នៅដើមខែមិថុនា ឆ្នាំ ២០២៣ សហករណ៍ តាយហ័ន (Tai Hoan) និងសហករណ៍កសិកម្ម តឹនថាញ (Tan Thanh) នៃខេត្តបាកកាន (Bac Kan) មានផលិតផលដែលបានលក់នៅលើវេទិកាពាណិជ្ជកម្មអេឡិចត្រូនិក https://www.alibaba.com ដែលជាវេទិកាពាណិជ្ជកម្មអេឡិចត្រូនិកធំបំផុតទាំង ១០ នៅលើពិភពលោក។ ពីមុន មីសួសាគូ បាកកាន (Bac Kan) បាននាំចេញទៅអឺរ៉ុបដោយជោគជ័យ ដោយបើកឱកាសនៃការលើកកំពស់តម្លៃផលិតផលកសិកម្មនេះ។
ដោយសារអំណោយផលនៃធម្មជាតិ និងអាកាសធាតុល្អ ពូជសាគូ (វត្ថុធាតុដើមសម្រាប់ធ្វើមីសួសាគូ) ដែលដាំនៅខេត្ត បាកកាន (Bac Kan) លូតលាស់បានល្អ ហើយថែមទាំងមានគោលនយោបាយអាទិភាពរបស់ខេត្តក្នុងការជួយដល់ការអភិវឌ្ឍផលិតផលមីសួ បាកកាន (Bac Kan) មានវត្តមានយ៉ាងទូលំទូលាយក្នុងស្រុក និងនាំចេញទៅអឺរ៉ុប។
ដើមសាគូត្រូវបានជនជាតិ បាកកាន (Bac Kan) ដាំតាំងពីយូរលង់មកហើយ ហើយបានដាំពាសពេញតាមចង្កេះភ្នំ ដើម្បីយកជាវត្ថុធាតុដើមសម្រាប់ការផលិតមីសួសាគូដើមសាគូត្រូវបានជនជាតិ បាកកាន (Bac Kan) ដាំតាំងពីយូរលង់មកហើយ ហើយបានដាំពាសពេញតាមចង្កេះភ្នំ ដើម្បីយកជាវត្ថុធាតុដើមសម្រាប់ការផលិតមីសួសាគូ
អ្នកដែលមានសគុណ និងជាអ្នកផ្ដើមដាំ និងកែច្នៃ មីសួសាគូ នៅខេត្ត បាកកាន (Bac Kan) ដំបូងបង្អស់ដែលបានចាត់ទុកជាផ្លូវការគឺអតីតរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ លោក ង្វៀន ស្វឹនកឿង (Nguyen Xuan Cuong) នៅពេលដែលលោកកាន់តំណែងជាលេខាធិការគណៈកម្មាធិការបក្សខេត្ត បាកកាន (Bac Kan) ។ ខណៈនោះ លោកលេខាធិការគណៈកម្មាធិការបក្សខេត្តរូបនេះ បានមើលឃើញនូវសក្តានុពលរបស់មីសួសាគូ បាកកាន (Bac Kan) ហើយបានដឹកនាំស្ថាប័នគ្រប់លំដាប់ថ្នាក់ ផ្នែក និងមូលដ្ឋានត្រូវចាត់វិធានការយ៉ាងផ្តាច់ប្តូរ។ ចាប់តាំងពីពេលនោះមក ការដាំនិងកែច្នៃមីសួសាគូ នៅខេត្តបាកកាន (Bac Kan) បានបោះជំហានដំបូង ដើម្បីឆ្ពោះទៅរកការផលិតទំនិញប្រកបដោយនិរន្តរភាព។
ក្នុងដំណាក់កាល ២០១៥-២០២០ ខេត្តបាកកាន (Bac Kan) បានកសាងតំបន់ដាំសាគូមានស្ថិរភាព ដោយមានគោលដៅបិទជិតជាមួយតម្លៃដល់ផលិតផលចុងក្រោយគឺមីសួសាគូ មិនដាំសាគូដោយបំណងលក់មើមសាគូ និងម្សៅចេញទៅក្រៅខេត្ត។
មើមសាគូក្រោយពីកែច្នៃក្លាយទៅជាមិសួមានពណ៌សប្រផេះខ្ចី ស្រអាប់ មានពន្លឺពណ៌លឿងបន្តិច សរសៃមីសួស្ងួតនិងស្វិត
ហាលមីសួសាគូ នៅខេត្ត បាកកាន (Bac Kan) នៅសហករណ៍មីសួសាគូ តាយហ័ន (Tai Hoan)
ហាលមីសួសាគូ នៅខេត្ត បាកកាន (Bac Kan) នៅសហករណ៍មីសួសាគូ តាយហ័ន (Tai Hoan)
ដំណើរការវេចខ្ចប់ផលិតផលមីសួសាគូ នៅ សហករណ៍ តាយហ័ន (Tai Hoan)
យោងតាមប្រធានគណៈកម្មាធិការប្រជាជនឃុំ ភុកឡុក (Phuc Loc) លោក ណុងវ៉ាន់ញឿក (Nong Van Nhuoc) បើប្រៀបធៀបទៅនឹងស្រូវ និងពោត ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ដើមសាគូបាននាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ជាច្រើនដង ហើយកំពុងក្លាយជាដំណាំដ៏សំខាន់របស់ឃុំ។ ដូច្នេះ នៅឆ្នាំ ២០២២ ឃុំទាំងមូលមានទំហំដាំសាគូប្រហែល ៩៥,៧ ហិកតា កើនឡើង ៣០ ហិកតា បើធៀបនឹងឆ្នាំ ២០២១; បច្ចុប្បន្នឃុំទាំងមូលមាន ៣៩ គ្រួសារដែលកែច្នៃម្សៅសាគូ។
ជាមួយនឹងសក្ដានុពល គុណសម្បត្តិនៃជាតិដី និងលក្ខខណ្ឌអាកាសធាតុ ដើម្បីអភិវឌ្ឍដំណាំសាគូ គណៈកម្មាធិការប្រជាជនខេត្តបានជ្រើសរើសសាគូ គឺជាដំណាំសំខាន់មួយ ហើយផលិតផលមីសួសាគូគឺជាផលិតផលសំខាន់របស់ខេត្ត។ បច្ចុប្បន្ននេះ មើមសាគូបានដាំនៅក្នុងឃុំចំនួន ៧៣ ស្ថិតក្នុង ៧ ស្រុកនៃ ខេត្ត បាកកាន (Bac Kan) ដែលមានផ្ទៃដី ៤៤៥ ហិចតា។ គោលដៅរហូតដល់ឆ្នាំ ២០២៥ ខេត្តនឹងខិតខំមានផ្ទៃដីដាំសាគូប្រកបដោយស្ថិរភាពពី ៨០០ ទៅ ១០០០ ហិចតាក្នុងមួយឆ្នាំជាមួយនឹងទិន្នផល ៥៩.០០០ តោន។
ជាមួយនឹងគោលដៅនោះ ខេត្ត បាកកាន (Bac Kan) បានប្រើប្រាស់ធនធានពីកម្មវិធីផ្សេងៗដើម្បីវិនិយោគគាំទ្រដល់សហករណ៍ និងក្រុមសហករណ៍ក្នុងការផលិត និងលក់មីសួចំនួនជាង ១០០០ តោន ដែលនាំមកនូវប្រាក់ចំណូលរាប់រយពាន់លានដុងក្នុងមួយឆ្នាំ។ ទន្ទឹមនឹងនោះខេត្តតែងតែយកចិត្តទុកដាក់លើការដឹកនាំ ការកសាងម៉ាកយីហោ លើកកម្ពស់គុណភាព កែលម្អការវេចខ្ចប់ ការរចនា និងជំរុញពាណិជ្ជកម្ម ដើម្បីឱ្យផលិតផលមីសួសាគូបាកកាន (Bac Kan) កាន់តែបញ្ជាក់ម៉ាកយីហោលើទីផ្សារ។ រហូតដល់ឆ្នាំ ២០២២ ខេត្ត បាកកាន (Bac Kan) មានរោងចក្រកែច្នៃមីសួសាគូជាង ៥០ កន្លែង ដែលក្នុងនោះមានរោងចក្រមួយចំនួនរៀបចំទម្រង់រូបភាពបិទជិត។
តាមរយៈការពិភាក្សា និងធ្វើការជាមួយស្ថានទូតវៀតណាម និងសមាគមជនជាតិវៀតណាមប្រចាំនៅសាធារណរដ្ឋឆែក ខេត្ត បាកកាន (Bac Kan) បានយល់ដឹងនូវតម្រូវការ និងលទ្ធភាពឆ្លើយតបនឹងតម្រូវការនៃទីផ្សារអឺរ៉ុប។ ខេត្តបានឯកភាពជ្រើសរើសសហករណ៍ តាយហ័ន (Tai Hoan) ឃុំ កូនមីញ (Con Minh) ស្រុក ណារី (Na Ri) ជាដៃគូនាំចេញមីសួសាគូទៅអឺរ៉ុប និងប្រើប្រាស់ធនធានជាច្រើន ដើម្បីគាំទ្រដល់សហករណ៍នេះបញ្ចប់ការសាងសងរោងចក្រកែច្នៃ។ ខេត្តឧបត្ថម្ភថវិកាចំនួន ២ ពាន់លានដុង ដើម្បីសហករណ៍នេះទិញម៉ាស៊ីន ឧបករណ៍បរិក្ខារ ផ្ទះហាលសម្ងួតមីសួ... សមត្ថភាពកែច្នៃរបស់រោងចក្របានកើន ១០ តោន/ឆ្នាំ ឡើង ៣០០ តោន/ឆ្នាំ។
នាយីកានៃសហករណ៍ តាយហ័ន (Tai Hoan) ម៉ាកយីហោមីសួសាគូ លោកស្រី ង្វៀនធីហ័ន (Nguyen Thi Hoan) បានឲ្យដឹងថា ក្នុងខែសីហា ឆ្នាំ ២០២០ សហករណ៍បាននាំចេញមីសួសាគូលើកដំបូងចំនួន ៥,៣ តោនទៅកាន់សាធារណរដ្ឋឆែក ដែលមានតម្លៃការបញ្ជាទិញសរុបជិត ១៥.០០០ ដុល្លារ។ នៅក្នុងខែឧសភា ឆ្នាំ ២០២១ អង្គភាពបានបន្តនាំចេញមីសួសាគូ១០,៥ តោន បន្ថែមទៀតទៅកាន់ទីផ្សារឆែកដែលមានតម្លៃការបញ្ជាទិញសរុបជាង ២៩.០០០ ដុល្លារ។ នៅឆ្នាំ ២០២២ សហករណ៍ តាយហ័ន (Tai Hoan) បាននាំចេញមីសួសាគូជិត ១០ តោនបន្ថែមទៀតទៅអឺរ៉ុប។
រហូតមកដល់ពេលនេះ មីសួសាគូនៃសហករណ៍ តាយហ័ន (Tai Hoan) គឺជាផលិតផលតែមួយគត់របស់ខេត្ត បាកកាន (Bac Kan) ដែលបានផ្ដល់វិញ្ញាបណ្ណបត្រ OCOP ផ្កាយ ៥ ថ្នាក់ជាតិ។ ការដែលសហករណ៍មួយរបស់ជនជាតិភាគតិចនៅតំបន់ដាច់ស្រយាល អាចនាំផលិតផលទៅកាន់ទីផ្សារដែលទាមទារលក្ខណៈជាច្រើនគឺទីផ្សារអឺរ៉ុប បានបង្កើតនូវ “ភាពទាក់ទាញ” ដ៏ខ្លាំងសម្រាប់ការដាំ និងកែច្នៃមីសួសាគូនៅខេត្ត បាកកាន (Bac Kan)./.