ព័ត៌មាន

មហោស្រពផ្កាឈូក Dong Thap ដោយប្រធានបទ”ប្រលឹងផ្កាឈូក”

 មហោស្រពផ្កាឈូក Dong Thap ដោយប្រធានបទ”ប្រលឹងផ្កាឈូក” 

នាព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៧ ជាលើកដំបូង គណៈកម្មាធិការ​ប្រជាជនខេត្ត Dong Thap បានរៀបចំ​មហោ​ស្រព​ផ្កាឈូក​ Dong Thap ដោយ​ប្រធាន​បទ៖ ” ប្រលឹង​ផ្កាឈូក​” ក្នុង​ឱកាស​រំលឹក​ខួប​អនុស្សាវរីយ៍​បុណ្យឯក​រាជ្យជា​តិ​  (ថ្ងៃទី២កញ្ញា)។ នេះជាឱកាស​មួយដើម្បី​ឧទ្ទេសនាម​អំពី​រូបភាព ​អត្តសញ្ញាណ​ពិសេស​ដោយ​ឡែក​របស់​ខេត្ត​ Dong Thap ចំពោះមិត្តភក្តិជាតិនិងអន្តរ​ជាតិ រួមចំណែកអំពាវនាវវិនិយោគ ក​សាង​រូបភាព Dong Thap -តំបន់​ដីផ្កាឈូក។ លោក Nguyen Ngoc Thuong ប្រធានមន្ទីរវប្ប​ធម៌ កីឡានិងទេសចរណ៍ខេ​ត្ត Dong Thap បាន​អោយដឹ​ងថា​៖

“ មហោស្រពផ្កាឈូកលើកនេះ បានរៀបចំឡើងក្នុងបរិវេណធំទូ​លាយ ដោយមានសកម្មភាពសំ​ខាន់​ចំនួន​ពីរគឺតាំង​ពិព័រណ៌ ​សម្របខ្លួ​ន និង​បណ្ដា​សកម្មភាព​ទាក់ទាញ​ការចូល​រួមរបស់​ភ្ញៀវ​ទស្សនា​។ អាច​និយាយ​បាន​ថា ដើម​ឈូកបានផ្សាភ្ជាប់ជាមួយ Dong ​Thap ពីធម្មជាតិ ក្នុងបណ្ដាសក​ម្មភាព​សង្គម។”
 
​មហោស្រពផ្កាឈូក​ Dong Thap ក៏ជាឱកាសមួយ​ដើម្បី​បណ្ដា​អង្គការ​ បុគ្គល ​ផ្តល់​មតិ​បង្កើត​អាជីព ​នាំមក​នូវដំណោះ​ស្រាយ​លើក​កំពស់​តំលៃខាង​សេដ្ឋកិច្ច​សំរាប់​ដើម​ឈូក ជំរុញ​ការអភិវឌ្ឍន៍​និរន្តភាព​របស់​ផ្នែក​ទំនិញ​នេះ នាពេល​ខាងមុ​ខ៕​

 

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម​
 


top