ព័ត៌មាន

មហោស្រពកាំជ្រួចអន្តរជាតិ Da Nang ឆ្នាំ ២០២៣៖ ក្រុមអូស្ត្រាលី និងអ៊ីតាលីចូលរួមប្រកួតប្រជែង

នាយប់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ គណៈកម្មាធិការប្រជាជនទីក្រុង Da Nang បានរៀបចំមហោស្រពកាំជ្រួច Da Nang ឆ្នាំ ២០២៣ (DIFF ២០២៣) យប់ទីបី ក្រោមប្រធានបទ "ឈានទៅរកក្តីសុបិន្ត" ដោយមានការចូលរួមប្រកួតប្រជែងរវាងក្រុមអូស្ត្រាលី និងអ៊ីតាលី។
ការសម្តែងរបស់ក្រុមអូស្ត្រាលី។ រូបថត៖ VOV

នៅក្នុងការសម្តែងរបស់ខ្លួន ក្រុមអូស្ត្រាលីបានផ្តល់ឱ្យទស្សនិកជននូវចំណាប់អារម្មណ៍ជាច្រើន។ ជាមួយនឹងបទភ្លេងដ៏រស់រវើក ក្រុមអូស្ត្រាលីបានរួមបញ្ចូលគ្នាយ៉ាងល្អឥតខ្ចោះនូវតន្ត្រីនិងកាំជ្រួច។ ខុសពីក្រុមអូស្ត្រាលី ក្រុមអ៊ីតាលីដែលធ្លាប់បានឈ្នះជើងឯក ២ លើកនៅឆ្នាំ ២០១៧ និងឆ្នាំ ២០១៨ បាននាំមកនូវការសម្តែងក្រោមចំណងជើងថា លំហបុរាណនិងពន្លឺទំនើបដោយយកការបំផុសគំនិតពីស្នាដៃឯកសិល្បៈ “Ambiente spaziale a Luce nerea” របស់សិល្បករអ៊ីតាលីលោក Lucio Fontana។ ការសម្តែងនេះបានទាក់ទាញប្រជាជននិងភ្ញៀវទេសចររាប់ពាន់នាក់មកទស្សនា។

តាមផែនការ យប់ប្រឡងទី៤ នឹងត្រូវបានប្រព្រឹត្តិទៅនៅថ្ងៃទី២៤ ខែមិថុនា ក្រោមប្រធានបទ ក្បាច់របាំនៃធម្មជាតិដោយមានការចូលរួមពីក្រុមប៉ូឡូញ និងអង់គ្លេស៕


top