ព័ត៌មាន

មហោស្រពឆ័ត្រយោង “ហោះហើរលើរដូវមាស” បើកនាថ្ងៃទី ២៥ កញ្ញាខាងមុខ

រួមជាមួយនឹងព្រឹត្តិការណ៍ពិធីទទួលប័ណ្ណរបស់អង្គការយូណេស្កូដោយទទួលស្គាល់ "សិល្បៈ Xoe Thai" និងមហោស្រពវប្បធម៌ និងទេសចរណ៍ Muong Lo មហោស្រពស្វែងយល់ពីរម្មណីយដ្ឋានជាតិវាលស្រែជម្រាលភ្នំ Mu Cang Chai ឆ្នាំនេះត្រូវបានប្រារព្ធឡើងក្នុងទ្រង់ទ្រាយធំ។
  រូបថត៖ VOV  

ចំណុចលេចធ្លោនៃមហោស្រពឆ្នាំនេះគឺសកម្មភាពដូចជា៖ មហោស្រពឆ័ត្រយោង "ហោះហើរលើរដូវមាស" ដែលនឹងប្រព្រឹត្តិទៅនាថ្ងៃទី ២៥ សីហាខាងមុខ នៅភូមិ Lim Mong ឃុំ Cao Pha ស្រុក Mu Cang Chai; សកម្មភាពស្វែងយល់ពីរម្មណីយដ្ឋានជាតិពិសេសវាលស្រែជម្រាលភ្នំ Mu Cang Chai តាមរយៈឧទ្ធម្ភាគចក្រជាដើម ដែលនឹងប្រព្រឹត្តិទៅដល់ពាក់កណ្ដាលខែតុលា ឆ្នាំ ២០២២ ខាងមុខ។

រាល់សកម្មភាពទេសចរណ៍ថ្មីៗ និងវិសេសវិសាលទាំងនេះនឹងរួមចំណែកណែនាំ ផ្សព្វផ្សាយរាល់តម្លៃវប្បធម៌រូបី អរូបី និងផលិតផលទេសចរណ៍ដ៏វិសេសវិសាលរបស់ស្រុក Mu Cang Chai និយាយដោយឡែក ក៏ដូចជាខេត្ត Yen Bai និយាយរួមជូនភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិផងដែរ៕


top