ព័ត៌មាន

មហោស្រពទេសចរណ៍លយប្រទីប Ninh Kieu - Can Tho លើក ទី ៣

នាថ្ងៃទី ២៣ ខែវិច្ឆិកា នៅទីក្រុង Can Tho គណៈកម្មាធិការប្រជាជនខ័ណ្ឌ Ninh Kieu សហការជាមួយមន្ទីរវប្បធម៍កីឡានិងទេសចរណ៍ទីក្រុង Can Tho បានរៀបចំមហោស្រពទេសចរណ៍លយប្រទីប Ninh Kieu- Can Tho លើកទី៣ ឆ្នាំ ២០១៩។

ពិធីបើកមហោស្រពទេសចរណ៍លយប្រទីប Ninh Kieu -  Can Tho លើក ទី ៣

មហោស្រពគឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពជាច្រើននៅក្នុងព្រឹត្តិការណ៍ទេសចរណ៍សំខាន់ៗ នៃទី​ក្រុង Can Tho ដើម្បីផ្សព្វផ្សាយគោលដៅទេសចរណ៍ដ៏ល្បីឈ្មោះរបស់ទីក្រុងដល់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ។
ពិធីបុណ្យនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៣ ដល់ ២៥ ខែវិច្ឆិកា។ លោក Duong Tan Hien អនុប្រធានគណៈ កម្មាធិការ​ប្រជាជនទីក្រុង Can Tho បានមានប្រសាសន៍ថា៖ “ជាដំបូង យើងខ្ញុំសូមលើកតម្កើងភាពស្រស់ស្អាតនៃស្ពានដើរថ្មើរជើង។    ទី ២ គឺលើកស្ទួយភាពស្រស់ស្អាតនៃទន្លេ Can Tho ដើម្បីទាក់ទាញភ្ញៀវទេសចរឲ្យមកទស្សនា Ninh Kieu ក៏ដូចជាទីក្រុង Can Tho ឲ្យកាន់តែច្រើនថែមទៀតផង”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top