច្ចដែលអាចកើនឡើងដល់ទៅ ១០ ដងបើធៀបនឹងការ ប្រើប្រាស់ក្នុងស្រុក។ អាស្រ័យហេតុនេះ ប្រាក់ចំណូលរបស់អង្គភាពនាំចេញផ្លែក្រូច ថ្លុងក្នុងឆ្នាំ២០២២ បានកើនឡើង ៦០% ហើយត្រូវបានគេរំពឹងទុកថា នឹងបន្តកើនឡើង ក្នុងឆ្នាំនេះ នៅពេលដែលក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទកំពុងធ្វើការចរចាបន្ថែម ទៀតជាមួយទីផ្សារជាច្រើនផ្សេងទៀតដូចជា៖ ជប៉ុន នូវែលសេឡង់ អូស្ត្រាលី ជាដើម។
មុននោះ ក្នុងខែកញ្ញាឆ្នាំមុន ក្រោយពីការចរចាអស់រយៈពេលជាង ៤ ឆ្នាំ ហើយ ឆ្លងកាត់ដំណើរការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងជាច្រើន ប្រទេសចិន ដែលជាទីផ្សារប្រើ ប្រាស់ដ៏ធំបំផុតលើពិភពលោកបានបើកទ្វារសម្រាប់ផ្លែធូរេនស្រស់របស់វៀតណាមត្រូវបាននាំចូលជាផ្លូវការចូលមកចិន។ នេះត្រូវបានគេចាត់ទុកថាជាព្រឹត្តិការណ៍សំខាន់សម្រាប់ដំណើរនាំផ្លែឈើវៀតណាមចេញទៅកាន់ពិភពលោក។ តាមការព្យាករណ៍ថា ឆ្នាំនេះ ការនាំចេញផ្លែឈើរបស់វៀតណាមអាចនឹងកើនឡើងប្រហែល ២០% បើធៀបនឹងឆ្នាំមុន៕

top