បំពាក់លើខ្លួននូវអាវពីរពណ៌ ដូច្នេះហើយ ចរិតលក្ខណៈរបស់ លោកឧត្តមសេនីយ៍ត្រី និងជាសាស្រ្តាចារ្យរង បណ្ឌិត គ្រួពេទ្យប្រជាជន ហ្វងម៉ាញ់អាន និងជានាយកមន្ទីរពេទ្យយោធា១០៣ តែងតែមានស្មារតីពីរ នោះគឺវិរៈអង់អាចរបស់នាយទាហានពាក់អាវពណ៌ខៀវម្នាក់ និងបេះដូងសប្បុរសធម៌របស់គ្រូពេទ្យពាក់អាវពណ៌ស។ ជីវិតគ្រូពេទ្យគួរជាទីគោរពនេះ បានផ្សារភ្ជាប់នឹងករណីវះកាត់ប្រវត្តិសាស្រ្តនៃផ្នែកវះកាត់ផ្សាំសរីរាង្គនៅវៀតណាម។
ផ្នែកវះកាត់ផ្សាំសរីរាង្គរបស់វៀតណាម បានកត់សម្គាល់ តាំងពីការវះកាត់ផ្សាំក្រលៀនបានជោគជ័យជាលើកដំបូងបង្អស់ មុននេះជាងមួយទស្សវត្សរ៍ហើយ។ ប៉ុន្តែ នៅថ្ងៃ១ខែមិនាឆ្នាំ២០១៤ ផ្នែកវះកាត់សរីរាង្គផ្សាំសរីរាង្គវៀតណាម កំណត់ត្រាបន្ថែមនូវព្រឹត្តិការណ៍មួយទៀត ដែលមានលក្ខណៈជាប្រវត្តិសាស្រ្តថ្មី នោះគឺករណីវះកាត់ផ្សាំពហុសរីរាង្គ (ក្រលៀន-លំពែង) ដំបួងបង្អស់បានអនុវត្តជោគជ័យ គូសបញ្ជាក់ ពីការឡើងមួយកំរិតថ្មីទៀត ឲ្យផ្នែកវះកាត់ផ្សាំសរីរាង្គរបស់វៀតណាម។ នេះគឺជាបច្ចេកទេសមួយយ៉ាងស្មុគស្មាញ ហើយសព្វថ្ងៃមានតែប្រទេសមួយចំនួន លើពិភពលោកអនុវត្តបាន។