
មហោស្រពមាសអាស៊ានក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើទី ៥០ នៃទិវាបង្កើតអាស៊ាន
នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧ ក្រសួងការបរទេសវៀតណាមបាន រួមសហការជាមួយក្រុមនារីអាស៊ាន នៅហាណូយ (AWCH) រៀបចំមហោស្រពមាសអាស៊ាន។ នេះគឺជាសកម្មភាពថ្នាក់រដ្ឋរបស់វៀតណាមសំដៅ រំលឹកខួបអនុស្សាវរីយ៍លើទី ៥០ នៃទិវាបង្កើតអាស៊ាន (ថ្ងៃទី៨ ខែសីហា ឆ្នាំ១៩៦៧ - ថ្ងៃតទី៨ ខែសីហា ឆ្នាំ២០១៧)។ អញ្ជើញចូលរួមកម្មវិធីនេះមានលោកជំទាវ Tran Nguyet Thu ភរិយានាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ជាភ្ញៀវកិត្តិយស លោកជំទាវ Nguyen Nguyet Nga ភរិយា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh និងជាប្រធានកិត្តិយសក្រុមនារីអាស៊ាននៅហាណូយ តំណងក្រសួងការបរទេស តំណាងស្ថានទូតអាស៊ានប្រចាំនៅហាណូយ។
នៅទីនេះ បណ្ដាតំណាងបានទស្សនាកម្មវិធីសម្ដែងសិល្បៈ។ បណ្ដាតំណាង និងប្រជាជនទីក្រុងហាណូយយ៉ាងច្រើនកុះករ បានទស្សនាស្ទង់ទំនិញតាំងបង្ហាញវប្បធម៌ និងល្បែងកម្សាន្ត និងម្ហូបអាហារពោរពេញដោយអត្តសញ្ញាណ នៃបណ្ដាប្រទេសអាស៊ាន៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម