ដើម្បីអបអរសាទរខួបលើកទី ៥០ ទិវារំដោះភាគខាងត្បូង និងឯកភាពប្រទេសជាតិ (៣០ មេសា ១៩៧៥ - ៣០ មេសា ២០២៥) នាព្រឹកថ្ងៃទី ២០ មេសា នៅ សិក្ខាសាលាវិទ្យាសាស្ត្រថ្នាក់ជាតិក្រោមប្រធានបទ "មហាជ័យជំនះនៅនិទាឃរដូវឆ្នាំ ១៩៧៥ ជាមួយយុគសម័យអភិវឌ្ឍន៍ថ្មីរបស់ប្រជាជាតិវៀតណាម" ត្រូវបានរៀបចំឡើងនៅទីក្រុងហូជីមិញ ។
លោកនាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម ថ្លែងសុន្ទរកថាបើកសិក្ខាសាលា។ (រូបថត៖ VNA)
សិក្ខាសាលាបានអះអាងថា មហាជ័យជំនះនិទាឃរដូវឆ្នាំ ១៩៧៥ គឺជាសមិទ្ធិផលដ៏មហិមារនៃផែនមហាសាមគ្គីជនជាតិទាំងមូល ឆន្ទៈឯកភាពមាតុភូមិនិងសេចក្តីប្រាថ្នា សន្តិភាពផងដែរ។ ថ្លែងក្នុងសិក្ខាសាលានេះ លោកនាយឧត្តមសេនីយ៍ Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខាគណៈកម្មាធិការយោធាមជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមបានអះអាងថា៖
“នោះគឺជាសមិទ្ធិផលដ៏សក្តិសមសម្រាប់ការតស៊ូពោរពេញទៅដោយការលំបាក និងបញ្ហាប្រឈម ជាមួយនឹងការលះបង់ និងការបាត់បង់ដ៏ធំធេងរបស់កងទ័ព និងប្រជាជនវៀតណាម។ មហាជ័យជំនះ និទាឃរដូវឆ្នាំ ១៩៧៥ គឺជាភស្តុតាងដែលបញ្ជាក់នូវគោលមាគ៌ាបដិវត្តន៍ប្រកបដោយភាពម្ចាស់ការ ភាពច្នៃប្រឌិត និងវិធីសាស្ត្រដឹកនាំត្រឹមត្រូវរបស់បក្ស; គឺជាជ័យជំនះនៃកម្លាំងសង្រ្គាមប្រជាជន ជាការបង្ហាញយ៉ាងរស់រវើកនៃលទ្ធិស្នេហាជាតិ ដោយរួមបញ្ចូលគ្នាយ៉ាងជិតស្និទ្ធជាមួយនឹងឆន្ទៈឯកភាពមាតុភូមិ និងសេចក្តីប្រាថ្នា សន្តិភាព កម្លាំងនៃសាមគ្គីជាតិដោយគួបផ្សំជាមួយនឹងកម្លាំងនៃសម័យកាល”។
លោក Nguyen Trong Nghia សមាជិកការិយាល័យនយោបាយ លេខាគណៈកម្មាធិការមជ្ឈិមបក្ស ប្រធានគណៈកម្មាធិការឃោសនាអប់រំនិងចលនាមហាជនមជ្ឈិមបានសង្កត់ធ្ងន់ថា៖
“សិក្ខាសាលាបានលើកឡើងបទពិសោធន៍ និងមេរៀនប្រវត្តិសាស្ត្រដែលមានតម្លៃខាងទ្រឹស្តីនិងការអនុវត្តជាក់ស្តែងយ៉ាងជ្រាលជ្រៅ ដើម្បីយកមកអនុវត្តន៍ និងពង្រីកក្នុងបុព្វហេតុកសាង និងការពារមាតុភូមិនាពេលបច្ចុប្បន្ន។ ជាពិសេស វិភាគ និងស្រាយបំភ្លឺនូវសមិទ្ធិផលដ៏ធំធេងក្រោយរយៈពេល ៥០ ឆ្នាំនៃការរំដោះភាគខាងត្បូង និងឯកភាពប្រទេសជាតិ; ជាពិសេស ៤០ ឆ្នាំនៃការអនុវត្តបុព្វហេតុផ្លាស់ប្ដូរថ្មី; បញ្ជាក់ថាសមិទ្ធផលទាំងនោះបានបង្កើតកម្លាំងនិងឋានៈសម្រាប់ប្រទេសយើងឈានចូលយុគសម័យថ្មី។ លើសពីនេះ ចង្អុលបង្ហាញពីសក្ដានុពលអភិវឌ្ឍន៍ និងតួនាទីរបស់បណ្ដាខេត្តភាគខាងត្បូង និងទីក្រុងហូជីមិញក្នុងការអភិវឌ្ឍរបស់ប្រទេសជាតិក្នុងដំណាក់កាលថ្មីផងដែរ”៕