ព័ត៌មាន

មិនទុកឲ្យជម្ងឺ Covid-19 ផ្ទុះឡើងក្នុងទ្រង់ទ្រាយធំនោះឡើយ


លោកឧបនាយករដ្ឋមន្រ្តី Vu Duc Dam ដឹកនាំកិច្ចប្រជុំ។ (រូបថត៖ VGP) 
 

នេះបើតាមការបញ្ជាណែនាំរបស់ឧបនាយករដ្ឋមន្រ្តីវៀត ណាមលោក Vu Duc Dam ប្រធានគណៈកម្មការជាតិដឹកនាំការបង្ការ ប្រយុទ្ធប្រឆាំងជម្ងឺ Covid-19 នៅកិច្ចប្រជុំកាលពីរសៀលថ្ងៃទី៩ សីហា នៅទីក្រុងហាណូយ។ 
 
តាមរយៈស្ថានភាពជាក់ស្ដែងក្នុងការងារបង្ការ ប្រយុទ្ធប្រឆាំងជម្ងឺនៅទីក្រុង ដាណាំងនិងខេត្តក្វាងណាម លោកឧបនាយករដ្ឋមន្រ្តីមានបំណងចង់ឲ្យ តំបន់ទាំងពីរនេះសហការជាមួយក្រសួងសុខាភិបាលបង្កើត “សៀវភៅកត់ ត្រា” ដើម្បីណែនាំតំបន់ដទៃ ក្នុងករណីរកឃើញការផ្ទុះជម្ងឺនៅមន្ទីរពេទ្យឬ ទីក្រុងផ្សេងៗទៀត។ លោកឧបនាយករដ្ឋមន្រ្តី Vu Duc Dam បានសង្កត់ធ្ងន់ថា៖
 
“យើងត្រូវតែប្រុងប្រយ័ត្ន។ ប្រជាជនត្រូវលើកកំពស់មនសិការក្នុងការ បង្ការប្រយុទ្ធប្រឆាំងជម្ងឺរាត ត្បាត។ ខ្ញុំសំណូមពរឲ្យក្រសួង ស្ថាប័នពាក់ព័ន្ធ ទាំងអស់ត្រូវបង្កើនការងារឃោសនា។ ក្រៅពីការពាក់ម៉ាស់លាងដៃ កាត់ បន្ថយការប៉ះពាល់នោះ យើងត្រូវតែឃោសនាបន្ថែមទៀតអំពីការរាយ ការណ៍សុខភាពតាមអនឡាញ ការដំឡើងកម្មវិធីដូចជា Bluezone និង nCovy ជាពិសេសគឺកម្មវិធី Bluezone ជាវិធានការប្រកបដោយប្រសិទ្ធភាព ខ្ពស់បំផុត ដោយសន្សំសម្ចៃពេលវេលាផងហើយតាមរកការប៉ះពាល់យ៉ាង ឆាប់រហ័សទៀតផង”។
 
លោកឧបនាយករដ្ឋមន្រ្តីក៏បានស្នើឲ្យក្រសួងអប់រំនិងបណ្ដុះបណ្ដាលនិងក្រសួងសុខាភិបាលបន្តតាមដានយ៉ាងដិតដល់នូវការវិវត្តន៍នៃជម្ងឺរាត ត្បាតដើម្បីធានាផលប្រយោជន៍សម្រាប់បេក្ខជនទាំងអស់ដែលមិនទាន់ចូលរួមការប្រឡងបញ្ចប់ថ្នាក់វិទ្យាល័យជាតិឆ្នាំ២០២០ដោយឈរលើស្មារតីសមភាពនិងមនុស្សសាស្ត្រ៕

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​



top