ព័ត៌មាន

មូលដ្ឋានកូរ៉េខាងត្បូងជំរុញគម្រោងសាងសង់ភូមិវៀតណាម

នាថ្ងៃទី ១០ ខែកុម្ភៈ ស្រុក Bonghwa ក្នុងខេត្ត Gyeongsang ខាងជើង ប្រទេសកូរ៉េខាងត្បូង បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់សាធារណៈស្តីពីការរៀបចំផែនការតំបន់អភិវឌ្ឍន៍ពិសេស K-Vietnam Valley (បុរីវៀតណាម) នៅមជ្ឈមណ្ឌលសហ គមន៍ពហុវប្បធម៌ Bongseong។

ការពិគ្រោះយោបល់សាធារណៈនេះគឺស្ថិតក្នុងដំណើរការពិគ្រោះមតិយោបល់នៅហ្នឹងមូលដ្ឋាន សម្រាប់ផែនការអភិវឌ្ឍន៍បុរីវៀតណាម។ គម្រោង "K-Vietnam Valley" គឺជាផែនការសាងសង់មជ្ឈមណ្ឌលជួបប្រាស្រ័យអន្តរជាតិ ដែលតភ្ជាប់វិស័យវប្បធម៌ ទេសចរណ៍ និងអប់រំដោយផ្អែកលើមូលដ្ឋានទ្រព្យសម្បត្តិវប្បធម៌ និងប្រវត្តិសាស្ត្ររវាងប្រទេសកូរ៉េខាងត្បូងនិងវៀតណាម ដែលស្រុក Bonghwa កំពុងមានកម្មសិទ្ធិ។

លោក Park Hyun Guk អភិបាលស្រុក Bonghwa បានបញ្ជាក់ថា បុរីវៀតណាមមិនត្រឹមតែជាកម្លាំងចលករកំណើនស្នូលសម្រាប់ Bonghwa ប៉ុណ្ណោះទេ ថែមទាំងក៏ជាគំរូនិមិត្តរូបសម្រាប់ទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពរវាងកូរ៉េខាងត្បូងនិងវៀតណាមទៀតផង។

គួរជម្រាបបន្ថែមទៀតថា Bonghwa គឺជាទីកន្លែងដែលរក្សាស្លាកស្នាមនៃដំណើររបស់ព្រះរាជបុត្រ Ly Long Tuong ទៅកាន់ឧបទ្វីបកូរ៉េកាលពីជាង ៨ សតវត្សមុន ហើយទីកន្លែងនេះបានក្លាយជាស្ពានដំបូងដែលតភ្ជាប់ប្រជាជាតិទាំងពីរ វៀតណាម និងកូរ៉េខាងត្បូង៕


top