ម៉ុកហឿង (Moc Huong) ប្រៀបបាននឹងជំនោរថ្មីបរិសុទ្ធជាមួយនឹងផលិតផលិតផលថែរក្សាសម្ផស្សបរិសុទ្ធវៀតណាមពីរុក្ខជាតិ។
ម៉ុកហឿង (Moc Huong) ប្រៀបបាននឹងជំនោរថ្មីបរិសុទ្ធជាមួយនឹងផលិតផលិតផលថែរក្សាសម្ផស្សបរិសុទ្ធវៀតណាមពីរុក្ខជាតិ។ ម៉ុកហឿង (Moc Huong) គឺជារឿងមួយនិយាយអំពីការគោរពតម្លៃប្រពៃណី មោទនភាពចំពោះធនធានដ៏សម្បូរបែបរបស់ប្រទេសវៀតណាម និងបំណងប្រាថ្នាចង់ថែរក្សាសម្ផស្សប្រកបដោយនិរន្តរភាពសម្រាប់ប្រជាជនវៀតណាម។
ដំណើរមកជាមួយរុក្ខជាតិក្នុងតំន់
ស្ថាបនិក លោកស្រី ហ័ងធិថាញហៀន (Hoang Thi Thanh Huyen) បានចែករំលែកថា៖ “ពេលសម្រាលកូន ខ្ញុំបានបោះបង់ចោលនូវដំបូន្មានដ៏មានតម្លៃពីជីដូនជីតា មិនតម មិនជឿលើបទពិសោធន៍ប្រជាប្រិយ។ លទ្ធផល គឺជាសុខភាព និងស្មារតីរបស់ខ្ញុំកាន់តែខ្សោយបន្តិចម្តងៗ។ ដល់ពេលដែលខ្ញុំគិតថាអស់សង្ឃឹមហើយ ខណៈពេលដែលវេជ្ជសាស្ត្រទំនើបក៏មិនអាចជួយខ្ញុំបាន តែសំណាងល្អណាស់ ខ្ញុំបានជួបគ្រូពេទ្យបុរាណ ដែលមានចំណេះដឹងជ្រៅជ្រះ។
តំបន់ដាំរុក្ខជាតិឱសថតាមស្តង់ដារសរីរាង្គរបស់ម៉ុកហឿង(Moc Huong)
ប្រសាសន៍គ្រូពេទ្យបានដាស់រំឭកខ្ញុំ៖ «រុក្ខជាតិវៀតណាមកើតមក ដើម្បីថែរក្សាសុខភាពប្រជាជនវៀតណាម ព្រោះរាងកាយ និងអាកាសធាតុរបស់យើងខុសពីលោកខាងលិច»។
ចាប់ពីពេលនោះមក បងស្រី ថាញហៀន (Thanh Huyen) បានសម្រេចចិត្តស្វែងរកថាមពលនៃធម្មជាតិ។ ការប្រើប្រាស់រុក្ខជាតិ តាមបែបបុរាណដូចជា សំបកក្រូចថ្លូងសម្រាប់កក់សក់ ខ្ញី រមៀត និងស្លឹកដើមផ្កាទឹកឃ្មុំសម្រាប់ទារកត្រាំខ្លួន និងងូតទឹក ដែលនាំមកការផ្លាស់ប្តូរដ៏អស្ចារ្យ។ សុខភាពរបស់គាត់បានធូរស្រាលជាបណ្តើរៗ ហើយកូនៗរបស់គាត់កាន់តែមានសុខភាពល្អ និងងាយស្រួលក្នុងការចិញ្ចឹម។
បទពិសោធន៍ផ្ទាល់ខ្លួនទាំងនោះ បានពង្រឹងជំនឿដ៏មុតមាំរបស់បងស្រី ថាញហៀន (Thanh Huyen)។ គាត់បានបញ្ជាក់ថា “ខ្ញុំយល់ឃើញថា រុក្ខជាតិវៀតណាមមិនត្រឹមតែល្អប៉ុណ្ណោះទេ ថែមទាំងជា កំណប់ទ្រព្យដ៏មានតម្លៃនៃមាតុភូមិ។ ប៉ុន្តែ ដើម្បីឱ្យ “កំណប់ទ្រព្យ” ទាំងនោះ ពង្រីកប្រសិទ្ធភាព ពួកវាចាំបាច់ត្រូវបានដាំក្នុងតំបន់ដ៏សមស្រប និងប្រើប្រាស់តាមវិធីសាស្រ្ដត្រឹមត្រូវ”។
បណ្ដាតម្លៃប្រពៃណី «កំណប់ទ្រព្យ» របស់វៀតណាមកំពុងតែសាបសូន្យទៅជាបណ្តើរៗ។ ដោយក្តីបារម្ភនោះ បានជំរុញឱ្យម៉ុកហឿង (Moc Huong) កើតមានឡើង - ពាណិជ្ជសញ្ញាគ្រឿងកែសម្ផស្សបៃតងក្នុងស្រុក មិនត្រឹមតែផលិតបានផលិតផលកែសម្ផស្សពីរុក្ខជាតិប៉ុណ្ណោះទេ ថែមទាំងជាដំណើរការអភិរក្ស និងផ្សព្វផ្សាយនូវពិសេសភាពថ្លៃថ្នូរ ដែលបុព្វការីជនបានបន្សល់មក ។
ពិសេសភាពថ្លៃថ្នូររបស់វៀតណាម ក្នុងផលិតផល ម៉ុកហឿង (Moc Huong) នីមួយៗ
ដោយត្រីវិស័យ “គ្រឿងកែសម្ផស្សក្នុងស្រុក” ម៉ុកហឿង (Moc Huong) បានយកចិត្តទុកដាក់យ៉ាងខ្លាំងលើការប្រើប្រាស់វត្ថុធាតុដើមធម្មជាតិដោយនិរន្តរភាព រួមផ្សំជាមួយនឹងដំណើរការផលិតយ៉ាងម៉ត់ចត់។ ចាប់ពីការជ្រើសរើសវត្ថុធាតុដើមដោយប្រុងប្រយ័ត្ន រហូតដល់ដំណើរការចម្រោះ លាយ និងវេចខ្ចប់ ទាំងអស់ត្រូវបានគ្រប់គ្រងយ៉ាងតឹងរ៉ឹង និងឆ្លើយតបនឹងស្តង់ដារសុវត្ថិភាព និងគុណភាពដ៏តឹងរឹងបំផុត។
ផលិតផល ម៉ុកហឿង(Moc Huong) ផ្តោតលើការថែរក្សារាងកាយឱ្យបានគ្រប់ជ្រុងជ្រោយ និងសុវត្ថិភាព។
ប្រព័ន្ធផលិតផលថែរក្សាសក់របស់ម៉ុកហឿង (Moc Huong) ល្បីល្បាញដោយសាប៊ូកក់សក់ផ្លែ black locust សាប៊ូជម្រះសក់យ៉ាងត្រជាក់ ទឹកបំប៉នសក់ធ្វើពីសំបកក្រូចថ្លុង ក្លិនក្រអូប... ជួយសម្អាតសក់ និងស្បែកក្បាលតាមបែបធម្មជាតិ ចិញ្ចឹមសក់ឱ្យរឹងមាំ រលោង និងកាត់បន្ថយការជ្រុះ។
ផលិតផលមួយចំនួនផ្សេងដូចជា សាប៊ូតែបៃតងលាងមុខ ទឹកផ្កាកុលាប ម៉ាសរមៀត ក្រែមបំប៉នស្បែកពីរុក្ខជាតិមានតម្លៃ ជួយឱ្យស្បែកស្អាត រក្សាតុល្យភាពសំណើម ធ្វើអោយស្បែកភ្លឺថ្លា និងជួយដោះស្រាយបញ្ហាស្បែកតាមបែបធម្មជាតិ។
ជាមួយនឹងបាវចនៈ "គ្រឿងកែសម្ផស្សបៃតងក្នុងស្រុក" ម៉ុកហឿង (Moc Huong) បណ្ដាក់ចិត្តទាំងអស់ក្នុងការទាញយកវត្ថុធាតុដើមធម្មជាតិដោយនិរន្តរភាព រួមផ្សំជាមួយនឹងដំណើរការផលិតយ៉ាងម៉ត់ចត់ ធានារក្សាបាននូវភាពថ្លៃថ្នូរនៃរុក្ខជាតិ។.
ម៉ុកហឿង (Moc Huong) ក៏ពង្រីកការផលិតនូវផលិតផលផ្សេងទៀតដូចជា សាប៊ូងូតទឹកធ្វើពីរុក្ខជាតិ សាប៊ូធម្មជាតិ ប្រេងសុទ្ធសាធ... ទាំងអស់ត្រូវបានសិក្សាដោយទស្សនៈ "បៃតង" និង "ក្នុងស្រុក" ដោយបំណងថែទាំរាងកាយយ៉ាងគ្រប់ជ្រុងជ្រោយ និងសុវត្ថិភាព។
ពិសេសភាពបំផុតរបស់ម៉ុកហឿង (Moc Huong) គឺ “មូលដ្ឋានីយកម្ម” ស៊ីជម្រៅក្នុងធាតុផ្សំនីមួយៗ ដោយមិនអាស្រ័យទៅលើវត្ថុធាតុដើម ដែលនាំចូល។ ម៉ុកហឿង (Moc Huong) មានទំនុកចិត្តប្រើប្រាស់រុក្ខជាតិដែលធ្លាប់ស្គាល់ ជិតស្និទ្ធនឹងជីវភាពប្រចាំថ្ងៃរបស់ប្រជាជនវៀតណាម។ នេះមិនត្រឹមតែកាត់បន្ថយប្រាក់ចំណាយក្នុងការផលិតកម្មតែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតរឿងរ៉ាវអំពីម៉ាកយីហោព ដែលពោរពេញទៅដោយអត្តសញ្ញាវៀតណាម ជាភាពប្រៀបមួយក្នុងការប្រកួតប្រជែងពិសេស។
ម៉ុកហឿង (Moc Huong) លើសពីម៉ាកយីហោគ្រឿងកែសម្ផស្ស នោះគឺជាដំណើរការស្វែងរកតម្លៃដើម ជាការតភ្ជាប់យ៉ាងជិតស្និទ្ធរវាងមនុស្ស និងធម្មជាតិ ជាមោទនភាពនៃសម្រស់វៀតណាម៕
ផលិតផលពិសេសមួយចំនួន របស់ម៉ុកហឿង(Moc Huong)។
អត្ថបទ៖ ថាវវី / VNP- រូបថត៖ ម៉ុកហឿងផ្តល់ ប្រែសម្រួលដោយង្វៀនយ៉ាង