ព័ត៌មាន

មុខម្ហូបឆ្ងាញ់ៗ ចំនួន ៦៩ មុខ ដែលចម្អិនពីក្តាម Ca Mau

ជាផ្នែកមួយស្ថិតក្នុងចំណោមព្រឹត្តិការណ៍នៃពិធីបុណ្យក្តាម Ca Mau - លើកទីមួយ ឆ្នាំ ២០២២ នៅរសៀលថ្ងៃទី ២៥ ធ្នូ នៅទីក្រុង Ca Mau បានប្រព្រឹត្តទៅការប្រឡងស្តេចចុងភៅក្តាម និងបង្កើតកំណត់ត្រានៃមុខម្ហូបឆ្ងាញ់ៗចំនួន ៦៩ មុខដែលធ្វើពីក្តាម Ca Mau។
ពិធីប្រគល់កិត្តិនាមរជា "ស្តេចចុងភៅក្តាម" ។ (រូបថត៖ baocamau.com.vn)

មានក្រុមចូលរួមក្នុងការចម្អិនម្ហូបចំនួន ១៥ក្រុម។ ជាលទ្ធផល ភោជនីយដ្ឋាន Hoang Hon-Dat Mui ស្រុក Ngoc Hien ខេត្ត Ca Mau ទទួលបានជ័យលាភីលេខ១ នៃការប្រកួត។ រង្វាន់ទី ២ ត្រូវបានប្រគល់ជូនភោជនីយដ្ឋានក្តាមពិត  នៅទីក្រុង Ca Mau; Cantho Eco Resort និងភោជនីយដ្ឋានអាហារ KTC ឈ្នះរង្វាន់ទីបី។

អង្គភាពកំណត់ត្រាវៀតណាមបានប្រគល់សេចក្តីសម្រេចកំណត់កំណត់ត្រាវៀតណាមដោយខ្លឹមសារ “ព្រឹត្តិការណ៍កែច្នៃ និងប្រកាសមុខម្ហូបដែលចម្អិនពពីក្តាម Ca Mau ច្រើនបំផុតនៅវៀតណាម (៦៩មុខម្ហូប)" ជូនមន្ទីរវប្បធម៌ និងកីឡានិង ទេសចរណ៍ខេត្ត Ca Mau។

ក្នុងឱកាសនេះ អង្គការកំណត់ត្រាវៀតណាមក៏បានប្រគល់វិញ្ញាបនបត្រកំណត់កំណត់ត្រាធ្វើម្ហូបពិសេសអាស៊ីសម្រាប់មុខម្ហូប “សម្លទឹកត្រី U Minh”។ មហោស្រពក្តាម Ca Mau - លើកទីមួយក្នុងឆ្នាំ ២០២២ ក្រោមប្រធានបទ "ក្កាម Ca Mau   - ការជួបជុំវប្បធម៌ និងម្ហូបអាហារ" ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ៣១ ខែធ្នូ៕


top