ព័ត៌មាន

យក​ប្រជាជនជាមជ្ឈមណ្ឌល - គន្លឹះ​ជោគជ័យក្នុងកម្មវិធីជាតិ​​កាត់បន្ថយភាពក្រីក្ររបស់វៀតណាម

សិក្ខាសាលាអនឡាញក្រោមប្រធានបទ “យុទ្ធសាស្ត្រកាត់បន្ថយភាពក្រីក្រប្រកបដោយជោគជ័យរបស់វៀតណាម” ដោយសមាគមមិត្តភាពកាណាដា-វៀតណាមរៀបចំឡើងនៅទីក្រុងតូរ៉ុនតូ (កាណាដា) កាលពីថ្ងៃទី២៦ ខែកុម្ភៈ បានទាក់ទាញចំណាប់អារម្មណ៍របស់អ្នកជំនាញ និងអ្នកប្រាជ្ញចំនួនជិត ៥០ នាក់ដែលចូលរួមផងដែរ។
គ្រួសារដាំដើមឈើហូបផ្លែមួយ បាននាំមកនូវប្រាក់ចំណូលស្ថិរភាពនៅភូមិ Ta Leng ឃុំ Ta Leng ខេត្ត Dien Bien។ (រូបថត៖ Phan Tuan Anh/TTXVN)

សិក្ខាសាលានេះបានផ្តោតការពិភាក្សាអំពីលទ្ធផល ក៏ដូចជាមេរៀនបទពិសោធន៍របស់វៀតណាមក្នុងការងារលុបបំបាត់ភាពក្រីក្ររបស់ប្រទេសជាតិ; កម្មវិធី និងគោលនយោបាយដែលវៀតណាមបានអនុវត្តដើម្បីលុបបំបាត់ភាពក្រីក្រ និងលើកកំពស់គុណភាពជីវភាពរស់នៅរបស់ប្រជាជន។

វៀតណាមបានកំណត់គោលដៅសម្រាប់កម្មវិធីជាតិកាត់បន្ថយភាពក្រីក្រដំណាក់កាល២០២១-២០២៥ ដែលក្នុងនោះ ជារៀងរាល់ឆ្នាំកាត់បន្ថយអត្រាគ្រួសារក្រីក្រតាមខ្សែបន្ទាត់ភាពក្រីក្រពហុវិមាត្រ នៅទូទាំងប្រទេសពី ១-១,៥%។ មកទល់ពេលនេះ វៀតណាមបានសម្រេចគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍របស់អង្គការសហប្រជាជាតិស្តីពីការកាត់បន្ថយភាពក្រីក្រមុនកាលកំណត់។ ក្នុងនោះ “យកប្រជាជនជាមជ្ឈមណ្ឌល” គឺជាគន្លឹះជោគជ័យក្នុងកម្មវិធីជាតិកាត់បន្ថយភាពក្រីក្ររបស់វៀតណាម។ បទពិសោធន៍ក្នុងការកាត់បន្ថយភាពក្រីក្ររបស់វៀតណាមគឺជាមេរៀនដ៏មានតម្លៃចំពោះបណ្តាប្រទេសកំពុងអភិវឌ្ឍន៍៕

 

top