មហោស្រពគ្រួសារអាស៊ានក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៥០ទិវាបង្កើតអាស៊ាន
នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧ នៅរាជធានីភ្នំពេញ (ព្រះរាជាណាចក្រកម្ពុជា) ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ កម្ពុជា បានរួមសហការជាមួយស្ថានទូត នៃបណ្ដាប្រទេសជាសមាជិកអាស៊ាន រៀបចំមហោស្រពគ្រួសារអាស៊ាន ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទិ៥០ទិវាបង្កើត។ ថ្លែងមតិនៅទីនេះ លោកCristopher Montero ឯកអគ្គរដ្ឋទូតហ្វីលីពីន ជាប្រទេសប្រធានប្តូរវេនអាស៊ាន បានអោយដឹងថា៖ ក្រោយរយៈពេលមួយឆ្នាំកន្លងទៅ បណ្ដាប្រទេសជាសមាជិកអាស៊ាន បានខំប្រឹងប្រែងជាច្រើនក្នុងការកសាងសហគមន៍អាស៊ាន ប្រកបដោយរឹងមាំដោយស្មារតី៖ ចក្ខុវិស័យមួយអត្តសញ្ញាណមួយ និងសហគមន៍មួយ។ មហោស្រពគ្រួសារអាស៊ាន ជាសកម្មភាពពោពេញទៅដោយអត្ថន័យ ជាក់ស្ដែង សំរាប់បង្កើនការយល់ដឹង ជំរុញចំណងសាមគ្គីភាព មិត្តភាពរវាងបណ្ដាប្រទេសជាសមាជិក ក្នុងសហគមន៍អាស៊ាន៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម