ព័ត៌មាន

មូលនិធិគាំពារកុមារវៀតណាមរៀបចំសកម្មភាពជាក់ស្តែងដើម្បីកុមារ


 មូលនិធិគាំពារកុមារវៀតណាមរៀបចំសកម្មភាពជាក់ស្តែងដើម្បីកុមារ

ជួយជ្រោម​ជ្រែងខែ​ដើម្បីកុមារ ចាប់ពីថ្ងៃទី ១ ដល់ទី៣ ខែមិថុនា ឆ្នាំ​២០១៧ មូលនិធិគាំ​ពារកុមារ​វៀតណាម នឹងរៀប​ចំ​សកម្មភាព​​ជាក់​ស្តែ​ងដែលទាក់ទាញការ ចូលរួមរបស់កុ​មារជាច្រើនកុះករ។ ជាឧទាហរណ៍ កម្មវិធី «សុវត្ថភាព​ចរាច​រ​សំរាប់ កុមារ​ដែលមានអាយុចាប់ពី ៣ ដល់ ៦ ឆ្នាំ ​នៅទីក្រុងហាណូយ» នឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី ៦ មិថុនា​ ខាងមុខ ​សំដៅលើកកំពស់ចំណះដឹងនៃស​ហគមន៍អំពី សុវត្ថភាព​សំរាប់កុមារ ក្នុង​ពេល​ចូល​រួម​ធ្វើ​ចរាចរណ៍​ពី​នោះ​ កាត់បន្ថយឧប្បទ្ទវហេតុ ។ ក៏ក្នុងឱកាសនេះដែរ មូលនិធិគាំ​ពារ​កុមារ​នឹង​ទទួល​អាវ​រាប់​ពាន់​គ្រឿង​​រួម​ជា មួយ​មួកសុវត្ថភាពចំនួន ៥០០ ដើម្បីប្រគ​ល់ជូនឲ្យកុមារដែលមានអាយុចាប់ពី ៣ ដល់ ៦ ឆ្នាំ ចូលរួម​​កម្ម​វិធី​ពោលខាងលើ។ ទន្ទឹមនឹងនោះ ក្នុងខែធ្វើសកម្មភាព ដើម្បីកុមារ មូលនិធីនឹង​ប្រគល់​ជូន​អាហារ​រូបករណ៍​សំរាប់​កុមារ​ ដែល​មានស្ថាន ភាពលំបាកពិសេសនិងក្រី​ក្រផងដែរ៕ 
 

តាម VOV5 -  ​វិទ្យុសំឡេង​វៀត​ណាម​
 


top