ព័ត៌មាន

មហោស្រពសិប្បកម្មប្រពៃណី Hue ឆ្នាំ ២០២៣ ក្រោមប្រធានបទ “លក្ខណៈវិសេសវិសាលរបស់របរសិប្បកម្មវៀតណាម”

មហោស្រពរបរសិប្បកម្មប្រពៃណី Hue ឆ្នាំ ២០២៣ មានការចូលរួមពីភូមិរបរសិប្បកម្មល្បីឈ្មោះចំនួន ៦៩ កន្លែង ក្នុងខេត្ត ក្រុងជាច្រើននៅទូទាំងប្រទេស។
មហោស្រពសិប្បកម្មប្រពៃណី Hue ឆ្នាំ ២០២៣ ក្រោមប្រធានបទ "លក្ខណៈវិសេសវិសាលនៃរបរសិប្បកម្មវៀតណាម" នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៨ ខែមេសាដល់ថ្ងៃទី ៥ ឧសភា

មហោស្រពរបរសិប្បកម្មប្រពៃណី Hue លើកទី ៩ ឆ្នាំ ២០២៣ ក្រោមប្រធានបទ លក្ខណៈវិសេសវិសាលរបរសិប្បកម្មវៀតណាមនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៨ ខែមេសាដល់ថ្ងៃទី៥ ឧសភា នៅទីក្រុង Hue ខេត្ត Thua Thien Hue។ មហោស្រពរបរសិប្បកម្មប្រពៃណី Hue ឆ្នាំ ២០២៣ មានការចូលរួមពីភូមិរបរសិប្បកម្មល្បីឈ្មោះចំនួន ៦៩ កន្លែង ក្នុងខេត្ត ក្រុងជាច្រើននៅទូទាំងប្រទេស។

នៅមហោស្រពរបរសិប្បកម្មប្រពៃណី Hue ឆ្នាំ ២០២៣ មានកម្មវិធី និងសកម្មភាពប្រពៃណីជាច្រើនដូចជា៖ កន្លែងតាំងពិព័រណ៍ ការបង្ហាញ និងការណែនាំផលិតផលសិប្បកម្មប្រពៃណី និងភូមិរបរប្រពៃណី។ ពិធីឧទ្ទិសកុសលជូនបុព្វការីជន និងក្បួនដង្ហែរលើកតម្កើងវិជ្ជាជីវៈ - ពិធីដឹងគុណ និងលើកតម្កើងតម្លៃសិប្បកម្មប្រពៃណី វៀតណាម គោរព និងរំលឹកគុណូបការៈរបស់បុព្វការីជន គោរពភូមិសិប្បកម្ម។ លោក Truong Dinh Hanh អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Hue បានឲ្យដឹងថា៖ មកដល់ពេលនេះ ចំនួនគណៈប្រតិភូអន្តរជាតិដែលបញ្ជាក់ថា ចូលរួមមហោស្រពសិប្បកម្ម ប្រពៃណី Hue  ចំនួន ១៥ ក្រុម និងប្រតិភូចំនួន ១៨៤ នាក់។ កន្លែងតាំងពិព័រណ៌ណែនាំផលិតផលនៅលំហប្រពៃណីអន្តរជាតិបច្ចុប្បន្នមាន ៧អង្គភាព ដែលក្នុងនោះប្រទេសកូរ៉េខាងត្បូង មានទីក្រុងមួយចំនួនដូចជា៖ ក្វាងជូ ណាំយ៉ាងជូ សមាគមសិប្បកម្មប្រពៃណីកូរ៉េខាងត្បូង រីឯជប៉ុនមានទីក្រុង Saijo, Takayama, Shizuoka និង Sasayama ។ គណៈចាត់តាំងក៏ផ្តល់កន្លែងសម្រាប់បង្ហាញ និងណែនាំផលិតផលផងដែរ


top