ព័ត៌មាន

មូលនិធិរូបិយវត្ថុអន្តរជាតិនឹងបន្តសហប្រតិបត្តិការនិងជួយឧបត្ថម្ភវៀតណាមក្នុងដំណើរការអភិវឌ្ឍន៍

នារសៀលថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០១៨ នៅ ទីស្នាក់ការមជ្ឈិមបក្ស  លោក Nguyen Van Binh ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈិម បានទទួលជួយជាមួយគណៈប្រតិភូមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដឹកនាំដោយលោក Alex Mourmouras។

ទិដ្ឋភាពនៃជំនួប

ក្នុងជំនួបនេះ លោក Nguyen Van Binh បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការជាក់ស្តែង និងមានប្រសិទ្ធភាពរវាងវៀតណាមនិង IMF នាពេលកន្លងមក ជាពិសេសលើសកម្មភាពប្រឹក្សាយោបល់ផ្នែកធនាគារនិងហិរញវត្ថុ។ លោក Nguyen Van Binh ក៏បានសង្កត់ធ្ងន់លើគោលនយោបាយអាទិភាពរបស់វៀតណាមសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច នាពេលខាងមុខ ស្តីពីបន្តរក្សាស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច គ្រប់គ្រងអតិផរណា លើកកំពស់ផលិតភាពគុណភាព ស្វ័យភាពនិងការប្រកួតប្រជែងនៃសេដ្ឋកិច្ច។ ផ្តោតលើការធ្វើឱ្យប្រសើរឡើងនូវបរិយាកាស​វិនិយោគនិងអាជីវកម្ម ជំរុញកំណើនសេដ្ឋកិច្ច និងធ្វើឱ្យមានការផ្លាស់ប្តូរពិតប្រាកដក្នុងការអនុវត្តនូវរបកគំហើញជាយុទ្ធសាស្រ្ត រៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ ដោយតភ្ជាប់ជាមួយរូបសណ្ឋានកំណើន ព្រមទាំង សង្ឃឹមថា IMF នឹងបន្តរួមដំណើរយ៉ាងជិតស្និទ្ធជាមួយវៀតណាម បង្កើនសកម្មភាពឧបត្ថម្ភ បណ្តុះបណ្តាល និងប្រឹក្សាយោបល់គោលនយោបាយចំពោះប្រទេសវៀត ណាមឲ្យបានច្រើនថែមទៀត។

ចំណែកលោក Alex Moumouras បានអញ្ជើញពិភាក្សាអំពីឥទ្ធិពលខ្លះនៃជម្លោះពាណិជ្ជកម្មពិភពលោកនិងយថាទស្សន៍ សម្រាប់សេដ្ឋកិច្ចពិភពលោក។ លោកក៏បានកោតសរសើរចំពោះគោលនយោបាយនិងគោលការណ៍​ណែនាំរបស់បក្សនិងរដ្ឋវៀតណាមក្នុងការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច បន្តផ្លាស់ប្តូររូបសណ្ឋានកំ​ណើន​ ជាពិសេសគឺការអាទិភាពនិងគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមកិច្ចនិងទិសដៅនាពេលខាងមុខ។
លោករូបនេះបានបញ្ជាក់ថាមូលនិធិរូបិយវត្ថុអន្តរជាតិនឹងបន្តសហប្រតិបត្តិការនិងគាំទ្រវៀតណាមក្នុងដំណើរការអភិវឌ្ឍន៍៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top