ព័ត៌មាន

មហោស្រពតន្ត្រីប៉ូលីសអាស៊ាន + ២០២២ គឺជាព្រឹត្តិការណ៍លេចធ្លោក្នុងការផ្សព្វផ្សាយអំពីកម្លាំងនគរបាលប្រជាជន

មហោស្រពតន្ត្រីប៉ូលីសអាស៊ាន + ២០២២ គឺជាបណ្តាញកិច្ចសហប្រតិបត្តិការរបស់ប៉ូលីសក្នុងតំបន់អាស៊ាន និងអាស៊ានបូក។ ហើយនេះក៏ជាព្រឹត្តិការណ៍លេចធ្លោ ក្នុងការផ្សព្វផ្សាយអំពីកម្លាំងនគរបាលប្រជាជន។
  នាយឧត្តមសេនីយ៍ To Lam រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម (រូបថត៖ TTXVN)  

នោះគឺជាការអះអាងរបស់នាយឧត្តមសេនីយ៍ លោក To Lam រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម ក្នុងជំនួបធ្វើការជាមួយសមាជិកនៃគណៈកម្មាធិការរៀបចំ ក្រុមប្រឹក្សាសិល្បៈនៃមហោស្រពតន្ត្រី បន្ទាប់ពីបានអញ្ជើញត្រួតពិនិត្យការហាត់ សមរបស់ក្រុមតន្រ្តីប៉ូលីសវៀតណាមកាលពីថ្ងៃទី ២ ខែកក្កដា។

តាមរយៈការហាត់សមនេះ បានបង្ហាញថា ខ្លឹមសារនៃការសម្តែងរបស់គណៈប្រតិភូវៀតណាមពោរពេញទៅដោយអត្ថន័យ ដែលបង្ហាញទាំងវប្បធម៌ នៃតំបន់នានារបស់ វៀតណាម និងអត្តសញ្ញាណរបស់កងកម្លាំងនគរបាលប្រជាជន ទាំងប្រពៃណី និង ទំនើបផង។ កម្មវិធីនេះក៏បានកត់សម្គាល់មួយជំហានទៀតក្នុងការអភិវឌ្ឍន៍កម្លាំងនគរបាលប្រជាជន  ជាពិសេសកម្លាំងនគរបាលចល័ត ក្នុងការងារវប្បធម៌ និងសិល្បៈ។

មហោស្រពតន្ត្រីប៉ូលីសនៃបណ្តាប្រទេសអាស៊ាន + ២០២២ គឺជាព្រឹត្តិការណ៍ពិសេសមួយនៅក្នុងសកម្មភាពជាបន្តបន្ទាប់ដើម្បីអបអរសាទរខួបលើកទី ៦០ នៃទិវាប្រពៃណីនៃកងកម្លាំងនគរបាលប្រជាជន (២០ កក្កដា ១៩៦២ - ២០ កក្កដា ២០២២) ដឹកនាំដោយក្រសួងនគរបាល។ តាមរយៈការសម្តែងសិល្បៈ មហោស្រពតន្ត្រីនឹងរួមចំណែកផ្សព្វផ្សាយ និងលើកតម្កើងរូបភាពនៃប្រទេស និងប្រជាជនវៀតណាមដ៏ស្រស់ស្អាត និងរាក់ទាក់ក្នុងក្រសែភ្នែកមិត្តភក្តិអន្តរជាតិ។

តាមការគ្រោងទុក មហោស្រពតន្ត្រីនឹងប្រព្រឹត្តទៅក្នុងរយៈពេល ២ ថ្ងៃ (ថ្ងៃទី ៩ និងទី ១០ ខែកក្កដា) នៅជុំវិញបឹង Hoan Kiem នៃទីក្រុងហាណូយ ដោយមានការចូលរួមពីក្រុមតន្ត្រីប៉ូលីសចំនួន ៧ រួមមាន៖ វៀតណាម ជប៉ុន ចិន ប្រ៊ុយណេ ឡាវ ហ្វីលីពីន មីយ៉ាន់ម៉ា និងក្រុមសិល្បៈមួយ នៃកងទ័ពប្រជាជន វៀតណាម៕


top