ព័ត៌មាន មហោស្រពភោជនាហារអន្តរជាតិតភ្ជាប់វប្បធម៌ និងជំរុញកិច្ចសហប្រតិបត្តិការ 08/12/2024 មហោស្រពភោជនាហារអន្តរជាតិឆ្នាំនេះ មានការចូលរួមពីស្ថានទូត និងអង្គការអន្តរជាតិចំនួន ៤០ រួមជាមួយមន្ទីរកិច្ចការបរទេសមូលដ្ឋាន និងសហគ្រាសក្នុងស្រុក ដោយមានស្តង់ជាង ១៣០។ មហោស្រពភោជនាហារអន្តរជាតិឆ្នាំ ២០២៤ ដែលរៀបចំដោយនាយកដ្ឋានសេវាកម្មអង្គភាពការទូត (ក្រសួងការបរទេស) បានបើកនាព្រឹកថ្ងៃទី ៨ ខែធ្នូ នៅទីក្រុងហាណូយ។ បន្ទាប់ពីរយៈពេល ១០ ឆ្នាំនៃការរៀបចំ មហោស្រពគឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំមួយដែលមានកិត្យានុភាពដ៏ធំក្នុងសហគមន៍បេសកកម្មការទូត និងអង្គការអន្តរជាតិប្រចាំនៅ វៀតណាម។ គណៈប្រតិភូមកទស្សនាស្តង់អាហារនៅមហោស្រព។ (រូបថត៖ VNA)មហោស្រពភោជនាហារអន្តរជាតិឆ្នាំនេះ មានការចូលរួមពីស្ថានទូត និងអង្គការអន្តរជាតិចំនួន ៤០ រួមជាមួយមន្ទីរកិច្ចការបរទេសមូលដ្ឋាន និងសហគ្រាសក្នុងស្រុក ដោយមានស្តង់ជាង ១៣០។ មហោស្រពបានសង្កត់ធ្ងន់លើសារនៃការតភ្ជាប់អន្តរវប្បធម៌តាមរយៈភោជនាហារ ហើយទន្ទឹមនឹងនោះ តាមរយៈភោជនាហារ ដើម្បីលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងរួមគ្នានៃបណ្តាប្រទេស ក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមនាពេលបច្ចុប្បន្នទាក់ទងនឹងវិស័យកសិកម្មប្រកបដោយចីរភាព និងការផ្លាស់ប្តូរប្រព័ន្ធកសិកម្ម-ស្បៀងអាហារសកល។ ថ្លែងមតិក្នុងពិធីបើកមហោស្រព លោកស្រី Pauline Tamesis អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅវៀតណាមបានសង្កត់ធ្ងន់ថា៖“ក្នុងនាមជាប្រទេសមួយដែលមានភោជនាហារដ៏សម្បូរបែប វៀតណាមគឺជាកន្លែងដ៏អស្ចារ្យមួយ ដើម្បីរៀបចំមហោស្រពភោជនាហារអន្តរជាតិ។ មុខម្ហូបវៀតណាមជាមួយនឹងគ្រឿងផ្សំស្អាត រសជាតិសុទ្ធ និងបច្ចេកទេសកែច្នៃដ៏ប្រណិត ត្រូវបានឧទ្ទេសនាមប្រកបដោយមោទនភាពជាមួយនឹងមុខម្ហូបមកពីប្រទេស និងដែនដីចំនួនជាង ៦០។ នេះពិតជាការសម្ដែងសិល្បៈធ្វើម្ហូបដ៏អស្ចារ្យ”។ក្រៅពីការជួបប្រាស្រ័យនិងការតភ្ជាប់វប្បធម៌ មហោស្រពក៏ជាឱកាសសម្រាប់វៀតណាម និងប្រទេសនានា ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មតាមរយៈភជនាហារផងដែរ។ ឯកអគ្គរដ្ឋទូតអាហ្សង់ទីនប្រចាំនៅវៀតណាម លោក MarcosA.Bednarski បាននិយាយថា ភោជនាហារនិងវប្បធម៌អាហ្សង់ទីនត្រូវបានប្រជាជនវៀតណាមស្គាល់ដល់កាន់តែច្រើន ហើយផ្ទុយទៅវិញ ហេតុដូច្នេះនេះគឺជាមូលដ្ឋានដ៏ល្អសម្រាប់ប្រទេសទាំងពីរក្នុងការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មក្នុងក្របខ័ណ្ឌទ្វេភាគី ក៏ដូចជាក្នុងក្របខ័ណ្ឌទំនាក់ទំនងរវាងវៀតណាម និងទីផ្សាររួមអាមេរិកខាងត្បូង (MERCOSUR) ផងដែរ៕

មហោស្រពភោជនាហារអន្តរជាតិឆ្នាំនេះ មានការចូលរួមពីស្ថានទូត និងអង្គការអន្តរជាតិចំនួន ៤០ រួមជាមួយមន្ទីរកិច្ចការបរទេសមូលដ្ឋាន និងសហគ្រាសក្នុងស្រុក ដោយមានស្តង់ជាង ១៣០។ មហោស្រពភោជនាហារអន្តរជាតិឆ្នាំ ២០២៤ ដែលរៀបចំដោយនាយកដ្ឋានសេវាកម្មអង្គភាពការទូត (ក្រសួងការបរទេស) បានបើកនាព្រឹកថ្ងៃទី ៨ ខែធ្នូ នៅទីក្រុងហាណូយ។ បន្ទាប់ពីរយៈពេល ១០ ឆ្នាំនៃការរៀបចំ មហោស្រពគឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំមួយដែលមានកិត្យានុភាពដ៏ធំក្នុងសហគមន៍បេសកកម្មការទូត និងអង្គការអន្តរជាតិប្រចាំនៅ វៀតណាម។ គណៈប្រតិភូមកទស្សនាស្តង់អាហារនៅមហោស្រព។ (រូបថត៖ VNA)មហោស្រពភោជនាហារអន្តរជាតិឆ្នាំនេះ មានការចូលរួមពីស្ថានទូត និងអង្គការអន្តរជាតិចំនួន ៤០ រួមជាមួយមន្ទីរកិច្ចការបរទេសមូលដ្ឋាន និងសហគ្រាសក្នុងស្រុក ដោយមានស្តង់ជាង ១៣០។ មហោស្រពបានសង្កត់ធ្ងន់លើសារនៃការតភ្ជាប់អន្តរវប្បធម៌តាមរយៈភោជនាហារ ហើយទន្ទឹមនឹងនោះ តាមរយៈភោជនាហារ ដើម្បីលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងរួមគ្នានៃបណ្តាប្រទេស ក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមនាពេលបច្ចុប្បន្នទាក់ទងនឹងវិស័យកសិកម្មប្រកបដោយចីរភាព និងការផ្លាស់ប្តូរប្រព័ន្ធកសិកម្ម-ស្បៀងអាហារសកល។ ថ្លែងមតិក្នុងពិធីបើកមហោស្រព លោកស្រី Pauline Tamesis អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅវៀតណាមបានសង្កត់ធ្ងន់ថា៖“ក្នុងនាមជាប្រទេសមួយដែលមានភោជនាហារដ៏សម្បូរបែប វៀតណាមគឺជាកន្លែងដ៏អស្ចារ្យមួយ ដើម្បីរៀបចំមហោស្រពភោជនាហារអន្តរជាតិ។ មុខម្ហូបវៀតណាមជាមួយនឹងគ្រឿងផ្សំស្អាត រសជាតិសុទ្ធ និងបច្ចេកទេសកែច្នៃដ៏ប្រណិត ត្រូវបានឧទ្ទេសនាមប្រកបដោយមោទនភាពជាមួយនឹងមុខម្ហូបមកពីប្រទេស និងដែនដីចំនួនជាង ៦០។ នេះពិតជាការសម្ដែងសិល្បៈធ្វើម្ហូបដ៏អស្ចារ្យ”។ក្រៅពីការជួបប្រាស្រ័យនិងការតភ្ជាប់វប្បធម៌ មហោស្រពក៏ជាឱកាសសម្រាប់វៀតណាម និងប្រទេសនានា ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មតាមរយៈភជនាហារផងដែរ។ ឯកអគ្គរដ្ឋទូតអាហ្សង់ទីនប្រចាំនៅវៀតណាម លោក MarcosA.Bednarski បាននិយាយថា ភោជនាហារនិងវប្បធម៌អាហ្សង់ទីនត្រូវបានប្រជាជនវៀតណាមស្គាល់ដល់កាន់តែច្រើន ហើយផ្ទុយទៅវិញ ហេតុដូច្នេះនេះគឺជាមូលដ្ឋានដ៏ល្អសម្រាប់ប្រទេសទាំងពីរក្នុងការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មក្នុងក្របខ័ណ្ឌទ្វេភាគី ក៏ដូចជាក្នុងក្របខ័ណ្ឌទំនាក់ទំនងរវាងវៀតណាម និងទីផ្សាររួមអាមេរិកខាងត្បូង (MERCOSUR) ផងដែរ៕