កីឡា យកជំនះលើជញ្ជាំងភ្នំកណ្តាលទីក្រុង 03/04/2016 កីឡាឡើងភ្នំក្នុងផ្ទះ (Rock Climbing) ហូលចូលមកវៀតណាមប្រហែលជា១០ឆ្នាំមុននេះ ប៉ុន្តែសព្វថ្ងៃទាក់ទាញមិត្តយុវវ័យដែលចូលចិត្តយកជំនះកម្ពស់និងសាកល្បងភាពមាំមួននៃរាងកាយ។ ហាណូយនិងទីក្រុងហូជីមិញជាទីក្រុងពីរអភិវឌ្ឍន៍មានក្លឹបឡើងភ្នំក្នុងផ្ទះច្រើនបំផុត អាចនិយាយដល់ដូចជា៖ Vietclimb, Kinder Park (Hà Nội) X – Rock Climbing, X – Rock, Push Rock Climbing (ទីក្រុងហូជីមិញ)។ល។ ធម្មតា ក្លឹបឡើងភ្នំក្នុងផ្ទះសុទ្ធបំពាក់ខ្សែឡើងភ្នំឯកទេស ម្សៅលាបដៃ ខ្សែពួរ សម្ភារៈផ្សេងៗ និងតែងមានគ្រូបង្វឹកណែនាំយ៉ាងអស់ពីចិត្តជូនអ្នកលេង។ ជញ្ជាំងភ្នំចោតបានបែងចែកជាថ្នាក់ជាន់ ពីងាយស្រួលដល់ពិបាក បានបែកចែកផ្អែកលើរចនាសម្ព័ន្ធផ្ទៃជញ្ជាំងភ្នំ និងគន្លាក់ថ្មលយចេញ ដុំថ្មលសម្រាប់តោង។ គន្លាក់ថ្មនេះបានចែកចេញជាប្រាំពណ៌ និងបានរចនាពីងាយស្រួលដល់ពិបាក រួមមាន៖ ពណ៌លឿង លឿងទុំ បៃតង ពណ៌ខៀវផ្ទៃមេឃ និងពណ៌ស្វាយ។ បើសិនជាអ្នកថ្មីទើបតែរៀនលេង នឹងបានគ្រូបង្វឹកទទួលបន្ទុកណែនាំរបៀបឡើង របៀបតោងច្បាមដុំថ្ម ជំហានឡើងមូលដ្ឋាន ហើយចាប់ផ្តើមយកជំនះជញ្ជាំងភ្នំនៅកម្រិតទាបបំផុត។ បើអ្នកលេងចេះស្ទាត់និងជំនាញ អាចលេងបាននៅកម្រិតខ្ពស់ជាង គ្រូបង្វឹកសង្កេតមើល ធានាសុវត្ថិភាព ជូនអ្នកលេង និងជួយពេលចាំបាច់។ មិត្តយុវវ័យជាច្រើននៅទីក្រុងហូជីមិញ ចូលរួមលេងល្បែងឡើងភ្នំក្នុងផ្ទះនៅថ្ងៃចុងសប្តាហ៍។ គន្លាក់ថ្ម ដុំថ្មសម្រាប់តោងច្បាម លើជញ្ជាំងភ្នំសម្រាប់អ្នកលេងតោង។ អ្នកលេងត្រូវយកផ្នែកនៃរាងកាយដូចជាដៃ ជើង និងកាយវិការផ្សេងគ្នាដើម្បីយកជំនះលើជញ្ជាំងភ្នំ។ អ្នកលេងត្រូវបម្រុងខ្សែការពារសុវត្ថិភាពមុនពេលឡើងភ្នំ។ គ្រូបង្វឹកណែនាំអស់ពីចិត្តនិងធានាសុវត្ថិភាពជូនអ្នកលេង។ កីឡាករបានបំពាក់នូវមធ្យោបាយការពារយ៉ាងហ្មត់ចត់មុនពេលចូលរួមល្បែងលេង។ កីឡានេះជួយអ្នកលេងយកជំនះកម្ពស់ បំបាត់ street យ៉ាងល្អ។ យកជំនះលើជញ្ជាំងថ្មចោតកណ្តាលទីក្រុងធ្វើឲ្យមិត្តយុវវ័យយ៉ាងចូលចិត្ត។ កីឡានេះមិនត្រឹមតែទាក់ទាញមិត្តយុវវ័យយ៉ាងច្រើនក្នុងទីក្រុង នៅទាំងមានជនបរទេសមកទេសចរណ៍ ធ្វើការ នៅទីក្រុងហូជីមិញ ក៏ចូលរួមដែរ។ ឡើងជញ្ជាំងភ្នំខ្ពស់ដូចជាជញ្ជាំងរាជវាំង ជារបៀបសម្រាប់មិត្តយុវវ័យសាកល្បងរាងកាយនិងបំពេញបំណងចំណូលចិត្តយកជំនះកម្ពស់។ កីឡានេះនាំមកជូនអ្នកលេងភាពមាំមួន បង្កើនភាពស៊ូទ្រាំរបស់រាងកាយ។ ជញ្ជាំងភ្នំសិប្បនិមិត្តខ្ពស់ចោតកណ្តាលទីក្រុងរបស់អ្នកលេងឡើងភ្នំក្នុងផ្ទះ។ អ្នកលេងត្រូវប្រើផ្នែកនៃរាងកាយមានឥរិយាបថឡើងដូច តោង វារខុសពីគ្នា ដើម្បីយកជំនះលើជញ្ជាំងភ្នំចោត។ ដោយសារហេតុនេះ កីឡានេះ បាននាំមកជូនអ្នកលេងនូវភាពមាំមួន បង្កើនភាពស៊ូទ្រាំនៃរាងកាយ នៅមានអត្ថប្រយោជន៍ច្រើនផ្សេងទៀត។ បងឡេផុង (ខណ្ឌ៤ ទីក្រុងហូជីមិញ) ជាកីឡាករម្នាក់តែងមកហ្វឹកហាត់ជាប្រចាំនូវកីឡានេះ ឲ្យដឹងថា៖ “កីឡានេះ ជួយខ្ញុំហាត់បំប៉ន់សុខភាពនិងភាពអត់ធ្មត់យ៉ាងល្អ ព្រមទាំងបំពេញបំណងចំណូលចិត្តយកជំនះកម្ពស់”។ ចំពោះមិត្តស្រីទាំងពីរនាក់ ត្រឹនធីធូហ្វៀន និងវូធូហឿង (អាយុ២៤ឆ្នាំ បុគ្គលិកធនាគារ) ឲ្យដឹងថា ទើបតែរៀនលេងកីឡាឡើងភ្នំក្នុងផ្ទះបានបីខែ ដំបូងមានអារម្មណ៍ព្រួយបារម្ភ ប៉ុន្តែឥឡូវនេះ មានទំនុកចិត្តនិងឡើងបានកម្រិតថ្នាក់ពិបាកផ្សេងៗ។ កីឡាជួយបំបាត street ក្រោយពីធ្វើការហត់នឿយពេញមួយសប្តាហ៍ផង ជួយអ្នកឆ្លងកាត់ភាពភ័យខ្លាចកម្ពស់។ បង ង្វៀនដឹកថាញ គ្រូបង្វឹករបស់ក្លឹប X – Rock Climbing នៅអគារប្រណាំងផានឌិញផុង (ខណ្ឌ៣) ចែករំលែកថា៖ “ក្នុងក្លឹប អ្នកលេងតូចបំផុតអាយុ៨ឆ្នាំ អ្នកលេងមានអាយុច្រើនបំផុតគឺ៦០ឆ្នាំ។ ជាមធ្យុមរៀងរាល់ថ្ងៃ X – Rock Climbing ទទួលអតិថិជនជាង២០០លើកមកលេងទីនេះ”។ កីឡាឡើងភ្នំក្នុងផ្ទះមិនត្រឹមតែទាក់ទាញមនុស្សជាច្រើន នៅទីក្រុង នៅទាំងមានជនបរទេសដែលរស់ នៅវៀតណាមចូលរួមផងដែរ។ បង Enrique ជនជាតិអេស្ប៉ាញបានរស់នៅក្នុងទីក្រុងហូជីមិញ បាន៤ឆ្នាំ ហើយបងតែងចូលរួមលេងកីឡានេះនៅក្នុងក្លឹប CLB X – Rock Climbing នៅរាល់ចុងសប្តាហ៍ ។ Enrique តែងយកជំនះជញ្ជាំងភ្នំសិប្បនិមិត្ត នៅកម្រិតពិបាកបំផុត យ៉ាងជំនាញក្រោមការសាទរនិងកោតសរសើរនៃមនុស្សគ្រប់គ្នា៕ អត្ថបទ៖ សើនងៀ រូបថត៖ ង្វៀនឡឹន

កីឡាឡើងភ្នំក្នុងផ្ទះ (Rock Climbing) ហូលចូលមកវៀតណាមប្រហែលជា១០ឆ្នាំមុននេះ ប៉ុន្តែសព្វថ្ងៃទាក់ទាញមិត្តយុវវ័យដែលចូលចិត្តយកជំនះកម្ពស់និងសាកល្បងភាពមាំមួននៃរាងកាយ។ ហាណូយនិងទីក្រុងហូជីមិញជាទីក្រុងពីរអភិវឌ្ឍន៍មានក្លឹបឡើងភ្នំក្នុងផ្ទះច្រើនបំផុត អាចនិយាយដល់ដូចជា៖ Vietclimb, Kinder Park (Hà Nội) X – Rock Climbing, X – Rock, Push Rock Climbing (ទីក្រុងហូជីមិញ)។ល។ ធម្មតា ក្លឹបឡើងភ្នំក្នុងផ្ទះសុទ្ធបំពាក់ខ្សែឡើងភ្នំឯកទេស ម្សៅលាបដៃ ខ្សែពួរ សម្ភារៈផ្សេងៗ និងតែងមានគ្រូបង្វឹកណែនាំយ៉ាងអស់ពីចិត្តជូនអ្នកលេង។ ជញ្ជាំងភ្នំចោតបានបែងចែកជាថ្នាក់ជាន់ ពីងាយស្រួលដល់ពិបាក បានបែកចែកផ្អែកលើរចនាសម្ព័ន្ធផ្ទៃជញ្ជាំងភ្នំ និងគន្លាក់ថ្មលយចេញ ដុំថ្មលសម្រាប់តោង។ គន្លាក់ថ្មនេះបានចែកចេញជាប្រាំពណ៌ និងបានរចនាពីងាយស្រួលដល់ពិបាក រួមមាន៖ ពណ៌លឿង លឿងទុំ បៃតង ពណ៌ខៀវផ្ទៃមេឃ និងពណ៌ស្វាយ។ បើសិនជាអ្នកថ្មីទើបតែរៀនលេង នឹងបានគ្រូបង្វឹកទទួលបន្ទុកណែនាំរបៀបឡើង របៀបតោងច្បាមដុំថ្ម ជំហានឡើងមូលដ្ឋាន ហើយចាប់ផ្តើមយកជំនះជញ្ជាំងភ្នំនៅកម្រិតទាបបំផុត។ បើអ្នកលេងចេះស្ទាត់និងជំនាញ អាចលេងបាននៅកម្រិតខ្ពស់ជាង គ្រូបង្វឹកសង្កេតមើល ធានាសុវត្ថិភាព ជូនអ្នកលេង និងជួយពេលចាំបាច់។ មិត្តយុវវ័យជាច្រើននៅទីក្រុងហូជីមិញ ចូលរួមលេងល្បែងឡើងភ្នំក្នុងផ្ទះនៅថ្ងៃចុងសប្តាហ៍។ គន្លាក់ថ្ម ដុំថ្មសម្រាប់តោងច្បាម លើជញ្ជាំងភ្នំសម្រាប់អ្នកលេងតោង។ អ្នកលេងត្រូវយកផ្នែកនៃរាងកាយដូចជាដៃ ជើង និងកាយវិការផ្សេងគ្នាដើម្បីយកជំនះលើជញ្ជាំងភ្នំ។ អ្នកលេងត្រូវបម្រុងខ្សែការពារសុវត្ថិភាពមុនពេលឡើងភ្នំ។ គ្រូបង្វឹកណែនាំអស់ពីចិត្តនិងធានាសុវត្ថិភាពជូនអ្នកលេង។ កីឡាករបានបំពាក់នូវមធ្យោបាយការពារយ៉ាងហ្មត់ចត់មុនពេលចូលរួមល្បែងលេង។ កីឡានេះជួយអ្នកលេងយកជំនះកម្ពស់ បំបាត់ street យ៉ាងល្អ។ យកជំនះលើជញ្ជាំងថ្មចោតកណ្តាលទីក្រុងធ្វើឲ្យមិត្តយុវវ័យយ៉ាងចូលចិត្ត។ កីឡានេះមិនត្រឹមតែទាក់ទាញមិត្តយុវវ័យយ៉ាងច្រើនក្នុងទីក្រុង នៅទាំងមានជនបរទេសមកទេសចរណ៍ ធ្វើការ នៅទីក្រុងហូជីមិញ ក៏ចូលរួមដែរ។ ឡើងជញ្ជាំងភ្នំខ្ពស់ដូចជាជញ្ជាំងរាជវាំង ជារបៀបសម្រាប់មិត្តយុវវ័យសាកល្បងរាងកាយនិងបំពេញបំណងចំណូលចិត្តយកជំនះកម្ពស់។ កីឡានេះនាំមកជូនអ្នកលេងភាពមាំមួន បង្កើនភាពស៊ូទ្រាំរបស់រាងកាយ។ ជញ្ជាំងភ្នំសិប្បនិមិត្តខ្ពស់ចោតកណ្តាលទីក្រុងរបស់អ្នកលេងឡើងភ្នំក្នុងផ្ទះ។ អ្នកលេងត្រូវប្រើផ្នែកនៃរាងកាយមានឥរិយាបថឡើងដូច តោង វារខុសពីគ្នា ដើម្បីយកជំនះលើជញ្ជាំងភ្នំចោត។ ដោយសារហេតុនេះ កីឡានេះ បាននាំមកជូនអ្នកលេងនូវភាពមាំមួន បង្កើនភាពស៊ូទ្រាំនៃរាងកាយ នៅមានអត្ថប្រយោជន៍ច្រើនផ្សេងទៀត។ បងឡេផុង (ខណ្ឌ៤ ទីក្រុងហូជីមិញ) ជាកីឡាករម្នាក់តែងមកហ្វឹកហាត់ជាប្រចាំនូវកីឡានេះ ឲ្យដឹងថា៖ “កីឡានេះ ជួយខ្ញុំហាត់បំប៉ន់សុខភាពនិងភាពអត់ធ្មត់យ៉ាងល្អ ព្រមទាំងបំពេញបំណងចំណូលចិត្តយកជំនះកម្ពស់”។ ចំពោះមិត្តស្រីទាំងពីរនាក់ ត្រឹនធីធូហ្វៀន និងវូធូហឿង (អាយុ២៤ឆ្នាំ បុគ្គលិកធនាគារ) ឲ្យដឹងថា ទើបតែរៀនលេងកីឡាឡើងភ្នំក្នុងផ្ទះបានបីខែ ដំបូងមានអារម្មណ៍ព្រួយបារម្ភ ប៉ុន្តែឥឡូវនេះ មានទំនុកចិត្តនិងឡើងបានកម្រិតថ្នាក់ពិបាកផ្សេងៗ។ កីឡាជួយបំបាត street ក្រោយពីធ្វើការហត់នឿយពេញមួយសប្តាហ៍ផង ជួយអ្នកឆ្លងកាត់ភាពភ័យខ្លាចកម្ពស់។ បង ង្វៀនដឹកថាញ គ្រូបង្វឹករបស់ក្លឹប X – Rock Climbing នៅអគារប្រណាំងផានឌិញផុង (ខណ្ឌ៣) ចែករំលែកថា៖ “ក្នុងក្លឹប អ្នកលេងតូចបំផុតអាយុ៨ឆ្នាំ អ្នកលេងមានអាយុច្រើនបំផុតគឺ៦០ឆ្នាំ។ ជាមធ្យុមរៀងរាល់ថ្ងៃ X – Rock Climbing ទទួលអតិថិជនជាង២០០លើកមកលេងទីនេះ”។ កីឡាឡើងភ្នំក្នុងផ្ទះមិនត្រឹមតែទាក់ទាញមនុស្សជាច្រើន នៅទីក្រុង នៅទាំងមានជនបរទេសដែលរស់ នៅវៀតណាមចូលរួមផងដែរ។ បង Enrique ជនជាតិអេស្ប៉ាញបានរស់នៅក្នុងទីក្រុងហូជីមិញ បាន៤ឆ្នាំ ហើយបងតែងចូលរួមលេងកីឡានេះនៅក្នុងក្លឹប CLB X – Rock Climbing នៅរាល់ចុងសប្តាហ៍ ។ Enrique តែងយកជំនះជញ្ជាំងភ្នំសិប្បនិមិត្ត នៅកម្រិតពិបាកបំផុត យ៉ាងជំនាញក្រោមការសាទរនិងកោតសរសើរនៃមនុស្សគ្រប់គ្នា៕ អត្ថបទ៖ សើនងៀ រូបថត៖ ង្វៀនឡឹន