ព័ត៌មាន

មហោស្រពផ្កាសាគូរ៉ាជប៉ុននៅទីក្រុងហាណូយឆ្នាំ២០១៩


ឈុតសម្ដែងសិល្បៈប្រពៃណីរបស់ជប៉ុននៅមហោស្រព (រូបថត៖ TTXVN)
 

 ថ្លែងនៅពិធីបើក លោក Ijima Isao ឧបការីពិសេសរបស់នាយករដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe បានសម្ដែង​នូវគោល​បំណងថា​ តាមរយៈមហោស្រពផ្កាសាគូ​រ៉ានេះ ប្រជាជនវៀតណាមក៏ដូច​ជាភ្ញៀវ​ទេសចរ​នឹង​មាន​ការ​យល់​ដឹងថែម​ទៀតអំពីវប្បធម៌ជប៉ុន ក៏ដូចជាខិតមកជិតប្រទេ​សជប៉ុន​ផងដែរ។ 

នាយប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ មហោស្រពផ្កាសាគូរ៉ាជប៉ុន-ហាណូយឆ្នាំ២០១៩ បានប្រារព្ធ​ឡើង​នៅសួន​ឧទ្យាន​រូបបដិមារ​ស្ដេច Ly Thai To ខ័ណ្ឌ Hoan Kiem​ រដ្ឋធានីហាណូយ។ ថ្លែងនៅពិធីបើ​ក លោក​ Ijima Isao ឧបការី​ពិសេសរបស់នាយក​រដ្ឋមន្រ្តីជប៉ុនលោក Shinz​o Abe បានសម្ដែងនូវគោល​បំណងថា តាម​រយៈ​មហោ​ស្រព​​ផ្កា​សាគូរ៉ានេះ ប្រជា​ជនវៀតណាម​ក៏ដូចជា​ភ្ញៀវទេសចរ​នឹង​មាន​ការយល់​ដឹង​ថែម​ទៀត​អំពី​វប្បធម៌​ជប៉ុន ក៏ដូច​ជា​ខិតមកជិតប្រ​ទេសជប៉ុនផងដែរ។ ​លោក Ijima Isao សង្ឃឹមថា នឹងមា​នជន​វៀត​ណាម​កាន់​តែច្រើ​ន​ឡើង​ៗ ដែល​ទៅដល់ជប៉ុនដើម្បីសិក្ខារៀនសូត្រ ធ្វើការនិងទៅទេសចរណ៍។

​ក្នុងក្របខ័ណ្ឌមហោស្រពផ្កាសាគូរ៉ាជប៉ុន-ហាណូយឆ្នាំ២០១៩ ក៏មាន​សកម្មភាព​ផ្សព្វ​ផ្សាយ​វប្បធម៌​ជប៉ុន​ជាច្រើន​ដូច​ជា​៖ លំហតាំងបង្ហាញវប្បធ​ម៌ជប៉ុន ឈុតសម្ដែងសិល្បៈ របាំ ការស្លៀកពាក់សាក​ពិសោធ​ន៍​អាវ Kimono និង​ Yukata ជាដើម។ មហោស្រព​នឹងប្រព្រឹត្តទៅដល់ដំណាច់​ថ្ងៃទី​៣១ ខែមីនា៕​

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 


top