Obikane Yasuo, Ito Mai, Shuto Mika និង Nagase Ippei ជាអ្នកស្មគ្រចិត្តគួរជាទីស្រឡាញ់និងរាប់អាន មកពទឹកដីនៅទិសថ្ងៃរះ។ ឆ្លងកាត់ឧបសគ្គអំពីភាសា វប្បធម៌ និងផ្នត់គំនិតរស់នៅ ពួកគាត់បានខិតខំព្រួតដៃពួនជ្រំទឹកចិត្តមិត្តភាពរវាងប្រទេសជប៉ុននិងវៀតណាម ដោយការបំពេញការងារជាក់ស្តែងមានអត្ថន័យនៅទីក្រុងដាណាំងនិងហ្វេ។

អ្នកស្មគ្រចិត្ត Ito Mai អ្នកមានបទពិសោធន៍ជិត២០ឆ្នាំ ខាងវិស័យថែទាំ ឧបត្ថម្ភ ជូនជនពិការរាងកាយនិងអន់បញ្ញា។ រូបថត៖ ថាញហ្វ័រ

អ្នកស្មគ្រចិត្ត Ito Mai ណែនាំកុមាររបៀបធ្វើនំដំឡូងបារាំង។ រូបថត៖ ថាញហ្វ័រ

អ្នកស្មគ្រចិត្ត Ito Mai ណែនាំកុមាររបៀបធ្វើប្រដាប់លេងដោយក្រដាសពណ៌។ រូបថត៖ ថាញហ្វ័រ
|
កម្មវិធីបញ្ជូនអ្នកស្មគ្រចិត្តរបស់ JICA ចាប់ផ្តើមបានពង្រាយនៅវៀតណាម នៅឆ្នាំ១៩៩៥។ មកដល់សព្វថ្ងៃមានអ្នកស្មគ្រចិត្តជាង៦០០នាក់ បានបញ្ជូនមកធ្វើការនៅគ្រប់ខេត្តក្រុងទូទាំងប្រទេស។ សព្វថ្ងៃ មានអ្នកស្មគ្រចិត្តរបស់ JICA កំពុងពង្រាយសកម្មភាពលើគ្រប់វិស័យដូចជា៖ បង្រៀនភាសាជប៉ុន សុខាភិបាល កីឡា សិក្សាអប់រំ ទេសចរណ៍ សុខុមាលភាពសង្គម កសិរុក្ខជលផល ឧស្សាហកម្មរណប និងអភិវឌ្ឍន៍មូលដ្ឋានជាដើម។ល។ រួមចំណែកលើការអភិវឌ្ឍជីវភាពរស់នៅ មនុស្សនិងដំណោះស្រាយបញ្ហាសង្គមនៅវៀតណាម ទន្ទឹមនោះក៏ជាតម្រូវការពួនជ្រំទឹកចិត្តមិត្តភាព រវាងវៀតណាមនិងជ៉បុន។
|
អត្ថបទនិងរូបថត៖ ថាញហ្វ័រ