នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ នៅទីក្រុងហូជីមិញ ក្រុមហ៊ុនភាគហ៊ុន Sai Gon (SSI) បាន រៀបចំសន្និសីទ “Gateway to Vietnam 2017” ក្រោមប្រធានបទ “ទីផ្សារទុន-កម្លាំងចលករសម្រាប់បង្កើនកំណើនថ្មីនៃខឿនសេដ្ឋកិច្ច”។
ឧបនាយករដ្ឋមន្ត្រីអចិ ន្ត្រៃយ៍រដ្ឋាភិបាល លោក Truong Hoa Binh ថ្លែងមតិក្នុងពិធី
អញ្ជើញចូលរួមនិងថ្លែងមតិ បើកសន្និសីទ ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍រដ្ឋាភិបាល លោក Truong Hoa Binh បានវាយតម្លៃថា បច្ចុប្បន្នជាពេលវេលាល្អបំផុតសម្រាប់សហគ្រាស និងវិនិយោគិន ក្តាប់នូវឱកាសវិនិយោគ ធ្វើអាជីវកម្មនៅទីផ្សារវៀតណាម។ យោងតាមលោកឧប នាយករដ្ឋមន្ត្រីរូបនេះថា ជាមួយនឹងស្មារតីរដ្ឋាភិបាលស្ថាបនា ខឿនសេដ្ឋកិច្ចវៀត ណាម បាននិងកំពុងធ្វើកំណែទម្រង់លើគ្រប់វិស័យ ដើម្បីបម្រើការអភិ វឌ្ឍន៍និរន្តរភាព ហើយនឹងទទួលបានចំណុចលោតផ្លោះនាពេលខាងមុខ៖
“រដ្ឋាភិបាលវៀតណាមបាន និងកំពុងផ្តោតការយកចិត្តទុកដាក់ លើការអភិវឌ្ឍន៍ទីផ្សារទុន ទីផ្សារភាគហ៊ុនប្រកបដោយប្រសិទ្ធភាព ដើម្បីដើរតួនាទីជាក់ស្តែងក្នុង ការប្រមូលផ្តុំបែងចែកទុនរយៈមធ្យម និងយូរអង្វែងសម្រាប់ខឿនសេដ្ឋកិច្ច។ នា ពេលកន្លងទៅ រដ្ឋាភិបាលមានការពេញចិត្តយ៉ាងខ្លាំង ជាមួយនឹងល្បឿនកំណើន និងតួនាទីរបស់ទីផ្សារហ៊ុន ក្នុងការជួយឧបត្ថម្ភប្រព័ន្ធឥណទាន បង្កើតកម្លាំងចលករ សម្រាប់ការអភិ វឌ្ឍន៍។ ក្នុងការអភិវឌ្ឍន៍រួមរបស់វៀតណាមនោះ នៅមានការរួមវិភាគទានដ៏សំខាន់ របស់សហគ្រាសនិងវិនិយោគិនបរទេសផងដែរ”៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម