ព័ត៌មាន

ម្ចាស់ឆ្នោតវៀតណាមជាង៦៩លាននាក់នឹងអនុវត្តន៍សិទ្ធិបោះឆ្នោត

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោកស្រី Pham Thi Thanh Tra បានឲ្យដឹងថា បណ្ដាអង្គការរៀបចំការបោះឆ្នោតនៅមូលដ្ឋាន ត្រូវបានបង្កើតឡើងរួចរាល់ ដោយមានគណៈកម្មាធិការរៀបចំការបោះឆ្នោតថ្នាក់ខេត្តចំនួន ៦៣ គណៈកម្មាធិការរៀបចំការបោះឆ្នោតថ្នាក់ស្រុចំនួន៦៨២ និងគណៈកម្មាធិការរៀបចំការបោះឆ្នោតថ្នាក់ឃុំចំនួន ជាង១០.០០០។

លេខាគណៈកម្មាធិការបក្សទីក្រុងហាណូយលោក Dinh Tien Dung (អាវស) ត្រួតពិនិត្យការងារត្រៀមរៀបចំការបោះឆ្នោតនៅស្រុក Gia Lam ទីក្រុងហាណូយ។ (រូបថត៖ VNA)


យោងតាមរបាយការណ៍របស់រដ្ឋាភិបាលវៀតណាមឲ្យដឹងថា គិតរហូតមកដល់ពេលនេះការងារត្រៀមរៀបចំសម្រាប់ការបោះឆ្នោតសមាជិករដ្ឋសភានីតិកាលទី១៥ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់អាណត្តិ២០២១-២០២៦ ត្រូវបានធានាយ៉ាងត្រឹមត្រូវតាមស្មារតីបញ្ជាដឹកនាំរបស់ការិយាល័យនយោបាយ ព្រមទាំងត្រឹមត្រូវតាម ច្បាប់ផងដែរ។ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោកស្រី Pham Thi Thanh Tra បានឲ្យដឹងថា បណ្ដាអង្គការរៀបចំការបោះឆ្នោតនៅមូលដ្ឋា ត្រូវបានបង្កើតឡើងរួចរាល់ ដោយមានគណៈកម្មាធិការរៀបចំការបោះឆ្នោតថ្នាក់ខេត្តចំនួន ៦៣ គណៈកម្មាធិការរៀបចំការបោះឆ្នោតថ្នាក់ស្រុចំនួន៦៨២និងគណៈកម្មាធិការរៀបចំការបោះឆ្នោតថ្នាក់ឃុំចំនួន ជាង១០.០០០។ បើតាមទិន្នន័យរបស់បណ្ដាខេត្ត ក្រុង ម្ចាស់ឆ្នោតសរុបលើទូទាំងប្រទេសចំនួនជាង៦៩លាននាក់នឹងអនុវត្តន៍សិទ្ធិបោះឆ្នោតជ្រើសតាំងសមាជិករដ្ឋ សភានីតិកាលទី១៥និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់អាណត្តិ ២០២១-២០២៦ ។

រហូតមកដល់ពេលនេះ បញ្ជីឈ្មោះបេក្ខជនសមាជិករដ្ឋសភានីតិកាលទី១៥ ជាផ្លូវការមានបេក្ខជនចំនួន៨៦៦នាក់។ ក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោតក៏បាន អនុញ្ញាតឲ្យរៀបចំការបោះឆ្នោតមុនកាលកំណត់នៅតំបន់ដែលមានការលំបាកចំនួន ១៥ ដូចជា Hai Phong Khanh Hoa Ba Ria – Vung Tau ជាដើម៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 


top