ទម្រង់ត្រាបតាមផលិតផលរបស់កាហ្វេ ដែលបានផលិត និងច្នៃតាមទម្រង់វដ្ឋសេដ្ឋកិច្ច នៃសម្ពន្ធក្រុមហ៊ុនកាហ្វេមិញតៀន (Minh Tien) បានក្លាយជាចំណុចចំណាប់អារម្មណ៍ ក្នុងអគារតាំងពិព័រណ៍វៀតណាម នៅ World Expo 2020។
រោងចក្រកាហ្វេមិញតៀន (Minh Tien) នៅខេត្តសឺនឡា (Son La)។ រូបថត៖ ឯកសារសម្ពន្ធក្រុមហ៊ុនមិញតៀន
ទម្រង់ត្រាបតាមផលិតផលរបស់កាហ្វេ ដែលបានផលិត និងច្នៃតាមទម្រង់វដ្ឋសេដ្ឋកិច្ច នៃសម្ពន្ធក្រុមហ៊ុនកាហ្វេមិញតៀន (Minh Tien) បានក្លាយជាចំណុចចំណាប់អារម្មណ៍ ក្នុងអគារតាំងពិព័រណ៍វៀតណាម នៅ World Expo 2020។ ទម្រង់វដ្ឋសេដ្ឋកិច្ច ដែលមិញតៀន (Minh Tien) ធ្វើដំណើរតាម ក៏ជានិន្នាការកំពុងអភិវឌ្ឍខ្លាំងក្លា នៅប្រទេសជាច្រើន លើពិភពលោក ដើម្បីឆ្ពោះទៅរកការអភិវឌ្ឍចីរភាពនៃមនុស្សលោក។
យកជំនះលើខ្សែសង្វាក់វដ្តផលិតផល
ក្នុងបរិបទសមិទ្ធផល ទម្រង់រូបភាពសេដ្ឋកិច្ចពាក់ព័ន្ធដល់ការអភិវឌ្ឍចីរភាព ទទួលបានការយកចិត្តទុកដាក់នៃប្រទេសជាច្រើនលើពិភពលោក រឿងរ៉ាវទម្រង់វដ្តសេដ្ឋកិច្ច នៃពាណិជ្ជសញ្ញាការហ្វេវៀតណាមមួយ ក្លាយជាចំណុចទាក់ទាញសារគមនាគមន៍បរទេស។
នៅថ្ងៃបង្កើតដំបូង សម្ពន្ធក្រុមហ៊ុនកាហ្វេមិញតៀន (Minh Tien) តែងមានស្មារតីអំពីភារកិច្ចនៃសហគ្រាសចំពោះបរិស្ថាន។ ដោយគោលបំណងបង្កើតចរន្តសេដ្ឋកិច្ចគ្មានចន្លោះ ទំនើប និងចីរភាព ក្រុមហ៊ុនបានស្រាវជ្រាវឥតឈប់ឈរ និងអតិបរិមាកែច្នៃផលិតផលក្នុងការផលិតរបស់ខ្លួន ធ្វើជាវត្ថុធាតុដើមដំបូង សម្រាប់ផលិតផលផ្សេងៗ។
លោកស្រី ង្វៀន ធីហុងមិញ (Nguyen Thi Hong Minh) - ស្ថាបនិកពាណិជ្ជសញ្ញាមិញតៀន (Minh Tien) និងជាប្រធានក្រុមប្រឹក្សាភិបាលសម្ពន្ធក្រុមហ៊ុនកាហ្វេមិញតៀន (Minh Tien) អះអាងថាត្រីវិស័យរបស់ក្រុមហ៊ុន គឺជាការអនុវត្តដោយប្រសិទ្ធភាពទម្រង់វដ្តសេដ្ឋកិច្ច ឆ្ពោះទៅរកការកសាងខឿនសេដ្ឋកិច្ចចីរភាព។
ប្រសិនបើទម្រង់ប្រពៃណី ផ្ដោតចំពោះតែការធ្វើអាជីវកម្មធនធានធម្មជាតិ ផលិតកម្ម ហើយបោះបង់ចោលបន្ទាប់ពីប្រើប្រាស់រួច ទម្រង់វដ្តសេដ្ឋកិច្ចផ្តោតលើការគ្រប់គ្រង បង្កើតធនធានធម្មជាតិឡើងវិញ តាមរង្វង់មូលមួយគ្មានចន្លោះ។ រហូតដល់បច្ចុប្បន្ន មិញតៀន (Minh Tien) ជា “ទង់នាំមុខ” អនុវត្តទម្រង់វដ្តសេដ្ឋកិច្ច ចូលផលិតកម្ម និងកែច្នៃកាហ្វេនៅវៀតណាម។ តាមរយៈនោះ ផលិតផលរណប ចេញពីដំណាក់កាលកែច្នៃផលិតផលមុន នឹងបានក្លាយជាវត្ថុធាតុដើមដំបូងនៃផលិតផលបន្តបន្ទាប់ ក្នុងប្រព័ន្ធអេកូឡូស៊ី។ ផលិតផលទាំងនេះ មិនត្រឹមតែសម្រេចបានគុណភាពខ្ពស់ នៅទាំងល្អចំពោះសុខភាពមនុស្សទៀតផង។
ផលិតផលបានផលិតតាមទម្រង់វដ្តសេដ្ឋកិច្ចនៃមិញតៀន (Minh Tien) រួមមានកាហ្វេលាយ Coffilia - មុខទំនិញមុខស្រួចនៃក្រុមហ៊ុនក្នុងវិស័យលក់រាយ, គ្រាប់កាហ្វេខៀវបម្រើការនាំចេញ, តែ Cascara ហាចុក (Ha Chuc) មានរសជាតិពិសេស៣ រួមមានផ្កាផ្លែឈើ ផ្កាដាយស៊ី និងរុក្ខជាតិឱសថ បានច្នៃចេញពីសម្បកកាហ្វេ ជាមួយនឹងបច្ចេកវិទ្យាសម្ងួតវដ្ត កញ្ចប់ជីវសាស្រ្ត Namigo បានផលិតចេញពីអង្កាំ និង កាកកាហ្វេ ឬជីសរីរាងដែលមានប្រភពមកពីសម្បកអង្កាំ សម្បកកាហ្វេ និង សមាសធាតុមួយចំនួន ដែលមិនអាចបង្កើតឡើងវិញបាន។
ក្រោយប៉ុន្មានឆ្នាំអនុវត្តទម្រង់វដ្តសេដ្ឋកិច្ចក្នុងផលិតកម្ម មិញតៀន (Minh Tien) បានទាញយកអតិបរិមាប្រភពវត្ថុធាតុដើម កាត់បន្ថយសមគួរបរិមាណកាកសំណល់ ឧស្មនបញ្ចេញបរិស្ថាន កាត់បន្ថយអប្បរិមាប្រាក់ចំណាយកម្ចេចចោល និងធ្វើប្រព្រឹត្តកម្មផលិតផលរណប តាំងពីបទដ្ឋានកែច្នៃកាហ្វេ ទន្ទឹមនោះកាត់បន្ថយប្រាក់ចំណាយផលិតកម្ម បង្កើនខ្សែសង្វាក់ផ្គត់ផ្គង់។
ដំណើរ៣ទសវត្សរ៍ លើកកម្ពស់តម្លៃគ្រាប់កាហ្វេវៀតណាម
ខណៈពេលបញ្ចេញពន្លឺក្នុងការតាំងពិព័រណ៍នៅ World Expo 2020 Dubai ជាមួយទម្រង់វដ្តសេដ្ឋកិច្ច មិញតៀនមិនត្រឹមបញ្ជាក់នូវស្លាកស្នាមរបស់ខ្លួនក្នុងដំណើរ៣ទសវត្សរ៍ដេញតាមគោលបំណង “លើកកម្ពស់តម្លៃគ្រាប់កាហ្វេវៀតណាម” ប៉ុណ្ណោះទេ នៅទាំងនាំមកក្តីមោទនភាពជូនរដ្ឋទៀតផង។
មិញតៀន (Minh Tien) បានចូលរួមទីលានកាហ្វេ ចាប់ពីចុងឆ្នាំ១៩៩០ ក៏ប៉ុន្តែមកដល់ឆ្នាំ២០០០ ក្រោយ១០ឆ្នាំធ្វើដំណើរបណ្តោយតាមទឹកដី ស្វែងរកតំបន់វត្ថុធាតុដើមសមស្រប់ ក្រុមហ៊ុនបានសម្រេចចិត្តផ្តោត លើទីផ្សារគ្រាប់កាហ្វេ Arabica និង តំបន់វត្ថុធាតុដើម នៅភូមិភាគទិសពាយ័ព្យ ជាទីកន្លែងដែលមានសក្តានុពលដើមកាហ្វេមិនទាន់បានធ្វើអាជីវកម្ម។ ដោយគោលបំណង “លើកកម្ពស់តម្លៃកាហ្វេ Arabica វៀតណាម” មិញតៀន (Minh Tien) បានបោះជំហានអភិវឌ្ឍទម្រង់វប្បកម្ម ប្រឹងប្រែងជាស្ពានតំណ រវាងប្រជាកសិករ ដៃគូ និងអតិថិជន អភិវឌ្ឍតំបន់ដាំ ដើម្បីនាំគ្រាប់កាហ្វេវៀតណាម ចេញទៅកាន់ពិភពលោក។
ក្នុងដំណើរនោះ មិញតៀន (Minh Tien) យល់ឃើញថា ត្រូវបង្វែឱ្យខ្លាំងដើម្បីឆ្ពោះទៅរកទម្រង់ខឿនវដ្តសេដ្ឋកិច្ច ទើបអាចទប់ទល់នឹងហានិភ័យរីងធនធានធម្មជាតិ និង ស្ថានភាពបំពុលបរិស្ថាន។
ជាមួយនឹងការខិតខំឥតឈប់ឈរនៃសមូហភាពបុគ្គលិក សហគ្រាសកាហ្វេដែលមានវ័យជាង៣០ឆ្នាំនេះ ធ្វើសម្រេចបានសមិទ្ធផលគួរកត់សម្គាល់។ ក្រុមហ៊ុនបានទទួលស្គាល់ជាដៃគូមួយក្នុងចំណោមដៃគូអាជីវកម្មនាំមុខ ខាងវិស័យកាហ្វេតាមរយៈស្តង់ដារហ្មឹងម៉ាត់របស់អន្តរជាតិដូចជា 4C និង UTZ - កម្មវិធីទទួលស្គាល់សកលលោក ធានាសហគ្រាសផលិតមួយមានការទទួលខុសត្រូវ ចីរភាព និង ជិតស្និទ្ធជាមួយបរិស្ថាន។ ឆ្នាំ២០១៧ មិញតៀន (Minh Tien) ទទួលបានស្តង់ដារ ISO 22000: 2005 និង លិខិតណែនាំភូមិសាស្រ្តកាហ្វេ សឺនឡា (Son La) នៅឆ្នាំ២០១៨។
ផលិតផលកាហ្វេខ្មៅ Arabica។ រូបថត៖ ខាញឡុង
ផលិតផលគ្រាប់កាហ្វេលីង Arabica។ រូបថត៖ ខាញឡុង
តែ Cascara ហាចុក (Ha Chuc) មកពីសាច់គ្រាប់កាហ្វេ។ រូបថត៖ ខាញឡុង
ដោយសារទម្រង់វប្បកម្មចីរភាព និង គុណភាពផលិតផលជាប់ស្តង់ដារអន្តរជាតិ មិញតៀន (Minh Tien) បានក្លាយជាអ្នកផ្គត់ផ្គង់កាហ្វេទំនុកចិត្តនៃសម្ពន្ធក្រុមហ៊ុនលំដាប់ពិពភពលោក និង តំបន់ដូចជា៖ សម្ពន្ធក្រុមហ៊ុន Neumann សម្ពន្ធក្រុមហ៊ុន Atlantic, Mitsui & Co និង Marubeni Corp។ មិនត្រឹមតែយកជំនះលើដៃគូនាំចូលបរទេស ពាណិជ្ជសញ្ញាកាហ្វេ Coffilia និង តែ Cascara ហាចុក នៃមិញតៀន (Minh Tien) នៅទាំងបានជ្រើសធ្វើជាអំណោយការទូតរបស់វៀតណាម នៅព្រឹត្តិការណ៍មួយចំនួន នៅប្រទេសឌូបៃ គុយវ៉ែត អូទ្រីស បែលហ្សិក និងប្រទេសជាច្រើនទៀត៕
វៀតណាមជាប្រទេសដែលមានបរិមាណកាហ្វេ នាំចេញលំដាប់ពិភពលោក ក៏ប៉ុន្តែចម្បងគឺកាហ្វេ Robusta មានទម្រង់ជាវត្ថុធាតុដើម។ ប្រភេទកាហ្វេនេះ មានជាតិល្វីង ដែលជនជាតិវៀតណាមពេញនិយមចូលចិត្ត ប៉ុន្តែអ្នកប្រើប្រាស់អន្តរជាតិមិនសូវពេញនិយម។ ពិភពលោកចូលចិត្តប្រភេទកាហ្វេ Arabica មានរសជាតិជូរ ក្រអូប និង ជាតិ cafein តិច។ ក៏ប៉ុន្តែ ដើមកាហ្វេ Arabica ពិបាកដាំ ទាមទារលក្ខណៈខ្ពស់ អំពីកាសធាតុក៏ដូចជាដីធ្លី ដែលមិនមែនទីណាក៏អាចឆ្លើយតបបានដែរ។
អត្ថបទ៖ ថាវវី រូបថត៖ វូ ខាញឡុង និង ឯកសារ
ប្រែសម្រួល៖ រីកើង